Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ កៅ​ សារ៉ា​ណា ​មេ​ច្រក​អន្តរ​ជាតិ​ចាំ​យាម​ខេត្ត​កោះ​កុង​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ចំហរ​!​

ខេត្តកោះកុងៈ រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណា មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ជា​យូរ​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គស្នងការ​រងនគរបាល​ជាតិ ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ពុករលួយ​រូបនេះ​នៅឡើយ​ទេ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​លោក កៅ សា​រ៉ា​ណា បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​ស៊ីដាច់​លុយ​កូនចៅ​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ លោក កៅ សា​រ៉ា​ណា បាន​ប្រើប្រាស់​តួនាទី​ជា​មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ស៊ីចាយ​ហ៊ឺហា មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​មន្ត្រីក្រោមឱវាទ​ទេ​។

ប្រភពពី​មន្ត្រីនគរបាល​ច្រកអន្តរជាតិ​ចាំ​យាម បាន​ឲ្យអ្នកកាសែត​ដឹងថា ក្នុងនាម​ជា​មេ​កើយ​លោក កៅ សា​រ៉ា​ណា មិនសូវ​មានមុខ​នៅ​ប៉ុស្តិ៍​ប្រចាំការ​ទេ ហើយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ដើរលេង​ហ៊ឺហា​ហើយ​ជិត​ដាច់​ខែ​ទើប​ទៅ​ប្រមូល​លុយ​។ លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ​រកលុយ​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ បើ​មិន​ដូច្នេះ​ទេ​អាច​ប្រឈម​នឹង​ការដក​ចេញពី​ប៉ុស្តិ៍​ជាមិនខាន​។ ដោយមាន​ការគាបសង្កត់​បែបនេះហើយ​ទើប​កូនចៅ​លោក កៅ សា​រ៉ា​ណា តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​ចូល​ពី​ប្រទេស​សៀម បង់លុយ​ក្នុង​១​គ្រឿង​៥​ម៉ឺន​រៀល ដោយមាន​ការបែងចែក​ជា​បី​គោលដៅ​។ សូម្បីតែ​លុយ​ប្រថាប់ត្រា​ក៏​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ​រក​ឲ្យ​បាន​៤៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដើម្បី​ខ្លួន​យកទៅ​ផឹកស៊ី​សប្បាយ​ស្រី​ញី​ខារ៉ាអូខេ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​

ប្រភពពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម បាន​ឲ្យ​ដឹងថា ក្រៅពី​បង្ខំ​ឲ្យ​កូនចៅ​រក​ចំណូល​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ គឺ​លោក កៅ សា​រ៉ា​ណា បាន​ទទួលបាន​ផលប្រយោជន៍ ពី​ឈ្មួញ និង​ក្រុមហ៊ុន​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ផងដែរ​។ តាមរយៈ​អំពើពុករលួយ​របស់លោក កៅ សា​រ៉ា​ណា ក្នុង​ការទទួល​សំណូក​ពី​ក្រុមហ៊ុន និង​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ចាត់វិធានការ​លើ​បុគ្គល កៅ សា​រ៉ា​ណា ជាបន្ទាន់​ព្រោះ​មន្ត្រីនគរបាល​រូបនេះ​កំពុង​ប្រើប្រាស់​តួនាទី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​៕

art33.1

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.