Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ពិន័យ​ទណ្ឌកម្ម លោក ថោង សុខាំ​ភូ ផ្លាស់​ទៅ​កំពង់ធំ​យ៉ាង​ស្រាល​ស្ងើក ! ឯ ថោង សុខាំ​ភូ សតិអារម្មណ៍​ផ្គើន​អត់​ទាន់​ចូលធ្វើការ !

មកដល់​ពេលនេះ​ហើយ អតីត​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ថោង សុខាំ​ភូ បន្ទាយមានជ័យ​បន្ទាប់​ពី​បែកធ្លាយ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា មួយ​ឈ្មួញ​ទំនិញ​គេច​ពន្ធ និង​ឃុបឃិត​លួច​ដាក់​កុងត្រូលជជុះ​គាប​.​ក​ឈ្មួញ​ឡាន​ក្រុង តាក់ស៊ី​ឱ្យ​បង់ លុយ​ជើង លុយ​ខែ​យ៉ាង​អាស្រូវ យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ផ្លូវ ៥០ នោះ ពេល​នេះ​គេ​ឃើញ​ថ្នាក់លើ Lobby ហៅ​ទៅ​ប្តូរ តំណែង​យ៉ាង​ស្ងាត់ៗ​ដែល​ទណ្ឌកម្ម​បែបនេះ គឺជា​ការ​លួច​សម្រាល​ទណ្ឌកម្ម​រដ្ឋ​បាល យ៉ាង​ស្រាលស្ងើក​ទៅ​លើ​មេគ​យ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​កំណែទម្រង់​ស្អី​ទាល់តែសោះ​មកទល់ពេលនេះ ។​

​ផ្ទុយទៅវិញ បែរ​ជា​ទទួល​ការព្រមាន​រដ្ឋបាល​ពុំ​ដុំកំភួន​ឱ្យ​មន្ត្រី​ចំណុះ​ខេត្ត​នេះ អស់ចិត្ត​ទាល់តែសោះ ត្រឹម​ដោះដូរ​ចេញ ពី​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ខេត្ត​គ្រប់ទឹក​ត្រូវប៉ាន់​នោះ​ផ្លាស់​ឱ្យទៅ​កាន់​ជា​មេ​សាខាគយ​ប្រចាំ​ខេត្ត​កំពង់ធំ​វិញ ។ ហើយ​ដែល​ខេត្ត​កំពង់ធំ​នេះ គឺជា​ខេត្ត​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បទល្មើស​ឆ្លងកាត់​មិនមែន​ជា​ប្រភព​នាំចូល និង​វាយតម្លៃ​ពន្ធ តាម​មាត់​ភ្លាមៗ​ដូច​ខេត្ត​តាម​បណ្តា​ព្រំដែន​បន្ទាយមានជ័យ​នោះទេ ! ។ ដូច្នេះហើយ​ទើប​តាំង​ពី​ផ្លាស់ចេញ​កាលពី​ថ្ងៃ​ទី ២៣ កន្លងមកនេះ បន្ទាប់ពី​មាន​រឿងអាស្រូវ និង​ដោះដូរ​ទីតាំង​ធ្វើការ​កាលណា​មក មកទល់ពេលនេះ គឺ​ទំនង​ប្រហែល​ជា​ធ្វើឱ្យ បុរស ថោង សុខាំ​ភូ សតិអារម្មណ៍ និង​ឈឺចាប់​ខ្លាំងណាស់ ព្រោះថា​ក្នុង​ខេត្ត​ថ្មី​មិន​អាច​ឱ្យ​គាត់​សម្រប​ខ្លួន​អង្គុយ​ធ្វើការ​បាន​សុខ ស្រួល ដូច​នូវ​ខេត្ត​បន្ទាយមានជ័យ​ភ្លាមៗ ដែល​សំបូរ​ម៉ូយ​ឈ្មួញ​ចេញ​ចូល​យក​គា​ប់យក​គួរ ដាក់​ស្រោមសំបុត្រ​តូចធំ និង អត់បាយ ខារ៉ាអូខេ ល្ងាច​ព្រឹក​ដូច​ខេត្តបន្ទាយមានជ័យ​នោះទេ ! ។​

