Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ដីព្រៃលិចទឹក និងអតីតដីឡូត៍នេសាទក្នុងស្រុកស្អាងស្រុកកៀនស្វាយស្រុកលើកដែក រងការទន្ទ្រានពីឈ្មួញនិងមន្ត្រីមានអំណាច !

កណ្ដាលយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃលិចទឹកនិងអ​តីតដីឡូត៍នេសាទក្នុងស្រុកស្អាងស្រុកកៀនស្វាយស្រុកលើកដែកកំពុងតែរងការ​ទន្ទ្រាន​យក​ពីឈ្មួញនិងមន្ត្រីមានអំណាច។       ហើយបច្ចុប្បន្ននេះបើនាយ​ករដ្ឋមន្ត្រី​មិនមាន​វិធានការធ្វើការ​ទប់ស្កាត់ជាបន្ទាន់ទេដីអតីតឡូត៍នេ​សាទដីបឹងដីព្រៃ​លិច​ទឹកនៅ​ក្នុងស្រុកស្អាងស្រុក​កៀនស្វាយស្រុកលើកដែករួមទាំងស្រុកកោះ​ធំផង​នឹងក្លាយ​ទៅជាដីឯកជ​នរបស់​ឈ្មួញនិងក្រុមគ្រួសាររបស់មន្ត្រីអ្នកមាន​អំណាច​គ្មាន​សល់​ឡើយ។

ប្រភពមិនស្និទដែលសុំមិនបញ្ចេញឈ្មោះបានឲ្យ​​ដឹងថានៅអំឡុងដើមឆ្នាំ២០១៥នេះគេឃើញ​សកម្មភា​ព​របស់ក្រុមឈ្មួញរកស៊ីដីធ្លីធំៗដែលមានខ្សែមានបង្អែកមន្ត្រីធំៗនៅពីក្រោយ​ខ្នងបាននាំគ្នាផ្ដល់លុយទៅឲ្យមន្ត្រីថ្នាក់ឃុំថ្នាក់ស្រុករួមទាំងក្រុមគួកជេរមេខ្យល់ដើរប្រមូលទិញដីបឹងដីព្រៃលិចទឹកដីអតីតឡូត៍នេ​សាទនៅក្នុងស្រុកទាំង៤​ខាងលើក្រោមរូបភាពឲ្យប្រជាពលរដ្ឋក្រីក្រដែលជាអ្នកស្រុកភូមិនៅតំបន់នោះតាំង​ខ្លួនធ្វើជាម្ចាស់ដី អាស្រ័យ ផល​ហើយ​ក៏ធ្វើលិខិតលក់មកឲ្យឈ្មួញក្នុងតម្លៃ​ថោកៗ១​ហិកតា៥០ដុល្លារ១០០ដុល្លារឬថ្លៃជាងនេះទៅតាមប្រភេទដីជិតឬឆ្ងាយ។

ប្រជាពលរដ្ឋក្រីក្រឮតែគេឲ្យលុយក៏ចេះតែផ្ដិតមេដៃទៅតាមឈ្មួញនិងក្រុមគួកជេរដែលជាអ្នករៀបចំឯកសារទិញលក់រួចជាស្រេចហើយមន្ត្រីអាជ្ញាធរភូមិឃុំឮតែអ្នក​ទិញមានខ្នងបង្អែកធំៗណាមួយមានប្រជាពលរដ្ឋតាំងខ្លួនជាម្ចាស់ស្រាប់ផងក៏ចេះតែស៊ីញ៉េបោះត្រាយកលុយដោយសំអាងថាមានបញ្ហាអីកើតឡើងឈ្មួញអ្នកទិញគេជាអ្នកធានារត់ការឲ្យព្រោះសុទ្ធតែជាមន្ត្រីធំៗ។

ប្រភពព័ត៌មានបញ្ជាក់ថា ចាប់តាំងពីលេចឮថាមានក្រុមហ៊ុនជប៉ុនគ្រោងនឹងមក​បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឃុំសំរោងធំនិងឃុំគគីធំស្ថិតក្នុងស្រុក​កៀន​ស្វាយ​ខេត្តកណ្ដាលកាលណាមកក្រុមឈ្មួញក៏ចាប់ផ្ដើម​ផ្អើលប្រមូលទិញដីនៅក្នុង​តំបន់នោះធ្លាយរហូតដល់ស្រុកលើកដែកស្រុកស្អាងស្រុកកោះធំទន្ទ្រាន​ទិញដីបឹងដីព្រៃលិចទឹកដីអតីតឡូត៍នេសាទគ្មានសល់ព្រោះគេថាក្រុមហ៊ុនជប៉ុនត្រូវការដី​រាប់ម៉ឺនហិកតាសម្រាប់ធ្វើតំបន់សេដ្ឋកិច្ចពិសេស។

សកម្មភាពផ្អើលទិញដីបឹងដីព្រៃលិចទឹករួចហើយប្រើគ្រឿងចក្រកាយលើកជាទំនប់​ព័ទ្ធយកដីខាងលើនេះអនាគតអ្នកស្រុកក្រីក្រនៅតំបន់នោះនឹងបាត់បង់អាជីពដោយ​សារតែតំបន់សំបុកត្រីនឹងក្លាយជាដីកម្មសិទ្ធិឯកជនមិនអាចធ្វើការនេសាទដោយ​សេរីបានដូចមុនៗ។ក្នុងនោះដូចជាដីអតីតឡូត៍នេសាទលេខ១ឡូត៍លេខ៣ឡូត៍លេខ៤និងឡូត៍លេខ៥ជាដើមត្រូវបានឈ្មួញប្រមូលទិញពី​ប្រជាពលរដ្ឋក្នុងតម្លៃ​ថោកៗរួចហើយជីកជាប្រឡាយយកអាចម៍ដីលើកធ្វើជាទនប់ដើម្បីចាប់យកត្រីក្នុង​មួយឆ្នាំៗចាប់លក់បានរាប់ម៉ឺនរាប់សែនដុល្លារដោយពួកឈ្មួញដែលមានខ្នងយ​កកម្លាំងប្រដាប់អាវុធទៅកាងការពារមិនឲ្យប្រជាព​លរដ្ឋបើកកាណូត​កាត់ឬរកត្រីក្នុងបឹងគេឡើយដោយសំអាងថាជាដីគេទិញមានម្ចាស់។

ទោះយ៉ាងណាពលរដ្ឋនិងមន្រ្តីសង្គមស៊ីវិលអះអាងថា«ដើម្បីសង្គ្រោះតំបន់សំបុកត្រីនៅក្នុងស្រុកទាំង៤ខាងលើនេះបានគឺមានតែសម្ដេចនាយករដ្ឋមន្ត្រីប៉ុណ្ណោះដែលអាចបង្ក្រាបក្រុមទិញដីបឹងដីព្រៃលិចទឹកខាងលើនេះបានព្រោះប៉ុន្មានថ្ងៃនេះឮថាក្រុមឧកញ៉ាៗឯកឧត្តមនិងលោកជំទាវដែលដើរប្រមូលទិញដីពីប្រជាពល​រដ្ឋឈ្លោះគ្នាពីរឿងទិញដីជាន់គ្នាទៀតផង៕

T-0152 T-0156

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.