Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ​ថោង​ សុខាំភូ ​មេ​សាខា​គយ​ខេត្ត​បន្ទាយ​មាន​ជ័យ​ល្បី​ថា​ប្រើ​តួ​នាទី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កឹប​កេង​លុយ​ជាតិ​ពី​ការ​ប្រមួល​ពន្ធ​ពី​ទំនិញ​ផ្សេង​ៗ​?​

បន្ទាយមានជ័យៈ ករណី​បែកធ្លាយ​រឿង​ដ៏​រសើប​របស់​មេ​គយ ថោង សុខាំ​ភូ ជា​មេ​សាខាគយ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​នោះ វា​ពិតជា​គំរូ អាក្រក់​មួយ ដែល​គួរតែ​មេ​ប្រតិភូ​គយ​ភ្នំពេញ មាន​វិធានការ​ផ្លូវច្បាប់​កុំឱ្យ​មាន​ភាព​អសកម្ម​លើ​ការប្រមូល​ពន្ធ​បន្តទៅទៀត ។

​គេ​ពុំ​ច្បាស់​ទេ ឬ​ច្បាស់​ណាស់​ដែល​ថា ក្រុម​រថយន្តក្រុង​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ប្រភព​ដឹក​ទំនិញ​គេច​ពន្ធ​យ៉ាង​ពេញ បន្ទុក​របស់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​ឃុបឃិត​ជាមួយ និង​ក្រុម​គយ​ក្នុង​ខេត្ត​នេះ​ជា​យូរ​ឆ្នាំ​មកនេះ រហូត​ដល់​បែកធ្លាយ​រឿង អសកម្ម​លើ​ការប្រមូល​ពន្ធ​របស់​ក្រុម​គយ​ច្រកទ្វារ និង​គយ​សាខា​ខេត្ត​បន្ទាយមានជ័យ​ជា​បន្តបន្ទាប់ ។​

​មិនតែប៉ុណ្ណោះ អំពើពុករលួយ​បែកធ្លាយ​ទាំងនោះ គឺ​ករណី​ឃុបឃិត​ឱ្យ​មាន​ការបង់ពន្ធ​មិន​គ្រប់​តាម​ប្រភេទ ប្រកាស​ទំនិញ ។ បង់​តែ ១០%-៣០% យល់មុខ​ខ្សែ​​ហពីលើ ឬ​ខ្សែ​របស់​មន្ត្រី​ធំៗ​កំពូល​ក្នុង​ជួរ​បក្ស​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឧកញ៉ា និង​ជា​ខ្សែ​រយៈ ជា​សាច់ញាតិ​កូនក្មួយ​របស់​ថ្នាក់​ដឹក​ជាតិ ៘​តែម្តង Sic ។​

​ដូចជា​ក្រុម​ឈ្មួញ​ខ្លះ​ទៀត គឺជា​មិត្ត​សំឡាញ់​ដ៏​ជិតស្និទ្ធ ឬ​ជា​ក្មួយ​កូន​ប្អូន​របស់​ក្រុម​គយ​តែម្តង ដែល​ខ្សែ​ហ​គេ​របៀប នេះ គឺ​គេ​អាច​ច្នៃប្រឌិត​លួចជាតិ​យ៉ាងខ្ពស់​ខ្លាំងណាស់ ត្រឹម​បង់ពន្ធ​ឱ្យ​ចូល​រដ្ឋ​ត្រឹមតែ ១០%-៣០%​នោះ​ពេក​កូវ​ហើយ​ឯង ។​