​យ៉ាងណាមិញ​ប្រភពពី​ខេត្ត​កំពង់ធំ​បាន​ឱ្យ​យើង​ដឹង​ទៀតថា ដោយ​សតិអារម្មណ៍ និង​ឈឺចាប់​នូវ​ចំ​កន្លែង​ខ្លាញ់​មិនចេះ ធ្វើ​ការងារ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ការងារ​ប្រមូល​ពន្ធ ហើយ​ងុប​ងល់​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ជិះ សេះ​លែងដៃ​នេះ បានធ្វើឱ្យ​មេ​គយ​ថោង សុខាំ​ភូ ក្តៅក្រហាយ​ខឹង និង​អ្នកសារព័ត៌មាន​ដែល​ចុះ​បកអាក្រាត​ពី​រឿងអាស្រូវ របស់​ខ្លួន​ដឹង​ដល់​មេ​រហូតដល់​ដោះដូរ​តំណែង​ពី​កន្លែង​ខ្លាញ់​ឱ្យទៅ​កាន់​ខេត្ត​ទំនិញ​ឆ្លងកាត់​វិញ យ៉ាង​ក្រពុលមុខ​រហូតដល់ ផ្គើន​លែង​ចង់​ចូល​ធ្វើ​ការងារ​ជា​មេ​សាខាគយ​ក្នុង​ខេត្ត​កំពង់ធំ ។​

​បញ្ហា​នោះ ផ្ទៃ​ក្នុង​ខេត្ត​នេះ​បាន​ទម្លាយ​ទៀតថា គាត់ ថោង សុខាំ​ភូ ដល់​ចុង​ក្រោយ​នេះ​ឮថា ដាក់​ច្បាប់​ទៅ​អគ្គនាយក ដ្ឋា​ន​គយ​ថា សុំ​សម្រាក​រយៈពេល ៣​ខែ ដោយ​ឱ្យ​អនុប្រធាន​មួយ​រូប ជា​អ្នកទទួលបន្ទុក​ការងារ​ស្តីទី​ជំនួស​ខ្លួន ។​

​ផ្ទុយ​ពី​ក្រុម​ឈ្មួញ និង​មន្ត្រី​ធំ និង​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​វិញ បាន​ធ្វើ​ការរិះគន់​ទៅលើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​គយ​ភ្នំពេញ​ថា ការដាក់​វិធាន​រដ្ឋបាល​ត្រឹម​ព្រមាន​ដោះដូរ​តំណែង​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ឱ្យទៅ​កាន់​ខេត្ត កំពង់ធំ​នោះ គឺជា​ការឃុបឃិត​សម្រាលទោស​ក្នុង​បទ​ពុករលួយ និង​វា​ពុំ​បាន​ធ្វើឱ្យ​មេ​គយ ថោង សុខាំ​ភូ រាងចាល​ទេ ! ។ ជាពិសេស​គឺ​ជា​ការឃុបឃិត​មួយ ក្នុង​វិធានការ​រដ្ឋបាល ដាក់​ទោសកំហុស​ឃុបឃិត​ដាក់​កុងត្រូលជជុះ​ជាមួយ​ឈ្មួញេ​គចពន្ធ​ពី តាម​ច្រក​បៀ​ង និង​ដាក់​គំនាប​ឱ្យ​ឈ្មួញ​បង់លុយ​ខែ បង់ លុយ​ជើង​ជាមួយ​ក្រុម​ឈ្មួញ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​គេ​ដឹង និង​រក​ឃើញ​ជាក់ស្តែង​នោះ គឺជា​កំហុស​មួយ​ដ៏​ធ្ងន់​បំផុត ។​

​តាម​ទោសកំហុស​គួរ​ត្រូវ​បាន​ដាក់ទោស និង​ដក​តំណែង​ចាប់​ដាក់គុក​តាម​កំណែទម្រង់​គយ ដែល​ដាក់ចុះ​ឱ្យ​ឈប់ ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​គោលនយោបាយ​ប្រមូល​ពន្ធ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ ១០០% នោះ ។​

