Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រឿង​បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ផ្ទុះ​ការតវ៉ា​រឿង​បាត់​លុយ​ជាង ២៣​ម៉ឺន​ដុល្លារ ជា​បញ្ហា​ក្តៅគគុក​ព្រោះ​ឈាម​ដាក់គ្នា !

​រឿង​ផ្ទុះ​ការ​ប្រតិកម្ម​របស់​មន្ត្រី​បុគ្គលិក​ទូរគមនាគមន៍​កម្ពុជា​នោះ ជុំវិញ​បាតុភាព​បាត់​លុយ​ដល់​ទៅ ២៣​ម៉ឺន​ដុ​ល្ល៉ា​រនោះ គឺជា​បញ្ហា​ដ៏​ក្តៅគគុក​មួយ កំពុងតែ​ព្រោះ​ឈាម​ដាក់​គ្នា​ជុំវិញ​ការទទួលខុសត្រូវ ដែល​គួរតែ​មេ​ក្រសួង ប្រៃសណីយ៍​ទូ​រគម នាគ​មន៍ ប្រាក់ សុខុន មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​ភាព​អសកម្ម​របស់​ក្រុមមន្ត្រី និង​ការគ្រប់គ្រង​របស់ ឡាយ ម៉ា​រី​វ៉ូ ក្នុង​បទ គ្រប់គ្រង​បណ្តោយឱ្យ​បាត់​លុយ​រាប់សែន​ដុល្លារ​នោះ​ទេ  ។​

​យ៉ាងហោច​ណាស់​ការ​ប្រតិកម្ម​របស់​ភ្នាក់ងារ និង​បុគ្គលិក​ទូរគមនាគមន៍​កម្ពុជា បាន​ប្រតិកម្ម​ផ្ទួនៗ​គ្នា​ការពារ​ចំពោះ​ប្រយោជន៍ ជាតិ ជាធំ​ពី​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ក្បាលម៉ាស៊ីន​ប្រព័ន្ធ​ការងារ​ក្នុង ក​.​អ​.​ក ទូរគមនាគមន៍​កម្ពុ​ជា នោះ ។​
​ជាក់ស្តែង​បុគ្គលិក​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​ជាច្រើន​សិប​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅ បរិវេណ​ទូរគមនាគមន៍​កម្ពុជា​នៅ​ចំណុច​ទូរគមនាគមន៍ កម្ពុជា ទីតាំង​លេខ​៩៥+៩៧ នៅតាម​បណ្តោយ​ផ្លូវ​១០៥ កែង​និង​ផ្លូវ​២៧៤ ភូមិ​០១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​និង​ទាមទារ​ឱ្យ ក្រុមប្រឹក្សាវិន័យ​បើក​ការស៊ើបអង្កេត លើ​ករណី​បាត់​ថវិកា​របស់​ស្ថាប័ន​ជាង​២០​ម៉ឺន​ដុល្លារ​។​

​ជុំវិញ​ក្រោយពី​មានប្រតិកម្ម សម្តែង​ការ​មិន​ពេញចិត្ត​របស់​បុគ្គលិក ក្រុមប្រឹក្សា​វិន័យ នឹង​ថ្នាក់ដឹកនាំ​បាន​ចោទ​អនុប្រធាន ហិរញ្ញកិច្ច ចំណូល ចំណាយ និង ប្រធាន​ផ្នែក​គណនេយ្យ​ប្រមូល​លុយ នៃ ទូរគមនាគមន៍​កម្ពុ​ជា​ចំនួន​ពី​នាក់​ពាក់ព័ន្ធ​និង​ការបាត់ លុយ​ចំនួន​២៣ ម៉ឺន​ដុល្លា​។​

