Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អធិការស្រុកនិងអភិបាលស្រុកសន្ទុក ជាអ្នកកាងឧក្រិដ្ឋជនរំលោភយកដីពលរដ្ឋ៨០០គ្រួសារ -លោកហ៊ុន សុខា ប្រធានក្លិបអ្នកកាសែតឯករាជ្យនិងដឹកនាំអ្នកកាសែតចុះធ្វើការរឿងនេះ

កំពង់ធំ​៖ អធិការនគរបាល​ស្រុក​សន្ទុក​លោក ពេ​ជ ថាល់ និង​លោក​អភិបាលស្រុក ពេ​ជ សុធា និង លោក​មេ​ប៉ុស្តិ៍ នគរបាល​ឃុំ​បឹងល្វា បច្ចុប្បន្ន​ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន​៨០០​គ្រួសារ​ចោទប្រកាន់ថា មន្ត្រី​ទាំង​៣​ខាងលើ គឺជា​មេខ្លោង​កាង​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ វឹង វិន ដែល​ធ្លាប់​ជាប់គុក​ពី​បទ​សម្លាប់​ប្តី​ រួច​យក​ប្រពន្ធ បើកឱកាស​ឲ្យ​ឧក្រិដ្ឋជន វឹង វិន ប្រើ​អំណាច​របស់​ខ្លួន​រំលោភ​យក​ដី​របស់​ពួកគាត់​និង ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្រពន្ធ​និង​កូន​អ្នកភូមិ​ទៀតផង ។​

​តាម​តំណាង​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ដីធ្លី​បានឲ្យដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ពួកគាត់​ដែល​មាន​គ្នា​៨០០​គ្រួសារ បាន​នាំគ្នា​មក​ពី​ខេត្ត​ផ្សេងៗ​ចូលទៅ​រស់នៅ​ដី​សង្គមកិច្ច ក្នុង​ភូមិ​អូរ​ញាច់ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ហើយ​នៅ​គេ​ពួកគាត់​ទៅ​រស់នៅ​ទីនោះ គឺ​ពួកគាត់​បាន​ស្នើសុំ​ឲ្យ លោក​មេ​ប៉ុស្តិ៍​នគរបាល ហាក់ សារ៉ាត់ ធ្វើ​សៀវភៅ​គ្រួសារ​និង​សៀវភៅ​ស្នាក់នៅ ក្នុងពេលនោះ​លោក​មេ​ប៉ុស្តិ៍ ក៏​បាន​យល់ព្រម​ធ្វើឲ្យ ប៉ុន្តែ​ទាមទារ​ប្រាក់​១០​ម៉ឺន​រៀល​ជាមុន ប្រជាពលរដ្ឋ​ក៏​បាន​យល់ព្រម​និង ផ្ត​បាន​ផ្តល់ប្រាក់​ជូន​លោក​មេ​ប៉ុស្តិ៍​តាម​ការទាមទារ ។ ក្រោយពី​លោក​មេ​ប៉ុស្តិ៍​បាន​ទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ ហើយ គាត់​ពុំ​បាន​ធ្វើឯកសារ​អ្វី​ជូន​ប្រជាពលរដ្ឋ​ទេ​។ ក្រៅពី​នោះ​លោក​មេ​ប៉ុស្តិ៍​ក៏​ដូចជា​លោក​អធិការ និង​លោក​អភិបាល​ស្រុក​សន្ទុក បាន​ការពារ​ជនខិលខូច​ម្នាក់ ឈ្មោះ វឹង វិន ឲ្យ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ទៅ​លក់​ឲ្យ​ឈ្មួញ​និង​ថែម​ទាំង​ឲ្យ​ជនមួយនេះ ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ដូចជា​ចាប់ រំលោភ​ប្រពន្ធ​កូន​អ្នកភូមិ រហូត​ធ្វើ់​ឲ្យ​អ្នក​ភូមិ​អូរ​ញាច់ ដែល​ជា​ស្ត្រី លែង​ហ៊ាន​រស់នៅ​ភូមិ​មួយ​នេះ​។​

