Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកអាំ ផល្លីន ទីប្រឹក្សាប្រធានរដ្ឋសភានិងលោកជឹង ផល្លា អភិបាលរងខេត្តកំពតកំពុងតែរុញច្រានអោយប្រជាពលរដ្ឋធ្វើអំពើខុសច្បាប់

ខេត្តកំពត៖ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ ក្លឹបអ្នកដាសែតឯករាជ្យ ដឹកនាំដោយលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក ទូច ណូរ៉ា ប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា​ រួមទាំង លោក ផល ផាន់ណា អនុប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិ បានចុះទៅ​យក​ព័ត៌មាន នៅតំបន់វាលត្រាវ ភូមិត្រពាំងពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដើម្បីយកព័ត៌មានដែលប្រជាពលរដ្ឋ រាយការណ៍មកថា មាន​មហា​ឈ្មួញដ៏មហិមា បានឈួសបំពានដីរដ្ឋ ធ្វើជាកម្មសិទ្ធ រាប់ពាន់ហិចតា ដើម្បីលក់អោយក្រុមហ៊ុនបរទេស។

តាមប្រភពព័ត៌មានបានអោយដឹងថា ដីដែលកំពុងអភិវឌ្ឍដំណាំម្រេចនោះ គឺជាដីសម្បទានសង្គមកិច្ច របស់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បានផ្តល់សំរាប់អ្នកទីទាល់ក្រ គ្មានដី។ ដោយសារការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលគ្មានដីបង្កបង្កើនផលទើបរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ក្រោមជាតិបានយល់ព្រមបែងចែកដីនៅឆ្នាំ២០១១ នៅចំនុច​ភូមិត្រពាំងពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ជូនប្រជាពលរដ្ឋចំនួន១០១គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់មិនបានទទួលដីដែលរាជរដ្ឋាភិបាល ប្រគល់ជូននោះទេ គឺមានជនមហាអំណាចម្នាក់ គឺ ឯកឧត្តម អាំ ផល្លីន មហាជំទាវ ហ៊ាង គន្ធី លោក ឃឹម ហម អតីតអភិបាលស្រុកឈូក និង លោក ហុក ទ្រីអភិបាលរងស្រុកឈូក បានរៀបចំគំរោង ដើម្បីរឹបអូស ដីសង្គមកិច្ច ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់ប្រមុខ រាជរដ្ឋាភិបាល យកធ្វើជាកម្មសិទ្ធ លក់អោយ ក្រុមហ៊ុនបរទេស។ តាមប្រភពមិនបញ្ចេញឈ្មោះបានអោយ ក.អ.ឯ ដឹងថា ឯកឧត្តម អាំ ផល្លីន ដែលយកតួនាទី ជាទីប្រឹក្សាប្រធានរដ្ឋសភាជាតិ ទៅជិះជាន់កៀបសង្កត់ បណ្តេញប្រជាពលរដ្ឋចេញពីដីសម្បទានសង្គមកិច្ចនេះ ដោយអោយជាថ្នូរ ក្នុងមួយគ្រួសារ ប្រាក់ចំនូន 100ដុល្លា ក្នុងនោះដែលលោកក៏បានដាក់កម្លាំងប្រដាប់អាវុធដោយដឹកនាំដោយឈ្មោះចេក ទៅបណ្តេញប្រជាពលរដ្ឋ ពីដីរបស់ខ្លួនមិនតែប៉ុណ្ណោះ ឯកឧត្តម អាំ ផល្លីន នេះបានជួលជនសង្គមងងឹតអោយវាយធ្វើបាបប្រជាពលរដ្ឋ អោយលក់ដីអោយពួកខ្លួន ហើយបើគ្រួសារណាមិនព្រមលក់ទេ គេនឹងវាយបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងតាមអំពើចិត្ត។

ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៥ ក្រុមការងារអ្នកយកព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលបានចុះទៅដល់ចំនុច ភូមិត្រពាំងពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកនោះ​ ក៏ត្រូវបានមហាឯកឧត្តមអាំ ផល្លីន និងមហាជំទាវ ហ៊ាង គន្ធី ជួលមនុស្សប្រមាណ ៣០ ទៅ ៤០នាក់ ដែលប្រដាប់ទៅដោយកាំបិត ពូថៅ និងជំពាមកៅស៊ូ បាញ់ និង កាប់ សំឡុត គំរាម អ្នកកាសែតយ៉ាងសម្បើម ។ ខណៈនោះដែរ ដោយក្រុមក្លឹបអ្នកកាសែតឯករាជ្យ​ សមាគមន៍អ្នកឃ្លាំមើល និងអង្គការក្រៅរដ្ឋាភិបាល មិនខ្លាចញញើតនិងការសំឡុត គំរាម ដ៏ឃោឃៅ របស់មហាឯកឧត្តម អាំ ផល្លីន និងមហាជំទាវ នោះឡើយ​។ ក្រុមដែល​ជួលមកធ្វើបាបគំរាមអ្នកកាសែតនោះ បានសារភាពថា ពួកគាត់គ្រាន់តែគេជួលមកដើម្បី អុកឡុក និង គំរាមគំហែងនោះទេ គឺពួកគាត់ត្រូវបានគេ​ជួល​ក្នុងម្នាក់ៗ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយបើកាប់ព្រៃអោយគេនោះ គឺគេអោយ១គ្រួសារ ៤០ម៉ឺនរៀលនិងអង្គរមួយបាវ ដោយភាពក្រីក្រពួកគាត់ក៏បង្ខំចិត្តធ្វើ។

ការជួលមកនេះ ក៏មានការពាក់ព័ន្ធនឹងលោក ជឹង ផល្លា អភិបាលរងខេត្តកំពតទទួលបន្ទុកអ្នកជួញដីធ្លី ហើយបុគ្គលនេះដែរ ជាមេឈ្មួញទិញដី-លក់ដី នៅខេត្តកំពតដោយប្រើអំណាចជាអភិបាលរងខេត្តដើម្បីគំរាមទិញពីប្រជាពលរដ្ឋយ៉ាងស្រស់ៗ។ ក្នុងនោះដែរលោក វ៉ែន ស៊ីថា អភិបាលស្រុកឈូកបានអោយដឹងថា លោកមិនទាន់បានដឹងរឿងនេះទេ ពេលនេះលោកសប្បាយចិត្តណាស់ ដែលក្លឹមអ្នកកាសែតឯករាជ្យបានផ្តល់ព័ត៌មាននេះជូនលោក ហើកលោកនឹងចូលរួមសហការជាមួយគ្រប់បណ្តាលអង្គការ និងសារព័ត៌មាននានា ដោយចាត់មន្ត្រីរបស់លោកសហការជាមួយ។

លោក ហ៊ុនសុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ បានថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកឈូក ដែលបានចាត់មន្ត្រីប៉ូលីស ឃុំត្រពាំងភ្លាំង ទៅការពារមន្ត្រីអង្គការ អ្នកាសារព័ត៌មានអោយមានសុវត្ថិភាព។

លោកហ៊ុន សុខា បានបញ្ជាក់ថា នៅថ្ងៃនោះ កុំតែបានប៉ូលីស ការពារក្រុមអ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនោះទេ កុំអី ត្រូវជនសង្គមងងឹត ដែលកំពុងធ្វើអប្បគមន៍ ក្រោមការឧបត្ថម្ភពីមហាឯកឧត្តមអាំ ផល្លីន និងមហាជំទាវ រួមទាំងលោកលោក ជឹង ផល្លាអភិបាលរងខេត្ត ម៉្លេះអ្នកសារព័ត៌មាន និងអង្គការច្បាស់ជាគ្រោះថ្នាក់មិនខាន។

លោក ទូចណូរ៉ា ប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា អំពើព្រៃផ្សៃដែលបង្កឡើងដោយក្រុមមេបំផ្លាញដីរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន លោកនឹងប្លឹងទៅស្ថាប័នកំពូលៗ របស់រាជរដ្ឋាភិបាល អោយចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលនោះទាំង​ មហាឯកឧត្តមអាំ ផល្លីន និងមហាជំទាវ ហ៊ាង គន្ធី រួមទាំងលោក ជឹង ផល្លា ទៅតាមផ្លូវច្បាប់។