​ជាងនេះទៅទៀត ក៏​មាន​ការ​ខ្សឹប​បង្ហើប​ពី​ក្រុម​គយ​ឱ្យដឹងទៀតថា គឺ​មេគ​យ​កាន់តំណែង​ជា​មេ​សាខាគយ ជា​មេការិ យាល័យ​គយ ជា​មេ​គយ​ច្រកទ្វារ​ជាដើម​នោះ គឺជា​អ្នក​ជិះសេះ​លែង​ដៃ ដោយ​យល់ថា គ្មាន​ក្រុមអធិការកិច្ច​ឯករាជ្យ គ្មាន​ការស៊ើបអង្កេត​ផ្ទាល់ ភ្នែក ឬ​បិទ​បាំង ដោយ​ជញ្ជាំង​អំណាច​នោះ គឺ​អាច​ឱ្យ​គេ​ខ្លែងបន្លំ​ច្នៃប្រឌិត បំភ្លែង​ពន្ធ​ពីធំ​មក​តូច​ពីថ្លៃ​មក​ថោក ពី​សាំង​មក ម៉ា​ស៊ូ​ត ពី​ប្រេងឆា មក​ជា​ក្រដាសអនាម័យ​ពី​គ្រឿង​ឡាន​មក​ជា​គ្រឿង​កង់ (​ធាក់​)​ពី​ថ្នាំពេទ្យ​ពី​មេ​ថ្នាំ​សត្វល្អិត ពី​មេ​សាប៊ូ ពី​មេស្រា​មក​ជា​គ្រឿង​អេតចាយ ពី​ប្រភេទ​ទំនិញ​នាឡិកា ទូរស័ព្ទ ម៉ាញ៉េ ទូរទស្សន៍ អេឡិចត្រូនិច កង្ហា ទៅ​ជា​ឥ​វ៉ាន់​ចាប់ ហួយ និង​នំ​ចិន (​នំ​ក្មេង​)​ពី​ឡាន​ថ្លៃៗ សេរី​ខ្ពស់​ទំនើបៗ​ទៅ​ជា​ឡាន​ជជុះ​ចាស់​ទ្រុឌទ្រោម ។ ហើយ​ទាំងនេះ គឺជា​របៀប​ជិះ សេះ​លែង​ដៃ​របស់​គយ Sic ។​

​តាម​អគ្គនាយករង​គយ​ធំ​មួយ​រូប​ថ្លែង​រិះគន់ថា “​ចំណូល​ពន្ធ​ប្រមូលបាន​គ្រប់​តាម​ផែនការ​រដ្ឋាភិបាល​ដាក់​ចុះ​តាម​កំណែ ទម្រង់​នោះ គឺ​ការស្មោះត្រង់​លើ​ការប្រមូល​ពន្ធ និង​ឱ្យ​ឈ្មួញ​បង់អាករ ១០០% ”​មិនមែន​យក​តួនាទី​ទៅ​ដាក់​កុងត្រូលជជុះ ប្រមូល​លុយ​ច្រក​ហោប៉ៅ​បុគ្គល​ឯកជន​ខ្លួនឯង​ដូច ថោង សុខាំ​ភូ ហើយ​ដោះសា​រថា ទាល់តែ​ដាក់​កុងត្រូលជជុះ ទើប​ការ ប្រមូល​ពន្ធ​កើន​ចូល​រដ្ឋ នោះទេ ! ហេ៎ស ! ផ្តេសផ្តាស គឺជា​ការ​ដោះសារ​មួយ​របស់​មេ​គយ ថោង សុខាំ​ភូ Lobby បិទបាំង​ឱ្យ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ គោ​ស៊ុម សារឿ​ត និង​ថ្នាក់​លើ​គយ​ជឿ​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុពិត​វិញ ការឃុបឃិត​ប្រជែង​ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ស្ទាក់​គាប​ជម្រិត​ឱ្យ​ក្រុម​ឈ្មួញ បង់​លុយ​ដាក់​ខែ តាម​ទំនើងចិត្ត​បែបនេះ គឺជា​ការ​លួចជាតិ​យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​យ៉ាង​ជាក់ច្បាស់​បំផុត ។ ហើយ​ដែល មិនគួរ​ថ្នាក់លើ​មើលរំលង​ទង្វើ​ពុករលួយ គ្រួសារ​និយម​របស់​មេ​គយ ថោង សុខាំ​ភូ នោះទេ ! ។​

