Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រ័ត្ន ចាន់ណា មេបញ្ជាការរងប៉េអឹម ខេត្តត្បូងឃ្មុំពាក់ព័ន្ធនៅពីក្រោយក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើទៅយួនជាប្រចាំ !

ខេត្ត​ត្បូងឃ្មុំៈ ថ្មីៗ​នេះ​ព័ត៌មាន  ពឹស្តារ​មួយ​ទម្លាយ​ចេញ​ដោយ ផ្ទៃក្នុង​មន្ត្រី​ប៉េអឹម​និង​ក្រុម​ឈ្មួញ ឈើ​ផឹកស៊ី​សប្បាយ​បានឱ្យ​ការិយា  ល័យ​របស់​យើង​ដឹងថា គឺ​អតីតៈ  មេ​ឈ្មួញ​ព្រៃឈើ រ័ត្ន ចាន់ណា  និង​បច្ចុប្បន្ន​ជា​មេបញ្ជាការរង ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​នេះ ត្រូវបាន  គេ​ទម្លាយ​ថា​ជា​មេក្លោង​នៅ​ពី ក្រោយ​ជំនួញ​បទល្មើស​ព្រៃឈើ ដឹក​ចូលទៅ​ប្រទេស​យួន​ជាប្រចាំ ទៀតផង ។​

​តាម​ប្រភព​ព័ត៌មាន​បាន ប្រាប់ឱ្យដឹង​ថា ឈ្មួញ​ឈើ​ដ៏​ល្បី ល្បាញ រ័ត្ន ចាន់ណា  ដែលជា មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ ទើប​បង្កើត  ឡើង​ថ្មី គឺ​គាត់​ខ្លាំងក្លា​រឿង  ជំនួញ​បទល្មើស​ព្រៃឈើ​នេះ  ដោយ​មនុស្ស​ជំនិត ២​នាក់ គឺ ឈ្មោះ លីន និង​ឈ្មោះ វុ​ធ ឱ្យ ចាំ​ប្រមូល​ទិញ​និង​ដឹកជញ្ជូន​ឈើ ប្រណីត​យ៉ាង​អនាធិបតេយ្យ  ស្ទើរ​រាល់​យប់​ថ្ងៃ​យកទៅលក់ នៅ​ប្រទេស​វៀតណាម​តាម​ច្រក ដូន​រ័ត្ន​, ច្រក​ទន្លេ​ចាម ច្រក​ចាន់ មូល​,​ច្រក​បឹង​ជ្រោ​ង និង​ច្រក​ជាំ  ក្រវៀន​…​ជា​ដើម​ដើម្បី​ប្រយោជន៍ ផ្ទាល់ខ្លួន​និង​បក្ខពួក​មួយ​ក្តាប់​តូច  ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា របស់  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ក៏ដូចជា​ការណែនាំ របស់លោក  នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ  លើ​ផ្ទៃ​ប្រទេស​ផង​ទេ ។​

​បើ​តាម​ប្រភព​បាន​បញ្ជាក់  ឱ្យដឹងទៀតថា​បន្ទាប់ពី​បាន​ឡើង  ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ ពេលណា​មក​គឺ មេបញ្ជាការរង​ប៉េអឹម​រូប​នេះ​ក៏ បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការ​“​រក ស៊ី​ដឹកជញ្ជូន​ឈើ ដោយ​ខ្លួនឯង  ទៅ​ជា​ការប្រើប្រាស់​ដៃជើង​កូន ចៅ​ឱ្យ​រកស៊ី​ដឹកជញ្ជូន​ឈើ​ជំនួស ខ្លួន​(​រ័ត្ន ចាន់ណា​) វិញ​” ។​

​តាម​សកម្មភាព​របស់ រ័ត្ន  ចាន់ណា គឺ​បិទ​បាំង​ដើម្បីឱ្យ​គេ មើលឃើញ​ថា​ខ្លួន​(​រ័ត្ន​ចាន់ណា​)  លែង​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ដូច កាល​នៅ​ធ្វើ​ជា​មន្ត្រី​កង​រាជ  អាវុធហត្ថ​ស្នាក់ការ​៧០១ ទៀត  ហើយ ។

​ផ្ទុយទៅវិញ គេ​បាន​ដឹងថា  មេបញ្ជាការរង រ័ត្ន ចាន់ណា នៅតែ និង​តែងតែបាន​ប្រើប្រាស់  មនុស្ស​ជំនិតៗ​របស់​ខ្លួន​ឱ្យ​រកស៊ី​ដឹកជញ្ជូន​បទល្មើស ព្រៃឈើ​យ៉ាង  ទ្រង់ទ្រាយ​ធំ​ដដែល ។ ហើយ  ដោយ​មាន​រូប​គាត់​(​រ័ត្ន​ចាន់ណា​)  ជា​អ្នក​កាង​ពីក្រោយ​ខ្នង​ចាំ​ជួយ ដោះស្រាយ​បញ្ហា​ទាំងឡាយ  សម្របសម្រួល​ជាមួយ​សមត្ថកិច្ច  ពាក់ព័ន្ធ​គ្រប់​ជំនាញ ។​

