Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ណុប សារឹម មេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាក ពិតជាពឹសពុលគាបជម្រិតប្រជាពលរដ្ឋឆ្លងដែន តាមតែអំពើចិត្ត !

ខេត្ត​កំពត​ ៖ តាមមន្រ្តីប៉ូលិស និង​អាជ្ញាធរ​ដែនដី​ទម្លាយ​ថា តាំង​ពី​លោក ណុប សារឹម ចូល​កាន់​ជា​មេ​ប៉ុស្តិ៍​កាលណា​មក គឺ​គាត់ កំពុងតែ​សាបព្រោះ​ការក្តៅក្រហាយ​ទៅលើ​ក្រុម ប្រជាពលរដ្ឋ និង​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្រុក និង​ឆ្លង​ដែន​ឱ្យ​ស្រែក​ចាច​ដូច​ក្ងាន ឱ្យ​បង់លុយ​ច្រក​ហោប៉ៅ​ឱ្យ​ពួក​ខ្លួន​យ៉ាង​មមាញឹក​បំផុត ។​

​តាម​ប្រជាពលរដ្ឋនឹងមន្ត្រីច្រកទ្វារ​ទម្លាយ​ឱ្យដឹង​ទៀត​ថា គឺ​មេ​ប៉ូលិស​ច្រកទ្វារ​អន្តោប្រវេសន៍​អន្តជាតិ​ព្រែក​ចាក​ក្រោយពី​មាន​ការ ផ្លាស់ប្តូរ​មេ​ច្រក ទ្វារ​ថ្មី​រួចមក បែរជា​បាន​ដំឡើង​ថ្លៃ​សេវា​ការ​ឆ្លងដែន​ទៅមក និង​គាប​.​ក​អាជីវករ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច តាម ម៉ូតូ​ចេញ​ចូល ដោយ​តម្រូវឱ្យ​បង់​២​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ូតូ​ដែល​គេ​សង្ស័យថា ទំនង​ស្រង់​ដើមពី​ការ​បង់ខាត​ត្រូវ ដណ្តើម​កៅអី​បាន អង្គុយ​ចំ​កៅអី​ខ្លាញ់​នោះ​ក៏​អាច​ថា​បាន ព្រោះថា បើទោះជា​មាន​កាសែត គេហទំព័រ និង​ទូរទស្សន៍​ក្នុងស្រុក បាន​យក​រឿង​ពិត​រឿងអាស្រូវ​បកអាក្រាត​លាតត្រដាង​ចុះផ្សាយ​ពី​អំពើពុករលួយ​របស់ ណុប សារឹម ក៏ដោយ​ក៏​គ្មាន​អាជ្ញាធរ ថ្នាក់លើ ឬ​ឈឺឆ្អាល​ជុំវិញ​សកម្មភាព ណុប សារឹម ធ្វើបាប​គាប​ជម្រិត​ប្រជាពលរដ្ឋ​នោះឡើយ ដែល​គេ​សង្ស័យថា ប្រហែល​គាត់ មាន​លុយ​ក្រាស់ និង​ខ្នងបង្អែក​ធំ​ដឹង ! ។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ប៉ូលិស​ច្រកទ្វារ​ព្រែក​ចាក​បាន​ឱ្យ​យើង​ដឹងថា ឥឡូវនេះ​ប្រជាពលរដ្ឋ ពិបាក​រកស៊ី​ខ្លាំងណាស់ ក្រោយពី​មាន​ការផ្លាស់ប្តូរ​មេ​ច្រកទ្វារ​ថ្មី​រួច​មក ព្រោះ​គេ​បានកំណត់​ឱ្យ​បង់​សេវា​ម៉ូតូ​ដឹកទំនិញ ចេញចូល​២​ម៉ឺន​រៀល​ក្នុង មួយ​ម៉ូតូ ហើយ​បើ​ដឹក​មនុស្ស​ឆ្លងដែន​ក៏​គេ​ដំឡើងថ្លៃ​ក្នុង​ម្នាក់​១០​ម៉ឺន​ដុង ផងដែរ ដោយ​ពី​មុន​ពេល​ឆ្លងដែន​ម្នាក់​យកតែ​៥​ម៉ឺន​ដុង​ប៉ុណ្ណោះ​។ ហើយ​បើ​ទំនិញ​ដឹក​តាម​រថយន្ត​ធំៗ​វិញ គឺ​ពុំ​ឃើញ ណុប សារឹម ធ្វើ​មេអណ្តើក​សម្រប​សម្រូល​ឱ្យ​គយ​ចាប់សោះ ក្រៅតែពី​សម្របសម្រួល​ឱ្យ​ឈ្មួញ​មិន​បង់ពន្ធ​ប៉ុណ្ណោះ ។​