​ជាក់ស្តែង​ក្រៅពី​បែកធ្លាយ​រឿង​ពុករលួយ​ដាក់​ខែ​ឃុបឃិត​យក​លុយ​ឈ្មួញ​ច្រក​ហោប៉ៅ​ហើយ​មេ​សាខាគយ​បន្ទាយ មានជ័យ ក៏​មាន​ប្អូនស្រី ជា​មេ​ឈ្មួញ​រកស៊ី និង​កាង​ទំនិញគេចពន្ធ​នូវ​ពីក្រោម​ក្លៀក​ទៀតផង ។

​តាម​មន្ត្រី​គយ​ចល័ត​តូចតាច​បាន​បង្ហើប​ឱ្យដឹងទៀតថា តាម​អំ​ណា​ច​ជា​ប្អូនស្រី​របស់​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ឈ្មោះ ថោង គឹម​ឡេង មិន​ធម្មតា​ទេ ដែល​ប្រភព​បញ្ជាក់ថា គឺ​ខ្លួន​គាត់​ជា​មេ​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញ​ចម្រុះ មិន​ប្រក្រតី​ផង ហើយ គឺ​គាត់​នូវ​បាន​យក​តួនាទី​ជា​ប្អូនស្រី​របស់​មេ​សាខាគយ​ទៅ​កាង​ការនាំ​ចូល​ទំនិញ​ខុសច្បាប់​ផង ដើរតួ​ជា​អ្នក​សម្រប សម្រួល​ការនាំ ចូល​ទំនិញ​ខុសច្បាប់​ស្ទើរ​គ្រប់​រូបភាព​ផង ។ ហើយ​និង​ពេល​ខ្លះ​ទៀត​ក៏​ដើរតួនាទី​ជា​មេអណ្តើក​នាំ​មេ​ឈ្មួញ​មួយ ចំនួន​ទៅ​ឱ្យ​ស្គាល់​បង​ជា​មេ​គយ​របស់​ខ្លួន​ឱ្យ​សហការ​បញ្ចុះ​ពន្ធ​បញ្ចុះ​តម្លៃ​មាន​សិទ្ធិ​អំណាច​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​អនុសាខា​គយ​ក្នុង​ខេត្ត​នេះ មួយចំនួន​ទៀត​ផង ។​

​បើ​តាម​ការអះអាង​របស់​មន្ត្រី​គយ​ប្រភព​ដដែល​បាន​បរិយាយ​ឱ្យដឹងទៀតថា បើទោះជា​មាន​ការ​បែកធ្លាយ​ដូច​ស្រាត ខោ​កណ្តាលវាល​បែបនេះ ក៏ដោយ​តែ​ទង្វើ​អសមត្ថភាព​ករណី​ឃុបឃិត​ឱ្យ​ឈ្មួញ​បង់លុយ​នូវតែ​បន្ត​កើត​មាន​ដដែល​ដោយ​គ្មាន ការ​ខ្លាចរអារ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ពុំ​មាន​ការទប់ស្កាត់ ឬ​ស្រាវជ្រាវ​ពី​ថ្នាក់​លើ​គយ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម្បី​បន្តិច​ឡើយ មកទល់ពេលនេះ ។​

​ករណី​ដូច​ជា ក្រោយ​ការ​បែកធ្លាយ​ថា មេ​គយ ថោង សុខាំ​ភូ ឃុបឃីត​ប្រឆាំង​បញ្ជា​ឱ្យ​អនុគយ​ចុះ​ទៅ​លួច​ដាក់​ប៉ុស្តិ៍ ប្រឆាំង​និង​បញ្ជា​ចៅហ្វាយខេត្ត​ឱ្យ​ដក​ប៉ុស្តិ៍​ចំណុច​ផ្លូវ ៥០ ដើម្បី​កើប​យកលុយ​ពុករលួយ​ច្រក​ហោប៉ៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​នោះ ក៏​ល្បី​ថា មេ​គយ​រូបនេះ​បាន​ត្រឹម​ទទួល​ការ​អាម៉ាស់​ស្តីបន្ទោស នូវ​កណ្តាល​ទីប្រជុំ​រួម​គយ​ទូទាំងប្រទេស​ថា អសមត្ថភាព​ពុក រលួយ​លើ​ការប្រមូល​ពន្ធ និង​ដាក់​កុងត្រូលជជុះ ។ ហើយ​ក្នុង​ខណៈ​ដែល​មេ​សាខាគយ​ដទៃៗ​ទៀត ត្រូវ​បាន​សរសើរ និង​លើក ទឹកចិត្ត​ថា ប្រមូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​នោះ ។​

