Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុម​មេ​ឈ្មួញ​បំផ្លាញ​ព្រៃ​ឈើ​នឹង​ផ្លូវ​ជាតិ​ដឹក​នាំ​ដោយ​លោក​ ស្រ៊ាង​ ម៉េង​ និង​តាំង វីរ​ដា ​ជ្រក​ក្រោម​ស្លាក​ ក្រុម​ហ៊ុន​ ឧកញ៉ា ​ទ្រី​ ភាព​ សម្រុក ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​ស្ទឹង​ត្រែង​!

ស្ទឹងត្រែង៖ ក្រុមឈ្មួញឈើធំៗមានគ្នាប្រមាណ៧នាក់ដឹកនាំដោយលោកស្រ៊ាងម៉េងនិងលោក  តាំង វីរដា ព្រមទាំងប្អូនប្រុសឈ្មោះ តាំងសុផាន់ណា បានកំពុងតែសម្រុកកាប់ឈើនៅក្នុងតំបន់អភិរក្សសត្វព្រៃដ៏ធំមួយនៅក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងហើយក្រុមជើងខ្លាំងខាងកាប់បំផ្លាញ​​ព្រៃឈើស្ទើរទូទាំងប្រទេសខ្មែរនេះបានប្រើប្រាស់រថយន្តប្រភេទយីឌុបធំៗ ចំនួន៣០គ្រឿងក្នុងមួយថ្ងៃៗ ដែលមានបិទស្លាក​សញ្ញា ក្រុមហ៊ុន​MDS (អឹម.ឌី.អេស) របស់លោកឧកញ៉ា ទ្រី ភាព បានធ្វើសកម្មភាពដឹកជញ្ជួនឈើប្រណិត ចេញពីឃ្លាំងមួយ​កន្លែងក្នុងស្រុកសៀមប៉ាង ទាំង​យប់​ទាំងថ្ងៃហើយកំពុងបំផ្លាញផ្លូវជាតិលេខ៧ ដ៏មហន្តរាយទៀតផង។

ប្រភពពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននៅស្រុកសៀមប៉ាងបានឲ្យដឹងថាមានឈ្មួញរកស៊ីឈើធំៗចំនួន-៧នាក់ដឹកនាំដោយលោកតាំងវីរ​ដា​ទើបឡើងឧកញ៉ាថ្មីៗនិងលោកស្រ៊ាង ម៉េង មេឈ្មួញឈើល្បីមានស្រីញីច្រើនគ្រប់ខេត្តសំបូរព្រៃឈើដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់​ចាម រតន:គិរី និងមណ្ឌលគិរីជាដើមហើយបុគ្គល ស្រ៊ាង ម៉េងនេះមានប្រពន្ធគ្រប់ខេត្តទាំងនេះតែម្តង។

សេចក្តីរាយការណ៍​ពី ក្នុង​ខេត្ត​ស្ទឹងត្រែងដដែល បានឱ្យដឹង​​ទៀតថា បទល្មើស​បំផ្លាញ​ព្រៃឈើ​តាម​បណ្តា​ស្រុក​នានាៗ កំពុង​កើត​ទ្បើង​យ៉ាង​ពេញ បន្ទុក ហើយ​អាជ្ញាធរ​ខេត្ត និង​នាយ​សង្កាត់​នាយខ័​ណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ត​មិន​ចាត់ វិធានការ​ទប់ស្កាត់​នោះទេ​។ ​គេ​សង្កេតឃើញ នៅ​ចំណុច​អូរ​ដា ភូមិគ​ភោគ និង​ទួល​សេ​វ៉ា ចំណុច​១០១ ខាងកើត​ទន្លេ ជាប់​ព្រំប្រទល់​ទ្បា​វ ចំណុច ១០១​មាន​បទល្មើស​បំផ្លាញ ព្រៃឈើ​យ៉ាង​មហន្តរាយ ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន របស់​ឧកញ៉ា ទ្រី ភាព ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត ស្ទឹងត្រែង​មាន​ដូចជា ស្រុក សៀម​បូក ស្រុក​សៀម​ប៉ាង ស្រុក​ថា​ទ្បាប​រិ​វ៉ាត់ និង​ស្រុក សេ​សាន​ជាប់​ឧទ្យាន​ជាតិ​វីរៈ ជ័យ​បាន​ឱ្យដឹងថា ជា​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ កំពូល​ល្បិច ស្រ៊ាង ម៉េង តាំង​វីរ​ដា និង តាំង សុផាន់​ណា បាន​ប្រើ​គ្រប់​វិធី ដើម្បី​បាន​ឈើ​ប្រណីត​ដឹក ជញ្ជូន​យកទៅលក់​នៅ​ប្រទេស យួន និង​ប្រទេស​ផ្សេងទៀត ពួកគេ​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​យកមក​លក់​ក្រុម​របស់​ពួកគេ (​ស្រ៊ាង ម៉េង​, តាំង វីរ​ដា និង តាំង សុ​ផា​ណា​) ។​ ​កាលពីមុន​មាន​តែ​ឈើ ប្រណីត​ប្រភេទ​គ្រញូង បេង នាងនួន និង​ធ្នង់ ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការបំផ្លាញ យ៉ាង​មហន្តរាយ​ដោយមាន ការឃុបឃិត​ជាមួយ លោក កុល សំអុល អភិបាលខេត្ត ស្ទឹងត្រែង និង​លោក ឈាង តុលា​ជា​នាយ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ស្ទឹងត្រែង ។

