Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញា​ធរ​មិន​អនុវត្តន៏​តាម​អនុ​ក្រិត្យ​សមេ្តច​នាយក​រដ្ឋ​មន្រ្តី​ធ្វើ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ចុះ​មក​ទាម​ទារ​តវ៉ា​នៅ​មុខ​រដ្ឋ​សភា​

ប្រជាពលរដ្ឋ​មកពីស្រុករមាសហែក ខេត្ត​ស្វាយ​រៀង​ដែល​មក​តវ៉ា​បញ្ហា​ដី​ធ្លី នៅមុខ​រដ្ឋ​សភា​ កាលពី​ព្រឹកមិញ ​អ្នក​កមាន​ជម្លោះដីធ្លី​ជាង​១០០​គ្រួសារ មកពី​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ជំរុញ​ឲ្យ​រដ្ឋសភា ជួយ​អន្តរាគមន៍ យក​ដី​ពួកគេ​ជាង​៣០០​ហិកតា  ដែល​ក្រុមអ្នកតវ៉ា​ចោទថា អាជ្ញាធរ​បាន​ឃុបឃិត​គ្នា យក​ដី​នោះ លក់​ទៅ​ឲ្យ​ឈ្មួញ ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន រំលោភ​លើ​អនុក្រឹត្យ​របស់សម្តេច​នាយករដ្ឋមន្ត្រី​។​

តំណាង​អ្នក​តវ៉ា មកពី​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ឲ្យ​អ្នកសារព័ត៌មាន​ដឹង មុខ​មន្ទី​រដ្ឋសភា នា​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ​ថា ជាង​៤​ឆ្នាំ​មកនេះ នាយករដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​នៅ​តំបន់​នោះ​៤៧៦​ហិកតា ឲ្យ​ពលរដ្ឋ​៣០៩​គ្រួសារ​។​

ប៉ុន្តែ​បុរស​រូប​នោះ​អះអាងថា មកដល់ពេលនេះ អាជ្ញាធរ​បាន​ចែក​ដី​នោះ​ឲ្យ​ពួកគាត់​បាន​តែ​១១៧​ហិកតា​ប៉ុណ្ណោះ នៅ​សល់​ដី​៣៥៩​ហិកតា​ទៀត មិនទាន់​ចែក​ឲ្យនៅ​ឡើយ ដែល​គាត់​ថា​ធ្វើឲ្យ​ពួក​១៣៨​គ្រួសារ​ទៀត កំពុង​ប្រឈម​នឹង​ជីវភាព​ប្រចាំថ្ងៃ ដោយសា​គ្មាន​ដី​ធ្វើស្រែ​ចម្ការ​៖ “​កាល​ដែល​ពួក​ខ្ញុំ​ដាក់​ញត្តិ​ទៅ គាត់​បាន​ជួប​តំណាង​ប្រជាពលរដ្ឋ​មុន គាត់​សន្យាថា ក្រោយពេល​បោះឆ្នោត​ហើយ ក្រុម​អាជ្ញាធរ​របស់​គាត់ នឹង​ចុះ​មក​បែងចែក​វាស់វែង​ជូន​ពួក​ខ្ញុំ​ទាំងអស់គ្នា តែ​រង់ចាំ​បាត់​រហូតទល់​មកដល់​សព្វថ្ងៃ អត់​ឃើញ​ពួកគាត់​ចុះ​មក​បែង​ចែង​ឱ្យ​ពួកយើងខ្ញុំ ហើយ​មាន​ឈ្មួញកណ្តាល​ទិញ​លក់​កន្លែង​ហ្នឹង​តែម្តង​បាទ​”​។​

​អ្នក​តវ៉ា​ អះអាងថា ការ​មិន​ទាន់​បែងចែក​ដី​ដែល​នៅសល់ តាម​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី​នេះ លោក​ចោទថា អាជ្ញាធរ​ឃុបឃិត​គ្នា​យក​ដី​នោះ​លក់​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

លោក​ស្នើ​រដ្ឋសភា ចុះ​ស៊ើបអង្កេត​ករណីនេះ ដើម្បី​ពន្លឿន​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ទាំង​៣៥៩​ហិកតា​នោះ ឲ្យ​ពលរដ្ឋ​បាន​ដាំ​ដុះ តាម​អនុក្រិត្យ​របស់សម្តេច​នាយករដ្ឋមន្ត្រី​៖ “​បច្ចុប្បន្ន​ប៉ះពាល់​ច្រើន ទី​១ ខាត​ការងារ​ដែល​ប្រកប​របស់​អាជីវកម្ម​ហើយ​ទៅ​ការពារ​ដីធ្លី​ហ្នឹង​មិនឱ្យ​ឈ្មួញកណ្តាល​គាត់​លក់ គាត់​មក​កាយ​ប្រឡាយ ទី​២ ពួក​ខ្ញុំ​ប៉ះពាល់​ជីវភាព​ដូចជា ប្រកប​អាជីវកម្ម រក​លុយកាក​ចិញ្ចឹម​ក្រុមគ្រួសារ ព្រោះ​ប្រជាពលរដ្ឋ​យើងខ្ញុំ ១៣៨​គ្រួសារ​ហ្នឹង គឺ​សព្វថ្ងៃ​គាត់​បាន​ប្រកប​អាជីវកម្ម​លើ​ដំណាំ​ដាំ​ដុះ​តិចតួច ដូចជា​ដំឡូង​ជាក់ស្តែង​ដូច​សព្វថ្ងៃនេះ​បាទ បើ​ក្រុម​ហ៊ុន ឬ​ឈ្មួញកណ្តាល​ទៅ​រំលោភ ដកហូត​យក​លក់ ពួក​ខ្ញុំ​ដូច​ផ្តាច់​អាជីព ឬ​មួយ​ជីវិត​ខ្លួនឯង គ្មាន​អ្វី​ទីពឹង​”​។​

