Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សិប្បកម្ម​កែ​ឆ្នៃ​ឈើ​ ជា​ច្រើន​កំពុង​ធ្វើ​សកម្មភាព​អារ ​ជ្រៀក​ និង​កែ​ឆ្នៃ​ ជា​របស់​របរ​ផ្សេងៗ​យ៉ាង​អនាធិប្បតេយ្យ​ដោយ​គ្មាន​ច្បាប់​ទំលាប់​ស្ថិត​នៅ​ក្នុង​ស្រុក​ពេជ្រា​ដា​!​

ខេត្តមណ្ឌលគិរី៖សព្វថ្ងៃនេះរោងសិប្បកម្មដែលគ្មានច្បាប់កំពុងធ្វើសកម្មភាពយ៉ាងក្តៅគគុកអាជ្រៀកឈើកែឆ្នៃជារបស់ផ្សេងៗដោយគ្មានញញើតចំពោះមុខច្បាប់បន្តិចឡើយ។

រោងសិប្បកម្មកែឆ្នៃឈើទាំងនោះ ត្រូវគេឃើញថា បានដាក់ដំណើរការរាយប៉ាយ នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ រាប់សិបកន្លែង តាមបណ្តោយផ្លូវជាតិលេខ៧៦ ចាប់តាំងពីភូមិពូជ្រៃ រហូតដល់ភូមិ ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលស្ថិតក្នុងតំបន់ព្រៃការពារមណ្ឌលគិរីWWF។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់នោះបានទំលាយអោយដឹងថា គេតែងតែឃើញមានសមត្ថកិច្ចគ្រប់ប្រភេទមិនដឹងជំនាញខាងណាខ្លះនោះទេ ចុះទៅចំណុចទីតាំងរោងសិប្បកម្មកែច្នៃឈើទាំងនោះ ប៉ុន្តែប្រជាពលរដ្ឋនិយាយថា មិនមានវិធានការណ៍ផ្លូវច្បាប់ ឬ បង្ក្រាបនោះទេ ក៏ត្រឡប់ទៅវិញ។ ម្យ៉ាងទៀតក៏មានការលើកឡើងថា មន្ត្រីជំនាញដែលគ្រប់គ្រងក្នុងតំបន់ ព្រៃការពារមណ្ឌលគិរី ដែលគ្រប់គ្រងដោយលោក ឡុង ប៊ុង ហាក់បីដូចមានចេតនា មិនបង្ក្រាប ដោយគេ សង្កេត ឃើញថា ទីតាំងរោងសិប្បកម្មទាំងនោះ បានដំណើរការយូរយារណាស់មកហើយ ប៉ុន្តែមិនមានការបង្ក្រាបអ្វីទាល់ តែសោះ។

សិប្បកម្មកែឆ្នៃទាំងនោះ ត្រូវបានគេនិយាយថា មានការស្តុកទុកឈើប្រណិតរួមនិងឈើប្រភេទលេខ១ សំរាប់កែឆ្នៃជាទ្វា បង្អួច គ្រែជាដើម និងដាក់អោយរថយន្តប្រភេទសាំយ៉ុង ដឹងចេញទាំងយប់ទាំងថ្ងៃកាត់ ក្រុងសែនមនោរម្យ ស្រុកពេជ្រាដា ស្រុកអូរាំង ស្រុកកែវសីមា និងកាត់តំបន់អភិរក្សជីវចំរុះសីមា ឆ្ពោះទៅបណ្តា ខេត្តដទៃទៀតព្រមទាំងទៅទីក្រុងភ្នំពេញថែមទៀតផង។

ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានលើកឡើងថា សកម្មភាពនេះហាក់បីដូចជាផ្គើនទៅនិងចំណាត់ការដ៏ក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាល ដែលនិងកំពុងចាត់ការអោយគណៈកម្មាការថ្នាក់ជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើចុះ មកត្រួតពិនិត្យនិងបង្ក្រាបគ្រប់បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីផងដែរ។ ជុំវិញព័ត៌មានខាងលើនៅមិនទាន់ស្វែងរកការបំភ្លឺបានពីសមត្ថកិច្ចជំនាញបាននៅឡើយទេ ពិសេសប្រធានព្រៃការពារមណ្ឌលគិរី លោក ឡុង ប៊ុង  នៅល្ងាចថ្ងៃទី១៩មិនាឆ្នាំ២០១៦ ។

ដោយឡែកកាលពីថ្ងៃទី១៨ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះក្នុងស្រុកពេជ្រាដា ដឹកនាំដោយលោក ខាន់ ដារា អភិបាលស្រុករង បានចុះទៅដល់ទីតាំងរោងសិប្បកម្មកែច្នៃឈើអនាធិប្បតេយ្យចំនួន៧កន្លែងផងតែ នៅភូមិចំនួន២គឺភូមិ ដេអេ នឹងភូមិ ពូជ្រៃ ឃុំពូជ្រៃ ដោយលោកបញ្ជាក់ប្រាប់ថា ចុះទៅណែនាំម្ចាស់សិប្បកម្មអនាធិប្បតេយ្យទាំងនោះអោយបញ្ឈប់សកម្មភាព ដើម្បីអោយពួកគាត់រត់រកផ្លូវច្បាប់ក្នុងការធ្វើអាជីវកម្ម៕

z27

z31

 

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.