​ប្រភព​ប្រជាពលរដ្ឋ​ថា​មាន  មន្ត្រី​មួយចំនួន​ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ បាននិងកំពុង​រកស៊ី  ប្រព្រិត្ត​បទល្មើស​ព្រៃឈើ​ខុស ច្បាប់​ជា​ការផ្ទុយ​ទាំងស្រុង​ទៅ នឹង​តួនាទី​របស់​ខ្លួន​ដែល​ថ្នាក់លើ បាន​ប្រគល់ជូន​…​ជាក់ស្តែង​ដូច ជា​ឈ្មោះ រ័ត្ន ចាន់ណា មាន  តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ  ស្នាក់ការ​សន្តិសុខ​លេខ ៧០១  អតីត ជាដើម ។​

​លើសពីនេះ​ទៀត លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ  លើ​ផ្ទៃ​ប្រទេស​ក៏​តែង​បាន​ធ្វើការ  ណែនាំ​ចំពោះ​មន្ត្រីៗ​កង​រាជ អាវុធហត្ថ នៅ​គ្រប់​លំដាប់ថ្នាក់  និង​គ្រប់​រាជធានី​,​ខេត្ត​ជារឿយៗ  …​មិន​ត្រូវ​ឃុបឃិត​ប្រព្រឹត្ត​បទ ល្មើស​ផ្សេងៗ​ដូចជា បទល្មើស ព្រៃឈើ​…​៘ ធ្វើឱ្យប៉ះពាល់ ដល់​កិត្តិយស​អង្គភាព​ជា​ដាច់ ខាត ។ ប៉ុន្តែ​ផ្ទុយ​ពី​នាយរង​ប៉េ  អឹម​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន ចាន់ ណា នេះ​មិន​ដឹង​ជា​អាង​ស្អី​បាន ជា​ហាន​បំពាន​បំរាម​និង​អនុសាសន៍​របស់សម្តេចតេជោហ៊ុន សែន ​នាយករ​ដ​មន្ត្រី​បែបនេះ ហើយមិនគួរ​បើ​នាយឧត្តមសេនីយមេបញ្ជាការអាវុធហត្ថលើផ្ទៃ​ប្រទេស​មើល រំលង​នោះទេ ! ។​

​គួររម្លឹកថា កន្លងមក​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី   តែង​បាន​អំពាវនាវ​ផង​និង​ព្រមាន ខ្លាំងៗ​ជា​បន្តបន្ទាប់​ផង​ថា សូម  ឱ្យ​ថ្នាក់ដឹកនាំ​,​មន្ត្រី​រាជកា​រទាំង ឡាយ និង​កងកម្លាំង​ប្រដាប់   អាវុធ​គ្រប់​ប្រភេទ​ត្រូវតែ​បញ្ឈប់  ឬ​ដក​ខ្លួន​ជា​បន្ទាន់​…​កុំ​ឱ្យ​ជាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ  បើ​មិន​អញ្ចឹងទេ នឹង​ត្រូវ​ដក  បុណ្យ​សក្តិ​ឬ​ធ្លាក់​ពី​តំណែង​ដែល អាច​ឈាន​ដល់​ចាប់ខ្លួន​បញ្ជូន ទៅឱ្យ​តុលាការ​កាត់ទោស​ដាក់ គុក ជាមិនខាន​ទៀតផង ។​

​ផ្ទុយទៅវិញ ចំពោះ​នាយរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន  ចាន់ណា នេះ​មិន​ដឹង​ថា អាង​ស្អី  ឬ​អាង​អំណាច​លុយ​ពុករលួយ នោះ​កម្រិតណា​ក្នុង​ការចង​មាត់ មន្ត្រី​ជំនាញ​ឱ្យ​បិទ​បាំង​បទល្មើស នេះ​ប៉ិន​ណា​នោះ​ទេ បានជា  បុគ្គល​នេះ​ហ៊ាន​ជាន់ឈ្លី​ការ​ណែ នាំ​របស់​មេ​បញ្ជា​ប៉េអឹម​ផ្ទៃ​ប្រទេស  និង​អនុសាសន៍​របស់​សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី យ៉ាង ព្រហើន​បែបនេះ ។

​ដោយឡែក​ ជុំវិញ​រឿង​ដ៏​អា ម៉ាស់​មុខមាត់​ប៉េអឹម​ថ្នាក់​ខេត្ត ត្បូងឃ្មុំ​ទៅ​ក្នុង​ជំនួញ​បទល្មើស ព្រៃឈើ​ជាន់ឈ្លី​កំណែទម្រង់ រាជរដ្ឋាភិបាល​បែបនេះ​ព័ត៌មាន​ខាង លើ​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី លោក វ៉ា សារិទ្ធ បាន​ឡើយ​ក្នុង ថ្ងៃនេះ ៕

84

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.