​តាម​បុគ្គលិក​បញ្ជាក់ថា ទូរគមនាគមន៍​កម្ពុ​ជា​ជា​ស្ថាប័ន​ស្វយ័ត​របស់​រដ្ឋ​ដែល​បម្រើ​សេវា​ទូរស័ព្ទ សេវា​អ៊ី​ន​ធើ​ណែ​ត​និង​សេវា​ឆ្លង កាត់​ផ្សេងៗ​ទៀត​។ មាន​បុគ្គលិក​បម្រើការ​សរុប​មាន​ចំនួន​ជាង​៤០០​នាក់​នៅ​ភ្នំពេញ​និង​ជាង​២០០ នាក់​ទៀត​បម្រើការ​នៅ តាម​បណ្តា​ខេត្ត​។ ហើយ​កន្លងមក​ទូរគមនាគមន៍​កម្ពុជា​ធ្លាប់​មាន​ការ​បែកធ្លាយ​ករណី​ពុករលួយ​នេះ ម្តង​មក​ហើយ​ក្នុង​ទំហំ​ទឹក ប្រាក់​ជាង ៣​ម៉ឺន​ដុល្លារ តែ​ពួកគាត់​ថា រឿង​នេះ​ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់​បំផុត ។ ព្រោះថា អំពើ​នោះ​តែងតែ​កើតមាន​ពី អគ្គនាយក​ថ្មី ចាស់​ប្រព្រឹត្ត​អំពើពុករលួយ​លេប​យកលុយ​ជាតិ​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​ជានិច្ច​តែ​អ្នកប្រព្រឹត្ត​ពុំ​ត្រូវបាន​ដាក់ ទោសទណ្ឌ​ទាល់​សោះ គឺ​បី​បួន​អគ្គនាយក​មកហើយ រហូតមក​ដល់​អគ្គនាយក ឡាយ ម៉ា​រី​វ៉ូ នេះ ។​

​បើ​តាម​តំណាង​និយោជិក​ទូរគមនាគម​ន៍​កម្ពុជា សុំ​មិន​បញ្ចោ​ញ​ឈ្មោះ បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ការបាត់ លុយ​ដ៏​ច្រើនសន្ធឹក​សន្ធប់ របស់​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា​បុគ្គលិក​ប្រមាណ​ជា​១០០​នាក់ បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​លើក​គ្នា​តវ៉ា​ពាក់ព័ន្ធ​និង​ករណី​បាត់​លុយ​ជាង​២៣​ម៉ឺន ដុល្លារ ដោយ​ទាមទារ​ឱ្យ ថ្នាក់ដឹកនាំ​និង​ក្រុមប្រឹក្សា វិន័យ ស៊ើបអង្កេត​ជា​បន្ទាន់ដោយ​ពួក​គាត់​អះអាង​ថា ករណី បាត់បង់​ថវិកា​នេះ​ធ្វើឱ្យ​ខាត​ដល់​ប្រយោជន៍​បុគ្គលិក​ធ្ងន់ធ្ងរ​។
​លោក​បន្តថា អ្វី​ដែល​បុគ្គលិក​ចង់ឱ្យ​ក្រុប​ប្រឹក្សា​វិន័យ​ស្វែងរក ការពិត និង​អ្នកទទួលខុសត្រូវ​ពី​ការបាត់បង់​ថវិកា របស់​ទូរគមនាគមន៍​កម្ពុជា នេះ ដែល​កំពុងតែ ព្រោះ​ឈាម​ដាក់គ្នា​ជុំវិញ​ការទទួលខុសត្រូវ​មួយ ដែល​គួរតែ​វែកមុខ​ឱ្យឃើញ យក​មក​ដាក់ទោស​មិនគួរ និង​ស៊ុមគ្រលំ​នោះទេ ។​
​ផ្ទុយទៅវិញ​គេ​ពុំ​ដឹង​ថា វា​រសើប​ដល់​ណា​ក្រោយពី​មាន​ប្រតិកម្ម​និង​តវ៉ា​ពី​សំណាក់​បុគ្គលិក​អគ្គនាយក​ទូរគមនាគមន៍ កម្ពុជា លោក ឡាយ ម៉ា​រី​វ៉ូ មុខ​ខ្មៅ​អែរ​ដោះសារ​បែប​មិន​ទំនង​សោះ ជាមួយ​អ្នកសារព័ត៌មាន និង​មន្ត្រី​បាន​កោះហៅ​ប្រមូល​ប្រជុំ​ផ្ទៃ ក្នុង​ភ្លាមៗ​ដើម្បី Lobby ពិភាក្សា​ជុំវិញ​ការបាត់​សាច់ប្រាក់​ចំណូល​ចំនួន​២៣០០០០​ដុល្លារ​(​ម្ភៃ​បី មឺន​ដុល្លា​អាមេរិក​)  ។​