​តាម​តំណាង​ពលរដ្ឋ​ដដែល បានឲ្យដឹងថា សកម្មភាព​របស់​ឈ្មោះ​វឹង វិន ដែល​ប្រព្រឹត្ត​លើ​អ្នកភូមិ របស់​ពួកគាត់ ដែរ​ចាប់រំលោភ​ប្រពន្ធ​កូន​អ្នកដទៃ​កន្លងមក គឺ​ត្រូវបាន​ជនរងគ្រោះ​ប្តឹង​ទៅ​លោក​មេ​ប៉ុស្តិ៍​បឹងល្វា ហាក់ សារ៉ាត់ និង​លោក​អធិការនគរបាល​ស្រុក ពេ​ជ ថាល់ ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងពីរ​នេះ​មិនបាន ចាត់វិធានការ​លើ​ជនខិលខូច​ខាងលើនេះ តាម​ច្បាប់​ទេ​។ ផ្ទុយទៅវិញ ទាំង​លោក​មេ​ប៉ុស្តិ៍​និង​លោក​អធិការ នគរបាល រួម​និង​លោក​អភិបាល​ស្រុក​សន្ទុក នៅតែ​បន្ត​ការពារ​និង​គាំទ្រ​ឈ្មោះ វឹង វិន ឲ្យ​ប្រព្រឹត្ត​អំពើ ល្មើសច្បាប់ និង​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដដែល​។

​​លោក​ហ៊ុន សុខា ប្រធាន​កិ្លបអ្នកកាសែត​ឯករា​ជ្យ បានឲ្យដឹងថា ករណី​ខាងលើ​នេះ​លោក​ក៏​បាន​ជ្រាប ខ្លះៗ​ដែរ ហើយ​រូបលោក​និង​លោក​សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​ឯកភាព គ្នា​ថា ហ្នឹង​ដឹកនាំ​ក្រុមអ្នកកាសែត​ទៅកាន់​តំបន់​ខាងលើ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ដើម្បី​ធ្វើ​សេចក្តី រាយការណ៍​សុំ​ចំណាត់​ការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ៕កំពង់ធំ​៖ អធិការនគរបាល​ស្រុក​សន្ទុក​លោក ពេ​ជ ថាល់ និង​លោក​អភិបាលស្រុក ពេ​ជ សុធា និង លោក​មេ​ប៉ុស្តិ៍ នគរបាល​ឃុំ​បឹងល្វា បច្ចុប្បន្ន​ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន​៨០០​គ្រួសារ​ចោទប្រកាន់ថា មន្ត្រី​ទាំង​៣​ខាងលើ គឺជា​មេខ្លោង​កាង​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ វឹង វិន ដែល​ធ្លាប់​ជាប់គុក​ពី​បទ​សម្លាប់​ប្តី​ រួច​យក​ប្រពន្ធ បើកឱកាស​ឲ្យ​ឧក្រិដ្ឋជន វឹង វិន ប្រើ​អំណាច​របស់​ខ្លួន​រំលោភ​យក​ដី​របស់​ពួកគាត់​និង ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្រពន្ធ​និង​កូន​អ្នកភូមិ​ទៀតផង ។​