លោកផល ជាន់ណា អនុប្រធានអង្គការ អភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ ត្រៀមឯកសារ ដើម្បីដាក់ចូលទៅប្រមុខរដ្ឋាភិបាល ដើម្បីអោយចាត់វិធានការចំពោះជនខិលខូចទាំងនោះ។ លោកក៏បានសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលអោយជួយដល់ពួកគាត់ផង ព្រោះសព្វថ្ងៃនេះ ក្រុមដៃជើងដែលកាងអោយ មហាឯកឧត្តមអាំ ផល្លីន និង មហាជំទាវ ហ៊ាង គន្ធី ព្រមទាំងឯកឧត្តម ជឹង ផល្លា អភិបាលរងខេត្តដែលកំពុងប្រើគ្រឿងចក្រ ឈូស និងកាយដីព័ទ្ធដី របស់ប្រជាពលរដ្ឋ។ មេការឈ្មោះចេក ជាមេការ របស់មហាឯកឧត្តម អាំ ផល្លីន ដែលគ្រប់គ្រងការឈូសឆាយនោះ។

ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ក្រុមហ៊ុននឹងអោយចេញពីដីចាស់ទៅដីថ្មីជាប់នឹងជើងភ្នំ តែប្រជាពលរដ្ឋបានបដិសេធថា លោកមិនចេញពីទី​នេះ​ទេ ព្រោះដីដែលក្រុមហ៊ុនអោយនោះ ជាដីឧទ្យានជាតិ ដែលការពារដោយច្បាប់។

យោងច្បាប់ដីធ្លី សង្គមកិច្ចបានសរសេរថា ប្រជាពលរដ្ឋដែលទទួលដីសម្បទានសង្គមកិច្ចត្រូវរស់នៅលើដីនោះ រយៈពេល៥ឆ្នាំ ទើមមានសិទ្ធិលក់ដូរ ដីនោះបាន ប៉ុន្តែបើមិនទាន់គ្រប់៥ឆ្នាំទេ គឺពុំមានក្រុមហ៊ុនណា ឬបុគ្គលណាមានសិទ្ធិទិញពីប្រជាពលរដ្ឋបានទេ។

ប្រជាពលរដ្ឋនៅទីនោះ បានបញ្ជាក់ថា រឿងនេះមិនមានជាប់ពាក់ព័ន្ធនឹងលោក វ៉ែន ស៊ីថានោះទេ គឺមានពាក់ព័ន្ធតែលោក ជឹង ផល្លា អភិបានរងខេត្ត និងលោកហុកទ្រី អភិបាលេរងស្រុកឈូកប៉ុណ្ណោះ។

ប្រជាពលរដ្ឋទាំងអស់ នឹងធ្វើពាក្យបណ្តឹងទៅប្រមុខរាជរដ្ឋាភិបាលឆាប់ៗនេះ បើមិនមានចំណាត់ការពីអាជ្ញាធរខេត្ត។ ឯកឧត្តម អាំ ផល្លីន សារព័ត៌មានយើងមិនអាចសុំការបំភ្លីបានទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ។ ចំពោះលោក ជឹងផល្លា ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយសារពុំស្គាល់លេខទូរស័ព្ទដូចគ្នា។

លោក ហុក ទ្រី អភិបាលរងស្រុក ឈូក បានបញ្ជាក់ថា លោកពុំជាប់ពាក់ព័ន្ធទេ ព្រោះសព្វថ្ងៃនេះ សូម្បីតែឡាន ម៉ូតូ របស់លោកក៏គ្នានលុយចាក់សាំងដែរ បើគាត់អ្នកជួញដី គាត់ច្បាស់ជាមានលុយ មានឡានហើយ ហើយលោកក៏អគុណណាស់ដែល ចំពោះបណ្តាញសង្គមហ្វេសបុក ដែលចោទគាត់ថា ជាមេកន្ទ្រាញជួញដី។ លោកគិតថា លោកនឹងមានឆាប់ៗនេះ ដូចពាក្យដែលគេបានចោទ។

ចំពោះលោក វ៉ែន ស៊ីថា គឺប្រជាពលរដ្ឋយល់ច្រឡំទេ ព្រោះលោកទើបតែកាន់តំណែង ជាអភិបាលស្រុកថ្មី គឺអភិបាលស្រុកចាស់ទេ ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ គឺ លោក ឃឹម ហម។

CH-01559CH-01556CH-0156210301585_1573456986235882_6341197950489994838_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.