​ប្រភព​ខាងលើ​បន្តទៀតថា ចាប់តាំងពី​លោក​ណុប សារឹម មកកាន់​ប្រធាន​ច្រកទ្វារ​មក លោក​បាន​ប្រមូល​ប៉ាស្ព័រ បោះត្រា មួយ​តម្លៃ​៣០​ដុល្លារ ដោយ​មាន​អ្នក​រត់ការ​ចាំ​ប្រមូល​ម្តងៗ​រាប់រយ​ប៉ាស​ស្ព័​រ​យ៉ាងរលូនបំផុត​មិ​ន​ដឹង​ថា នេះ​ជា​គោលការណ៍​ថ្នាក់​ណា​នោះ​ទេ ហើយ​ដែល​បញ្ហា​នេះ​មិនគួរ​បើលោក សុខ ផល មើលរំលង​នោះទេ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​លោក​ណុប សារឹម បាន​មក​កាន់​ជា​ប្រធាន​ច្រកទ្វារ​អន្តោប្រវេសន៍​ព្រែក​ចាក​ពេលណា មក គឺ​ស្ថាប័ន​ឈរជើង​ច្រក​អន្តរជាតិ​នេះ​មិន​ពេញចិត្ត​ជាមួយ​ទាល់តែសោះ ។ សូម្បី​តែ​អាជ្ញាធរ​ខេត្ត​ក៏​មិន​សប្បាយចិត្ត ផងដែរ ពីព្រោះ​គេ​រិះគន់​គាត់​ថា ដើរតួរ​ផ្លូវត្រង់​ផង ផ្លូវវៀច​ផង និង​ដើរតួ​ជា​អ្នកសម្របសម្រួល​ឱ្យ​ឈ្មួញ​គៃបំបាត់​ពន្ធ​រដ្ឋ​ទៀតផង ។ ដោយ​សំអាង​ថា ខ្លួន​គាត់​ជា​មេ​ប៉ូលិសអន្តោប្រវេសន៍​ព្រែក​ចាក​ដ៏​មហិមា​ដែល​គ្មាន​នរណា​ប៉ះ​បាន ។​

​ជាងនេះទៅទៀត មន្ត្រី​ដែល​មាន​ខ្សែ​ជា​ឈ្មួញ​នោះ​ក៏បាន​លើកឡើង​ថា សកម្មភាព​របស់​មេ​ប៉ុស្តិ៍ ដែល​បញ្ចោ​ញ​ឬ​ក ពារ​ក្រអឺតក្រទម​បែប គាប​ជម្រិត​ឱ្យ​ប្រជាពលរដ្ឋ​បង់លុយ​យ៉ាង​គ្មាន​តម្លាភាព​បែបនេះ និង​បាន​បង្ហាញ​ពី​ការ​អ សមត្ថភាព និង​អាង​ខ្នងបង្អែក​ធំ​ដោយ​មិន​ខ្វល់​ពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​កំណែទម្រង់​នោះទេ ។ ហើយ​ដែល​គួរតែ ថ្នាក់​លើ​លោក សុខ ផល ដែល​ជា​នាយ​ឧត្តមសេនីយ៍​ទទួលប​ន្ទុ​ក​អគ្គនាយក​អន្តោប្រវេសន៍​មាន​វិធានការ​ចុះ​ស្រាវ ជ្រាវ ជា​បន្ទាន់​ផង កុំ​ឱ្យ​គាត់​ហ៊ឺហា​ជិះសេះ​លែងដៃ​ជម្រិត​លុយ​ពី​ប្រជាពលរដ្ឋ​ពី ១០-១៥​ម៉ឺន​រៀល បង់​ចូល កេស​ខ្មៅ​១​ណា តាមតែ​ទំនើងចិត្ត​ទៀត ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.