​តាម​តំណាង​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ដីធ្លី​បានឲ្យដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ពួកគាត់​ដែល​មាន​គ្នា​៨០០​គ្រួសារ បាន​នាំគ្នា​មក​ពី​ខេត្ត​ផ្សេងៗ​ចូលទៅ​រស់នៅ​ដី​សង្គមកិច្ច ក្នុង​ភូមិ​អូរ​ញាច់ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ហើយ​នៅ​គេ​ពួកគាត់​ទៅ​រស់នៅ​ទីនោះ គឺ​ពួកគាត់​បាន​ស្នើសុំ​ឲ្យ លោក​មេ​ប៉ុស្តិ៍​នគរបាល ហាក់ សារ៉ាត់ ធ្វើ​សៀវភៅ​គ្រួសារ​និង​សៀវភៅ​ស្នាក់នៅ ក្នុងពេលនោះ​លោក​មេ​ប៉ុស្តិ៍ ក៏​បាន​យល់ព្រម​ធ្វើឲ្យ ប៉ុន្តែ​ទាមទារ​ប្រាក់​១០​ម៉ឺន​រៀល​ជាមុន ប្រជាពលរដ្ឋ​ក៏​បាន​យល់ព្រម​និង ផ្ត​បាន​ផ្តល់ប្រាក់​ជូន​លោក​មេ​ប៉ុស្តិ៍​តាម​ការទាមទារ ។ ក្រោយពី​លោក​មេ​ប៉ុស្តិ៍​បាន​ទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ ហើយ គាត់​ពុំ​បាន​ធ្វើឯកសារ​អ្វី​ជូន​ប្រជាពលរដ្ឋ​ទេ​។ ក្រៅពី​នោះ​លោក​មេ​ប៉ុស្តិ៍​ក៏​ដូចជា​លោក​អធិការ និង​លោក​អភិបាល​ស្រុក​សន្ទុក បាន​ការពារ​ជនខិលខូច​ម្នាក់ ឈ្មោះ វឹង វិន ឲ្យ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ទៅ​លក់​ឲ្យ​ឈ្មួញ​និង​ថែម​ទាំង​ឲ្យ​ជនមួយនេះ ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ដូចជា​ចាប់ រំលោភ​ប្រពន្ធ​កូន​អ្នកភូមិ រហូត​ធ្វើ់​ឲ្យ​អ្នក​ភូមិ​អូរ​ញាច់ ដែល​ជា​ស្ត្រី លែង​ហ៊ាន​រស់នៅ​ភូមិ​មួយ​នេះ​។​
​តាម​តំណាង​ពលរដ្ឋ​ដដែល បានឲ្យដឹងថា សកម្មភាព​របស់​ឈ្មោះ​វឹង វិន ដែល​ប្រព្រឹត្ត​លើ​អ្នកភូមិ របស់​ពួកគាត់ ដែរ​ចាប់រំលោភ​ប្រពន្ធ​កូន​អ្នកដទៃ​កន្លងមក គឺ​ត្រូវបាន​ជនរងគ្រោះ​ប្តឹង​ទៅ​លោក​មេ​ប៉ុស្តិ៍​បឹងល្វា ហាក់ សារ៉ាត់ និង​លោក​អធិការនគរបាល​ស្រុក ពេ​ជ ថាល់ ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងពីរ​នេះ​មិនបាន ចាត់វិធានការ​លើ​ជនខិលខូច​ខាងលើនេះ តាម​ច្បាប់​ទេ​។ ផ្ទុយទៅវិញ ទាំង​លោក​មេ​ប៉ុស្តិ៍​និង​លោក​អធិការ នគរបាល រួម​និង​លោក​អភិបាល​ស្រុក​សន្ទុក នៅតែ​បន្ត​ការពារ​និង​គាំទ្រ​ឈ្មោះ វឹង វិន ឲ្យ​ប្រព្រឹត្ត​អំពើ ល្មើសច្បាប់ និង​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដដែល​។
​​លោក​ហ៊ុន សុខា ប្រធាន​កិ្លបអ្នកកាសែត​ឯករា​ជ្យ បានឲ្យដឹងថា ករណី​ខាងលើ​នេះ​លោក​ក៏​បាន​ជ្រាប ខ្លះៗ​ដែរ ហើយ​រូបលោក​និង​លោក​សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​ឯកភាព គ្នា​ថា ហ្នឹង​ដឹកនាំ​ក្រុមអ្នកកាសែត​ទៅកាន់​តំបន់​ខាងលើ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ដើម្បី​ធ្វើ​សេចក្តី រាយការណ៍​សុំ​ចំណាត់​ការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ៕ ដោយ ស្នាដៃកូនខ្មែរ

២

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.