​ដោយឡែក ជុំវិញ​ការ​សតិអារម្មណ៍​របស់​មេ​គយ ថោង សុខាំ​ភូ ពេល​នេះ​ទំនង​ដូច​ជា​ការ​បញ្ជា​ឱ្យ​ទៅ​មេ​អគ្គនាយក ដ្ឋា​ន​គយ និង​រដ្ឋាករ​ភ្នំពេញ​ខកចិត្ត​បំផុត ព្រោះថា ការ​បន្ធូរ​វិធាន​រដ្ឋ​បាល​ដោះដូរ​ខេត្ត​អង្គុយ​ជា​មេ​សាខា​នេះ វា​គឺជា​កំសោយ ទណ្ឌកម្ម​យោគយល់​បំផុត​ដូចជា ការដោះដូរ​ធម្មតា​របស់​រចនាសម្ព័ន្ធគ​យ​ខេត្ត​-​ក្រុង​ប៉ុណ្ណោះ ។​

​ដូចជា ជុំវិញ​ការដោះដូរ​របៀប​បន្ធូរ​បន្ថយទោស​ឱ្យ​មេ​គយ ថោង សុខាំ​ភូ នេះ​ក៏​មាន​មន្ត្រី​គយ​ភ្នំពេញ​លើកឡើងថា ករណី​មិន​ដាក់ទោស​ចំពោះ​មេ​គយ ថោង សុខាំ​ភូ នេះ គឺ​បាន​បង្ហាញ​ពី​ការ​អសមត្ថភាព​របស់​មេគ​យ​ភ្នំពេញ​ថា បាន​ឃុបឃិត ជួយ​លោក ថោង សុខាំ​ភូ យ៉ាង​ច្បាស់ក្រឡែត ព្រោះ​ថា​មិន​ខ្វះ​ទេ​ធនធាន​គយ​ដែល​មាន​សមត្ថភាព ជា​មេ​សាខា​អតីតភាព ការងារ​ល្អៗ ក្នុង​ការប្រមូល​ពន្ធ​តាម​កំណែទម្រង់​រដ្ឋ និង​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​ដាក់​ចុះ និង​មិន​ជិះសេះ​លេង​ដៃ​លើ​ការប្រមូល​ពន្ធ​ដូច​មេ​គយ ថោង សុខាំ​ភូ នោះទេ ! ។​

​ប្រភព​បាន​រិះគន់​លើកឡើងថា ប្រឈម​ចំពោះ​ការព្រមាន​ដោះដូរ​ក្នុងករណី​បន្ធូរបន្ថយ ក្រោមលេស​បាំង​ម្លប់​ពុករលួយ នេះ​ដូច​ឱ្យ​មេ​គយ ថោង សុខាំ​ភូ កែ​ខ្លួន និង​យ៉ាងហោចណាស់​ក៏​ត្រូវ​ឱ្យ​មេ​គយ ថោង សុខាំ​ភូ គួរតែ​ខំប្រឹងប្រែង​កែ​ខ្លួន​បន្ត​ការ ងារ​ដឹង​គុណ​ដល់​ខ្នងបង្អែក​ដែល​ជួយ​ខ្លួន​មិនមែន​យក​កំហឹង​ទល់​កំហល់​ខឹង​ស្វែងរក​មុខ​គយ និង​មន្ត្រី និង​អ្នកកាសែត​ដែល​ចុះ ពី​រឿងអាស្រូវ​របស់​ខ្លួន ហើយ​សតិអារម្មណ៍​ដោយសារ​យល់ថា ខ្លួន​សល់​លុយ​ច្រើន​មិន​ចូលធ្វើ​ការងារ​កែខ្លួន​នោះទេ ! ។​

​បញ្ហា​នេះ​ដែរ ក៏​មាន​ការ​គាស់​រំលើក​រិះគន់​ចំពោះ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​អគ្គនាយក​គយ និង​រដ្ឋាករ​គយ​ភ្នំពេញ គួរតែ​ពី​និត្យ និង​ដាក់​ទណ្ឌកម្ម​ឱ្យ​ធ្ងន់ធ្ងរ​ទៅលើ​ក្រុម​គយ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មិន​រាងចាល​ចំពោះ​ច្បាប់​ដាក់ចុះ កំណែទម្រង់​ក្នុង​ស្ថាប័នគយ​ដូចជា មេ​គយ ថោង សុខាំ​ភូ នេះ​ជា​ឧទាហរណ៍​ស្រាប់ ។​ ដោយ សេរីភាព

thong-sokhamphou

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.