Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សណ្ឋា​គារ​អង្គរ​អេរ៉ា​ជាក​ន្លែង​ស្តុក​ឈើប្រណីត​មន្ត្រីរដ្ឋ​បាលព្រៃ​ឈើខេត្តសៀ​ម​រាប​ជាអ្នកនៅ​ពីក្រោយ​ខ្នង?

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីរាជការក្នុងខេត្តសៀមរាប បានឲ្យដឹងថា លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើសៀមរាប និងលោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប ទំនងទទួលបានផលប្រយោជន៍ជាប្រចាំពីឈ្មួញឈ្មោះ ស៊ីណា ទើបមិនហ៊ានប៉ះពាល់ឈ្មួញឈើរូបនេះ។ សកម្មភាពជួញដូរឈើនិងដឹកជញ្ជូនឈើប្រណីតយកមកស្តុកទុកក្នុងបរិវេណ សណ្ឋាគារអង្គរអេរ៉ា គឺជារឿងដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើ មិនគួរមើលរំលងនោះទេ ហើយត្រូវចាត់វិធានការតាមច្បាប់ដើម្បីព្រមានដល់ឈ្មួញខិលខូចដទៃទៀត ។ សព្វថ្ងៃនេះក្នុងខេត្តសៀមរាប បទល្មើសដឹកជញ្ជូនឈើនៅតែកើតឡើងយ៉ាងអានាធិបតេយ្យដោយសារសមត្ថកិច្ច ពាក់ព័ន្ធឃុបឃិតគ្នាបើកដៃឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្តជាថ្នូរ នឹងផលប្រយោជន៍។

ថ្មីៗនេះសេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា នៅផ្នែកខាងក្រោយនៃបរិវេណសណ្ឋាគារអង្គរអេរ៉ា(ANGKOR ERA) ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានស្តុកឈើប្រណីតរាប់រយម៉ែត្រគូបនិងមានឈើប្រភេទលេខ១ ប្រភេទលេខ២ជាច្រើនផងដែរ។ ឈ្មួញដែលដឹកជញ្ជូនឈើមកស្តុកនៅផ្នែកខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ត្រូវបានគេស្គាល់ថាឈ្មោះ ស៊ីណា ជាមន្ត្រីយោធានិងជាកូនប្រសារបស់ម្ចាស់សណ្ឋាគារ ។ ឈ្មួញឈ្មោះ ស៊ីណា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រែឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហេតុនេះហើយទើបអាចបន្តជួញដូរនិងស្តុកឈើប្រណីតដោយគ្មានញញើត ។

មន្ត្រីរាជការក្នុងខេត្តសៀមរាប បានលើកឡើងថាថៅកែសណ្ឋាគារអង្គរអេរ៉ា មានខ្សែស្រឡាយយ៉ាងធំមានឋានៈឧបនាយករដ្ឋមន្ត្រីទៀតផង ហេតុនេះហើយទើបមន្ត្រីរដ្ឋបាលព្រៃឈើបានត្រឹមតែឃុបឃិតដើម្បីទទួលផល ប្រយោជន៍មិនហ៊ានបង្ក្រាប ។ ដូច្នេះគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ គួរបើកការស៊ើបអង្កេតទៅលើឈ្មួញឈើឈ្មោះ ស៊ីណា ជាកូនប្រសាថៅកែសណ្ឋាគារអង្គរអេរ៉ាជាបន្ទាន់ ព្រោះមួយរយៈពេលចុងក្រោយនេះមានឈើប្រណីតនិងឈើប្រភេទលេខ១ លេខ២ ច្រើនរយម៉ែត្រគូបត្រូវបានគេដឹកយកមកស្តុកដោយគ្មានញញើត ។ លោក ទា គឹមសុទ្ធ និងមន្ត្រីក្រោមឱវាទនាំគ្នាសម្ងំស្ងាត់ឈឹងដើម្បី ផលប្រយោជន៍មិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើ ៕

b-angkor11

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.