Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

វេទិការ​របស់​លោក​អភិបាល​ស្រុក​អូរ​ជ្រៅ​ ទម្លាយ​រឿង​លោក​ង៉ោ​ម៉េង​ជ្រួន​ប្រព្រឹត្ត​អំពើ​ ពុក​រលួយ​ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នក​សារព័ត៌​មាន​!

ប៉ោយប៉ែត៖ កាលពី ​រាត្រីថ្ងៃ ព្រហស្បត្តិ៍ កន្លងមកនេះ សម្លេងខ្លាំងៗ ជាច្រើនក្លីប ស្ទើរកក្រើក បណ្តាញសង្គម what’s up បណ្តាល ឲ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីសំណាក់ អ្នកសារព័ត៍មាន រួមទាំងមន្ត្រី រាជការផងដែរ។ការភ្ញាក់ផ្អើល នេះបានកើត ឡើងបន្ចាប់ ពីលោក សាន ស៊ានហូ អភិបាល ស្រុកអូរជ្រៅ ផ្ទុះកំហឹងជាមួយ និង លោក ង៉ោ ម៉េងជ្រួន ចៅហ្វាយ ក្រុងប៉ោយប៉ែត ដែលមានកូតា មកពីគណបក្ស កាន់អំណាច ដូចគ្នា នៅគ្រាដែរខ្សែ សម្លេងបែបនេះ គេពុំធ្លាប់ បានលឺកាល ពីពេលមុនៗឡើយ។

ក្នុងខ្សែរអាត់ សម្លេងខ្លាំងៗ ហាក់បីដូច ជាមានការ ក្តៅក្រហាយ យ៉ាងខ្លាំងណាស់ ចំពោះលោក ចៅហ្វាយ ក្រុងប៉ោយប៉ែត ឈ្មោះ ង៉ោ ម៉េងជ្រួន ថា ជាមនុស្ស មានសារជាតិ ខ្មៅងងឹត និងពឹសពុល ហើយមាន កលល្បិច ពុករលួយ ច្រើន ព្រមទាំង បក្ខពួក និយមទៀតផង។

លោក សាន ស៊ានហូ បានលើក ឡើងថា សូមឲ្យអ្នកសាព័ត៍ មានទាំងអស់កុំខ្លាច និងអនុញ្ញាតិ ឲ្យមានការផ្សព្វផ្សាយផងដែរ លោកថា ជាការរិះគន់ ដើម្បីស្ថាបនា កុំឲ្យចៅហ្វាយ ក្រុងរូបនោះ ជិះសេះលែងដៃបន្តទៀត។ លោកបន្តថា ចៅហ្វាយក្រុង ប៉ោយប៉ែតរូប នេះបានដកតំ ណែងចៅ សង្កាត់ តាមទំនើងចិត្ត គឺផ្លាស់ប្តូរអស់ ចៅសង្កាត់ចំនួន បីនាក់ហើយ ហើយការ ផ្លាស់ប្តូរបែបនេះ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពុំធ្លាប់មាន ទេពីមុនមក។ លោកថា អាចនិងប៉ះពាល់ ដល់សម្លេង ឆ្នោតបក្សប្រជាជន ជាក់ជាមិនខាន ដោយលោកសំអាងថា កាលពីអណត្តិទី១ (បោះឆ្នោតមេឃុំនិងចៅសង្កាត់) គណៈបក្ស សម រង្សី ប្តូរមេឃុំ តែពីររូបប៉ុណ្ណោះ ចាញ់ឆ្នោត យ៉ាងភ្លូតទឹកភ្លូកដី ចុះបើគណ បក្សប្រជាជន ឥលូវ ប្តូរចៅ សង្កាត់រហូត ដល់ទៅបីនាក់ឯណោះ មិនដឹងជា ចាញ់យ៉ាងណាទៅ?។

