Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

Singtech បានពាំនាំ​ផលិត​ផល​ ថ្មី​ចំនួន 2 មក​កាន់​ទីផ្សារ ​ប្រទេស​កម្ពុជា ហើយ!

នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Singtech មានការចាប់អារម្មណ៍ច្រើនពី សំណាក់ អ្នកប្រើប្រាស់ នៅក្នុង ប្រទេសកម្ពុជា ដូចនេះទើប ក្រុមហ៊ុនព្យាយាមនាំមកនូវ ផលិតផល ថ្មីៗ និងទាន់សម័យ មកកាន់ ទីផ្សារ ប្រទេសកម្ពុជា កាន់តែ ច្រើនឡើងៗ ដើម្បីអាចឲ្យ អ្នក ដែលមិនទាន់បាន ប្រើប្រាស់អាច រកជាវ បានដោយ ងាយស្រួល។ នាពេល ថ្មីៗនេះ ក្រុមហ៊ុន Singtech បាននាំ ផលិតផល ថ្មីចំនួន 2 ម៉ូឌែលទៀត មកកាន់ ទីផ្សារ ប្រទេសកម្ពុជា ដែលមួយ ជាប្រភេទថេប្លេត និងមួយទៀត ជាប្រភេទ ស្មាតហ្វូន ដូចនេះសូម មិត្តអ្នកអាន ស្វែងយល់ ពីផលិតផលថ្មីទាំង 2 នៅខាងក្រោម។

សំរាប់ស្មាតហ្វូនមានឈ្មោះថា Singtech Infinity i-Note មានតួខ្លួនស្រោបដោយ អាលុយមីញ៉ូម មានភាព រឹងមាំ និងគួរឲ្យទាក់ទាញ ហើយអាចឲ្យប្រើប្រាស់ Touch បញ្ជានូវ មុខងារខ្លះ នៅផ្នែកខាង ក្រោយនៃស្មាត ហ្វូន នេះបាន ទៀតផង។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5 អ៊ីញ, ប្រើប្រាស់ កញ្ចក់អេក្រង់ ប្រភេទ Full HD IPS Display, អាចបង្ហាញ រូបភាព បានកំរិត 1920 X 1080 ភិចសែល, អាចប្រើប្រាស់ បានស៊ីមកាត 2 ជាប្រភេទ Micro SIM, មានកំរាស់ប្រមាណ 8.4 មីលីម៉ែត្រ, មានកាមេរ៉ា ក្រោយទំហំ 13 មេហ្គាភិចសែល, កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល, មានអង្គ ចងចាំ ក្នុងម៉ាស៊ីន 32GB តែគួរឲ្យសោកស្តាយវា មិនអាចបន្ថែម មេម៉ូរីបានទេ, ប្រើប្រាស់ បន្ទះឈីប MediaTek អម ជាមួយស៊ីភីយូ 8 គ្រាប់, មានរ៉េម 2GB, ដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat, មានថាមពល ថ្ម 3200 mAh ជាប្រភេទថ្ម ជាប់ម៉ាស៊ីន និងមាន ជម្រើសពណ៌ ទឹកប្រាក់ និងពណ៌ទឹកមាស។

សំរាប់ថេប្លេតវិញមានឈ្មោះថា Singtech Sapphire i-Tab Mini 2 មានតួខ្លួនស្រោប ដោយអាលុយ មីញ៉ូមដូចគ្នា មានអេក្រង់ទំហំ 7.85 អ៊ីញ, ប្រើប្រាស់កញ្ចក់អេក្រង់ ប្រភេទ IPS, មានកំរិត បង្ហាញរូបភាព 1024 X 768 ភិចសែល, មានកំរាស់ត្រឹម 7.4 មីលីម៉ែត្រ, មានទំងន់ប្រមាណ 311 ក្រាម, អាចប្រើប្រាស់ស៊ីមកាត ចំនួន 2 ជាប្រភេទ Micro SIM, មានកាមេរ៉ា ក្រោយ 8 មេហ្គាភិចសែល, មានកាមេរ៉ាមុខ 5 មេហ្គាភិចសែល, មានអង្គផ្ទុក ទិន្នន័យ ក្នុងម៉ាស៊ីន 16GB អាចបន្ថែម មេម៉ូរីបាន រហូតដល់ 32GB, បំពាក់មក ជាមួយ ស៊ីភីយូចំនួន 4 គ្រាប់ដែល មានល្បឿន 1.3 GHz, មានរ៉េម 1GB, ដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat, មានក្តារចុច និងអក្សរខ្មែរ មកស្រាប់, មានថាមពលថ្ម 4000 mAh ជាប្រភេទ ថ្មជាប់ម៉ាស៊ីន និងមានជម្រើសព ណ៌ទឹកប្រាក់ និងពណ៌ទឹកមាស ដោយមានផ្ទៃពណ៌ សនៅ ខាងមុខដូចគ្នា។

 សំរាប់ម៉ូឌែលទាំង 2 នេះអ្នកអាចរកជាវបាននៅតាមបណ្តាហាងសាខារបស់ក្រុមហ៊ុន Singtech ដែលមាន វត្តមាននៅ លើទីផ្សារ ប្រទេស កម្ពុជា ចាប់ពីពេលនេះតទៅបានហើយ ជាមួយ តម្លៃ របស់ស្មាតហ្វូន Infinity I-Note មានតម្លៃ ប្រមាណ 189 ដុល្លារ និងថេប្លេត Singtech Sapphire i-Tab Mini 2 មានតម្លៃប្រមាណ 199 ដុល្លារ។

111625286dd4ce4a2d6747b165234 111625530d7421bbfcb6465161366 11162632f36088fe68e013f165589

Filed in: បច្ចេកវិទ្យា, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.