Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពលរដ្ឋចោទអាជ្ញាធរក្រុងព្រះសីហនុ ឃុបឃិតជាមួយលោក ញ៉ក់ គឹមតុង កាយភ្នំបង្ហូរល្បប់ដី មកផ្លូវជាតិលើ

យោងតាមប្រភពព័ត៌មានដ៏ជឿងទុកចិត្តពីសមត្ថកិច្ច​បាន​ឲ្យដឹងថាកាលពី​ព្រឹក​ថ្ងៃទី​១៩ខែឧសភាឆ្នាំ​២០១៥​នេះ​ថាការដ្ឋាន​ឈូសឆាយដី​ជម្រាលភ្នំ​របស់លោកញ៉​ក់គឹម​តុងស្ថិតនៅក្នុង​តំបន់​សេ​តេ​ភូមិ​២សង្កាត់​លេខ​៣ក្រុងព្រះសីហនុ។   សព្វថ្ងៃនេះ​ពិតជា​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះទេ។

សមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបាន​លើកឡើងថា ​រូបលោក​បានបញ្ជា​ឲ្យ​លោក​មេភូមិ​២ទៅពិនិត្យនិង​ធ្វើការ​ហាមឃាត់​ហើយព្រោះ​ការ​កកាយ​ដី​ជម្រាលភ្នំ​បែបនេះបានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការរស់​នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះនិង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​វិថី​សេ​តេ​នោះពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ផងដែរ​។​

​ពលរដ្ឋ​រស់នៅ​តំបន់​សេ​តេ​ក្នុងភូមិ​២សង្កាត់​លេខ​៣ក្រុងព្រះសីហនុប្រតិកម្ម​រិះគន់​អាជ្ញាធរ​ក្រុងព្រះសីហនុ​ថាមានការ​ឃុបឃិត​គ្នា​ជាមួយ​លោកញ៉​ក់គឹម​តុងធ្វើ​ព្យុះភ្លៀង​ដោយ​មិនមាន​ច្បាប់ទម្លាប់​ដែលជា​ហេតុ​សង្ស័យថាបាន​ប្រព្រឹត្ត​អំពើពុករ​លួយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ការដ្ឋាន​នោះបានចោទថាគេ​ឃើញ​លោកលីវណ្ណដាអភិបាលរងក្រុង​ព្រះសីហនុនិង​ជំនាញ​មន្ទីរ​សាធារណៈការនិង​ដឹកជញ្ជូន​ខេត្ត​ចុះទៅពិនិត្យ​ការដ្ឋាន​នោះ​រួចហើយដោយ​ឃើញ​មាន​ល្បាប់​ដីភ្នំ​ហូរ​មកលើ​ផ្លូវជាតិដោយបាន​ជម្រាប​ជូនទៅ​តំណាង​ក្រុមហ៊ុន​នោះឲ្យ​កម្មករ​មក​កកាយ​យក​ល្បាប់​ដី​ចេញពី​ផ្លូវជាតិនិង​លាង​ទឹក​ឲ្យ​បាន​ស្អាត​ដូចដើម​វិញនិង​ក៏បាន​ជម្រាប​ជូនទៅ​តំណាង​ក្រុមហ៊ុន​នោះឲ្យ​សុំច្បាប់​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​បន្តសកម្មភាព​ទៅទៀត​។

សូមបញ្ជាក់ថាអ្នកក្រុង​ព្រះសីហនុដែល​ធ្លាប់​ស្គាល់លោកញ៉​ក់គឹមតុងបាន​និយាយថាកន្លងមក​ក៏​ដូច​សព្វថ្ងៃនេះលោកញ៉​ក់គឹម​តុងតែង​ធ្វើ​អ្វីៗ​នៅក្នុង​ទឹកដី​ក្រុងព្រះសីហនុពុំ​សូវ​អនុវត្ត​ច្បាប់​អ្វី​នោះទេហើយ​តែង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ដោយ​មិនដឹង​បណ្តាលមកពី​ហេតុអ្វី​។ ពាក់ព័ន្ធ​នឹង​ករណី​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​ពី​លោក​អភិបាលក្រុង​ព្រះសីហនុ​បានទេ៕

IMG-20150519-WA0002_resized IMG-20150519-WA0004_resized IMG-20150519-WA0005_resized IMG-20150519-WA0011_resized

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.