ក្រៅតែពីរិះគន់ រឿងដកចៅសង្កាត់ លោក សាន ស៊ានហូ បានលើកឡើងអំពី ភាពអវិជ្ជមាន ជាច្រើនរបស់ លោកង៉ោ ម៉េងជ្រូន ដែលធ្វើជា អភិបាលក្រុង ប៉ោយប៉ែត យូរហើយ ប៉ុន្តែគ្មានឃើញ អភិវឌ្ឍន៍អ្វីសោះ ក្រៅតែពីស៊ី ញ៉េយកលុយ ដាក់ចូលហោប៉ៅ បានប្រាក់វ៉ាល់ លានដុល្លារអាមេរិក ហើយមិនព្រម ធ្វើផ្លូវ អោយប្រជាពលរដ្ឋ បានធ្វើដំណើរទេ តើពេលស្លាប់ទៅ យកលុយ ទៅតាមដែរឬអី?។

លោក សាន ស៊ានហូ បានលើកឡើងចំៗ ដោយមិនសំ ចៃមាត់ទៀតថា លោកចៅហ្វាយ ក្រុងប៉ោយប៉ែត បានឃុបឃិតគ្នា លួចដីរដ្ឋចំនួន ៨ហិតា ដែលលោក និង សពអតីត អភិបាលខេត្តគឺ លោក ទ្រី ណារិន្ទ ខិតខំរកទុកជាយូរ មកហើយនោះ ទំនងជាចៅហ្វាយ ក្រុងលួចលក់ អស់ហើយ។ លោកបន្តថា លោកនិងរៀប ចំដាក់ពាក់បណ្តឹង ប្តឹងទៅអង្គភាពប្រឆាំង អំពើរពុករលួយ ផងដែរពាក់ព័ន្ឋ និង ករណីខាងលើនេះ។ រឿងដែល ធ្វើឲ្យលោកសាន ស៊ានហូ ក្តៅក្រហាយអត់ ទ្រាំមិនបាននោះ គឺលោកថា ហៅហ្វាយក្រុង បានជឿលើ ទីប្រឹក្សាពឹសពុល ឲ្យបក្ខពួក វាយកំទេចស្លាកឈ្មោះ ដែលជាអំណោយ សប្បុរស របស់លោកផ្ទាល់ ដែលខិតខំកសាង សាលាសង្កាត់ ប៉ោយប៉ែតនា ពេលកន្លងមក ធ្វើឱ្យម្ចាស់ជំនួយ កើតការខឹងសប្បារ យ៉ាងខ្លាំង គ្រាន់តែស្លាកឈ្មោះ ក៏ត្រូវគេ កំទេចចោលដែរ។

សូមរំផងដែរថា លោកសាន ស៊ានហូ ជាអតីចៅ សង្តាត់ប៉ោយប៉ែត កាលពីអណ្តិទី២ (ក្រុមប្រឹក្សាឃុំសង្កាត់) បច្ចុប្បន្ន ជាអភិបាល ស្រុកអូរជ្រៅ ក្នុងការគ្រប់គ្រង ដ៍ឈ្លាសវ៉ៃ ស្មោះត្រង់ឥតងាករ៉េ ពីគណបក្សប្រជាជន ធ្វើឲ្យដៃគូរប្រឆាំង របស់លោកគឺ បក្សប្រឆាំង ចាញ់ឆ្នោត សឹងរកកៅអី មិនបានក្នុង សង្កាត់ប៉ោយប៉ែត កាលពីជំនាន់ លោកកាន់តំណែង ជាចៅសង្កាត់។

លោក សាន ស៊ានហូ បានទទួល ការគាំទ្រ យ៉ាងផុសផុល ពីសំណាក់ ក្រុមអាជីវករ និងប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ពីព្រោះលោក ជាអ្នកកសាង និងបានធ្វើកិច្ចការសង្គម យ៉ាងច្រើន។ ជុំវិញបញ្ហាខាងខាងលើនេះ ភាគីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត មិនអាចសុំ ការបំភ្លឺបានទេ នៅរសៀល ថ្ងៃ១៩កញ្ញា ឆ្នាំ២០១៥នេះ គេហទំព័រសៀមរាបប៉ុស្ដិ៍ រងចាំការ បកស្រាយ បំភ្លឺគ្រប់ពេល៕ ដកស្រង់ចេញពីគេហទំព័រ សៀមរាបប៉ុស្តិ៍

khmerNews.TODAY55fcf18039801

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.