ឥ​ទ្បូ​វ​នេះ សូម្បី​តែ​ឈើ ប្រភេទ​ផ្ចឹក​សុ​ក្រំ និង​ស្រ​ទ្បៅ ក៏​ត្រូវ​គេ​កាប់​អារច្រៀក​ដឹក ជញ្ជូន​ចេញពី​ព្រៃ​ចូលទៅក្នុង ឃ្លាំង​ស្តុករ​បស់​មេ​ឈ្មួញ ស្រ៊ាង ម៉េង យ៉ាង​ពេញបន្ទុក ដែរ ។​ ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​ក្នុង​ខេត្តស្ទឹងត្រែង​បាន លើកទ្បើង​ថា ៦០ ភាគរយ នៃ​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បំផ្លាញ​ដោយ​មេ​ឈ្មួញ​ធំ ៗ​ប្រមូល​ទិញ​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ដែលមាន ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ថ្នាក់ដឹកនាំ​ធំៗ​ក្នុង​ខេត្ត​ស្ទឹង ត្រែង​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​បាន​លើកទ្បើង​ថា​បទ ល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត ស្ទឹងត្រែង​បានចាប់ផ្តើម​ខ្លាំង បំផុត តាំងពី​ចុង​ខែ​តុលា ឆ្នាំ ២០១៤ រហូតមកដល់​បច្ចុប្បន្ន ហើយ​ឈើ​ប្រណីត​ដូច​រៀប រាប់​ខាងលើ​ស្ទើរតែ​គ្មាន​សល់ ក្នុងព្រៃ​ទៀត​ទេ​។ សូម្បី​តែ​ព្រៃ សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​ព្រៃ​បញ្ចុះ​សព​ដូនតា​របស់ ជនជាតិដើម​ភាគតិច​ក្នុងស្រុក សេ​សាន និង​ស្រុក​នានា​ក៏​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង ហិនហោច​ក្រោម​ស្នាដៃ​មេ ឈ្មួញ ស្រេង ម៉េង និង​បក្ខ ពួក​ផងដែរ ។​ ​ដូច្នេះ​ក្រសួង​និង​ស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានកា​រទប់ ស្កាត់​ជាបន្ទាន់ ព្រោះ​ព្រៃឈើ ៦០​ភាគរយ នៅក្នុង​ខេត្ត​ស្ទឹង ត្រែង​ត្រូវ​មេ​ឈ្មួញ ស្រ៊ាង ម៉េង បំផ្លាញ​តាម​អំពើ​ចិត្ត​ជិត​ផុត​ពូជ​ទៅហើយ ។​

ប្រភព​បាន​បន្ត​ឱ្យដឹងទៀតថា លោក ស្រ៊ាង ម៉េង​, តាំង វីរ​ដា និង​តាំង សុផាន់​ណា ជា​មេ​កញ្ច្រែង​ប្រមូល ទិញ​ឈើ យ៉ាង​សកម្ម​ពនៅ​ខេត្ត​ស្ទឹងត្រែង ពួក​គេ​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​នៅ​ខេត្ត​ស្ទឹងត្រែង ហើយ​មួយរយៈ​នេះ ទីផ្សារ​ក្រៅ​ប្រទេស​ចង្អៀត ពួកគេ​ធ្វើ​ការដឹកជញ្ជូន​យក​ស្តុក​នៅ​ទីតាំង​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ខេត្ត​ព្រះវិហារ ដែល​មាន​លោក អ៊ុក គឹម សាន មេការ​ធំ​ប្រចាំ​ខេត្ត​ព្រះវិហារ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ស្ទឹងត្រែង និង​ព្រះវិហារ បានឱ្យដឹងថា បន្ទាប់​ពី​ស្ពាន មួយ​នេះ ស្ថាបនា​រូ​ច​ហើយ ដាក់ឱ្យ​ប្រើប្រាស់ ពួកគាត់​សង្កេត​ឃើញ​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់ ជា​ពិសេស​រថយន្ត​ដឹក ឈើ​ជា​ច្រើន​គ្រឿង​បន្តកន្ទុយ​គ្នា​នៅ​យប់​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដឹកឈើ​ពី​ខេត្ត​ស្ទឹងត្រែង យក​ទៅ​ស្តុក​ឃ្លាំង ខេត្ត​ព្រះវិហារ ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រែង និង​ព្រះវិហារ ដែល​ទើប​សាងសង់ មួយ​នេះ មិន​អាច​គង់វង្ស​បាន​យូរអង្វែង​នោះទេ ព្រោះតែ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មិន ដាក់​វិធានការ​ឱ្យបាន​តឹងរឹង ឬ​ដាក់​ទោសទណ្ឌ​ទៅលើ​ក្រុម​មន្ត្រី​នៅ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ទេ​នោះ ស្ពាន​មួ​យ​នេះ និង​បាក់​ខូច​នៅពេល​ដ៏​ខ្លី​ជាក់​ជាមិនខាន ។​

​ផ្លូវ ស្ពាន ថ្នល់ ព្រៃឈើ​ត្រូវ​បាន​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បំផ្លិចបំផ្លាញ​គ្រប់​ទីកន្លែង ឯ​ផល​បានមក​ពី​ការ បំផ្លាញ​ជាតិ បាន​តែ​ក្រុមគ្រួសារ និង​បក្ខពួក​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ ។ រដ្ឋ​ខាតបង់​ថវិកា​រាប់​សិប​លាន​ដុល្លារ ទៅលើ ការបាត់បង់​ព្រៃឈើ និង​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​ស្ពាន​ថ្នល់​ដែល​ខូចខាត​ដោយសារ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ។​

80

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.