​ដោយឡែក​នៅ​មាន​សំណូមពរ​ឱ្យ​ថ្នាក់​លើ​គយ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជា​បន្ថែម​ទៀត ទៅ​លើ​ករណី​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង ដែល​ត្រូវបាន​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន កន្លងមក តាមរយៈ​រថយន្តក្រុង​ក្រុមហ៊ុន​ជាច្រើន​ដូចជា ក្រុមហ៊ុន វរៈ​ប៊ុន​ថាំ​, ក្រុមហ៊ុន​ពន្លឺ​ខ្មែរ​អង្គរ​, ក្រុមហ៊ុន​កាំ​ពី​តូ​ល​, ក្រុមហ៊ុន​រិទ្ធិ​មុនី​, ក្រុមហ៊ុន ផា​រ៉ា​ម៉ោន និង​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ប្រេ​ស ៘ ហើយ​ដែល​ក្រុម​ឈ្មួញ​ដឹក​ឥ​វ៉ាន់​ទំនិញ​តាម​រថយន្ត បែប​នេះ​អាចឱ្យ​ឈ្មួញ​បាន​អំណាច​កប់​ក្តោង បើទោះជា​មាន​ការ​កោសរូស​បែប​ណា​ពី​គយ​ពី​ជំនាញ​ពាក់ព័ន្ធ និង​ប៉ូលិស​សេដ្ឋកិច្ច នោះ ក៏​ឈ្មួញ​អត់​ខ្វល់ និង​ខាតបង់​ឡើយ ។ ព្រោះតែ​ឡានក្រុង​ដឹក​ទំនិញ​គេច​ពន្ធ​បាន​ច្រើន និង​ដែល​កន្លង​មក​ឡានក្រុង​ត្រូវ បាន​បង្ក្រាប​ទំនិញគេចពន្ធ និង​ខុសច្បាប់​នោះ គឺ​រើ​ចេញ​ពី​ឡានក្រុង​ដឹក​តាម​ឡាន​កាមរី​តូចៗ​ជាង ១០​ឡាន ហើយ​ក៏​ដឹក​ពុំ​អស់ ទេ ! ។​

​គួរ​បញ្ជាក់​តាម​ប្រភព​ថា ក្នុង​ឡាន​កាមរី​តូចៗ​នោះ ដឹក​ទំនិញ​ធម្មតា ១​ខែ ១៥០​ដុល្លារ​- ២០០​ដុល្លារ ឯ​ទំនិញ​ណា មាន​តម្លៃ​វិញ គឺ​ត្រូវ​បង់​ឱ្យ​គយ​ចាប់ពី ២០០​ដុល្លារ​- ៣០០​ដុល្លារ ក្នុង​១​ខែ ឯ​រថយន្ត​ក្រុង​វិញ ឈ្មួញ​ម្នាក់​ត្រូវ​បង់ ៥០០ ដុល្លារ​- ១០០០​ដុល្លារ ដែល​ក្នុង​រថយន្តក្រុង​មួយ​មាន​ឈ្មួញ​ធំៗ​ដឹក​ទំនិញ​លោតឆ័ត្រ​ទាំងនោះ​ពីរ​បី​ទៅ​ប្រាំ​នាក់ (Sic) ។​

kosumsaroet_thongsokhamphou_omyentieng

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.