អភិបាលស្រុក​រមាស​ហែក លោក ពេញ ជា បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​លោក​អះអាងថា ដី​ទាំងនោះ​អាជ្ញាធរ​បាន​បែងចែក​ឲ្យ​ពលរដ្ឋ​រួចរាល់​ហើយ​។ លោក​ថា លើកលែងតែ​ដី​នៅសល់​តិចតួច​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​ទុក​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​រួមគ្នា ដែល​លោក​ថា ជា​មូលហេតុ​បង្ក​ឲ្យមាន​ជម្លោះ​ផ្ទៃក្នុង​រវាង​ពល​រដ្ឋ​នឹង​ពលរដ្ឋ​។ លោក​ថា​៖ “​ចំពោះ​ដី​ប្រមាណ យុវជន​គេ​ចែក​នោះ គេ​ចែក​អស់ហើយ ប៉ុន្តែ​នៅ​សល់ នៅ​សល់​ប្រហែល​៣០​ហិកតា​ទៀត​ទេ​។ ៣០​ហិកតា​ហ្នឹង យើងខ្ញុំ​អាជ្ញាធរ​បូក​ហ្នឹង​ព្រៃឈើ អី​ហ្នឹង ឱ្យ​គាត់​ចែក​គ្នា​ធ្វើ​ទៅ​ដី​ហ្នឹង ប៉ុន្តែ​ដល់​ពេល​ឱ្យ​គាត់​ចែក​គ្នា​ធ្វើ គាត់​នាំ​គ្នា​ឈ្លោះ​គ្នា ឈ្លោះ​គ្នា​គាត់​ហ្នឹង ប្រជាជន​នឹង​ប្រជាជន ដល់​អ៊ីចឹង​គាត់​នាំ​ពាក្យ​ប្តឹងទៅ​។ ខ្ញុំ​ដូច​ឆ្ងល់​ដែរ ដល់​អ៊ីចឹង​ខ្ញុំ​មិនដឹងថា​ម៉េច​”​។​

អគ្គលេខាធិការ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក​ថេង សាវឿន ដែល​តាមដាន​ករណីនេះ អះអាងថា ភាព​មិន​ច្បាប់​លាក់​នៃ​ការបែងចែក​ដី ឲ្យ​ពលរដ្ឋ​តាម​អនុក្រឹត្យ​របស់​សម្តេចនាយករដ្ឋមន្ត្រី​នេះ របស់​អាជ្ញាធរ​ស្រុករ​មា​ហែក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ដូច​ការចោទប្រកាន់​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​។ លោក​ជំរុញ​ឲ្យ​រដ្ឋសភា​ចុះ​ស៊ើបអង្កេត​ការណី​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព លើ​ការអនុវត្ត​អនុក្រឹត្យ​កាត់​ដី​ឲ្យ​ពលរដ្ឋ​តាំងពី​ឆ្នាំ​២០១១៖ “​យើង​ទទួលបាន​ព័ត៌មាន គឺ​មាន​អំពើ​ពុករលួយ កើតឡើង​គឺ​អាជ្ញាធរ​ឃុំ បាន​ប្រើ​អ្នកផ្សេង​ទៅ​ទិញ​ជា​ក្រុម​ឈ្មួញកណ្តាល​ហ្នឹង ប្រមូល​ទិញ​ដី​ហ្នឹង​អស់ហើយ អ៊ីចឹង​គាត់​អត់​មាន​ដី​ផ្សេង​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ទេ​។ នេះ​ការអះអាង​របស់​ប្រជាពលរដ្ឋ ហើយ​និង​ការស៊ើបអង្កេត​របស់​យើង​”​។​

យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដែរ អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ៧៣​គ្រួសារ ក៏​បាន​ដាក់​ញត្តិ​ដូចគ្នា ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ ប្រគល់​ដី​ឲ្យ​ពួកគេ​តាម​បង្កាន់ដៃ​របស់​ក្រុមនិស្សិត​ដែល​បាន​ចុះ​វាស់វែង​រួចហើយ​កាលពី​ឆ្នាំ​២០១២​។​

បើ​តាម​ក្រុមអ្នកតវ៉ា​អះអាងថា គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​បាន​ទទួលយក​ញត្តិ​អ្នកភូមិ នឹង​សន្យា​ចុះ​ស៊ើបអង្កេត​ករណីនេះ ដើម្បី​ពន្លឿន​រក​ដំណោះស្រាយ​៕

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.