​ដោយ​អគ្គនាយក​ថ្មី បញ្ជាក់ថា ក្រោយ​ពី​ការប្រជុំ​អស់​រយៈ​យ៉ាងយូរ ទើប​លោក​អគ្គនាយក​ប្រាប់ថា ចំពោះ​ការបាត់បង់​លុយ កាក់​របស់​ក្រុមហ៊ុន​ចំនួន​ជាង ២៣​ម៉ឺន​ដុល្លារ គឺ​មាន​ការពាក់ព័ន្ធ​ជាមួយ​បុគ្គល​ពីរ​នាក់​ខាងលើ​ជា​អ្នក​យក​ទី​១.​លោក ខឹម តេង​អឿន អនុប្រធាន​ហិរញ្ញកិច្ច ចំណូល ចំណាយ ថវិការដ្ឋ ២.​លោក សែម សំអាង ប្រធាន​ផ្នែក​គណនេយ្យ​ប្រមូល​លុយ​។ តែ​ផ្ទុយទៅវិញ​ត្រូវបាន​បដិសេធ​ភ្លាមៗ​ជាបន្ទាន់​ថា ពុំ​ដឹង​នោះទេ ! ។​

​ពាក់ព័ន្ធ​នឹង​ករណី ព្រោះ​ឈាម​ដាក់គ្នា​រឿង​ស៊ីដាច់​លុយ​រដ្ឋ ២៣​ម៉ឺន​ដុល្លារ​នេះ ប្រធាន​ផ្នែក​ប្រមូល​ចំណូល និង​បំណុល​នៃ ទូរគមនាគមន៍​កម្ពុ​ជា​ដែល​រង​ការ ចោទប្រកាន់ថា​បាន​ធ្វើឱ្យ​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ​នេះ លោក សែម សំអាង បាន​លើក ឡើង​ថា ចំនួន​លុយ​ទាំងអស់​ខាងលើ​គឺ​គាត់​បាន​ប្រមូល​ពី​ក្រុមហ៊ុន​១​មក រួច​បាន​ប្រគល់​ជូន​មេ​ដែល​មាន​ឋានៈ លើ​គាត់​។
​ប៉ុន្តែ​គាត់​សុំ​មិន​ទាន់​អាច​បញ្ចោ​ញ​ឈ្មោះ​ថ្នាក់លើ​ដែល​លោក​ប្រគល់​ប្រាក់​ឱ្យ​នោះ​បាន នៅឡើយ​ទេ​។ ចំណែក​លោក ខឹម តេង​អឿន អនុប្រធាន​ហិរញ្ញកិច្ច ចំណូល ចំណាយ ថវិការដ្ឋ នៃ​ទូរគមនាគមន៍​កម្ពុជា បាន​រៀបរាប់​ផងដែរ​ថា ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ គឺ​រូបគាត់​មិន​បាន​ដឹង​និង​មិន​បាន​ពាក់ព័ន្ធ​រឿង​លុយ​ទាំងនោះ​ទេ ព្រោះ​មេមាន​ច្រើន​មិន​មែន​មាន​តែ​គាត់​ម្នាក់​នោះ​ទេ​ដែលជា​អ្នក​ទទួលខុសត្រូវ​នោះ ។​

​ដោយឡែក ពាក់ព័ន្ធ​និង​ការ​បាត់​លុយ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បាន​កំពុង​ក្លាយទៅជា ប្រធានបទ យ៉ាង​ក្តៅគគុក ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​រវាង​អគ្គនាយក​ថ្មី​លោក ឡាយ​ម៉ា​រី​វ៉ូ និង អគ្គនាយក​ចាស់ គឺ​លោក កឹម វី​ក្រា​ផងដែរ ។ ហើយ​ដែល​សូមបញ្ជាក់​ថា កន្លងមក​ទូរគមនាគមន៍​កម្ពុជា​ធ្លាប់​មាន​ការ​បែកធ្លាយ​ករណី​ពុករលួយ​នេះ​ម្តង មក​ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ តែ​ពួកគាត់​ថា​រឿង​នេះ​ក៏​ត្រូវបាន​បញ្ចប់​ទៅ​វិញ​បន្ទាប់​ពី​អ្នកពាក់ព័ន្ធ យល់ព្រម​សង​ប្រាក់​ទាំងនោះ​ទៅ​ស្ថាប័ន​វិញ ។ ប៉ុន្តែ​មិន​ត្រូវបាន​កាត់ទោស​រឿង​ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ ។ ដូចគ្នា​ជា​ថ្មី​រឿង​ដ៏​ក្តៅគគុក​នេះ ដើម្បី​មុខមាត់​ក្រសួង​ប្រៃសណីយ៍​នោះ គួរតែ​លោក ប្រាក់ សុខុន និង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ឱម យ៉ិន​ងៀ មាន​វិធានការ​តម្លាភាព​មួយ​ដើម្បី​ឱ្យ​មន្ត្រី​អស់ចិត្ត​ផង ។

4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.