Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ផឹកស្រា​កីឡាកាស​ ឌឺដង​ពាក្យសំដី​វាយ​ស្លាប់​ម្នាក់ ជាប់ទ្រុង​និង​រត់ចោលស្រុក ៣​នាក់

ខេត្ដ​កំពង់ចាម ៖ ស​មត្ថ​កិច្ច​​នគរ​បាល ស្រុក​​ស្រី​​ស​ន្ធរ ខេត្ដ​​កំ​ពង់​ចាម បាន​​ចាប់​​ឃាត់​ខ្លួន​​បុរស​​ម្នាក់ កា​ល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១២ ខែ​មី​នា ឆ្នាំ​​២០​១៥ បន្ទាប់​ពី​​ស​មត្ថ​កិច្ច ទទួល​បាន​​ដំ​ណឹ​ង ពី​​ប្រ​ជា​ពល​រដ្ឋ ថា​​មាន​​ក​រណី​​ឃាត​កម្ម កើ​ត​ឡើង​​នៅ​​ភូមិ​​ស្យាបឹង​​វែង ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ពេលដែល​ជនសង្ស័យ និង​ជនរងគ្រោះ ផឹកស៊ី​ជាមួយគ្នា កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី ខណៈដែល​ជន​ពាក់ព័ន្ធ ២​នាក់​ទៀត បាននិងកំពុង​រត់គេច​ខ្លួន​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ លី ឈី​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ហើយ​ចំណែក ជនរង​គ្រោះ ដែល​ត្រូវ​មិ​ត្ដ​ភ​កិ្ដ​ក្នុង​វង់​ផឹកស៊ី វាយ​សម្លាប់​ឈ្មោះ យ៉យ យ៉ិ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ ជនជាប់ចោទ​ឈ្មោះ លី ឈី​ត បាន​បំភ្លឺថា ខ្លួន​បាន​យក​សម្បក ដប​ស្រា​កីឡាកាស​មាស វាយ​ទៅលើ​ជនរងគ្រោះ រីឯ​បក្ខពួក​របស់គេ​ឈ្មោះ យ៉ែម នួន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់​នៅ​ភូមិ​ជាមួយគ្នា បាន​យក​ដំបង វាយ​ទៅលើ ជនរងគ្រោះ ចំណែក​បក្ខពួក​ម្នាក់ទៀត ឈ្មោះ រុម វ៉ឹ​ង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​អ្នកយក​ដុំថ្ម គប់​លើ​ជនរងគ្រោះ ។

​សមត្ថកិច្ច​បាន​បញ្ចាក់​ថា ជនសង្ស័យ​ឈ្មោះ យ៉ែម នួន និង​ឈ្មោះ រុម វ៉ឹ​ង បាន រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ មិនដឹង​ទៅសំងំ​នៅទីណា​ទេ តែ​សមត្ថកិច្ច បាន​នឹង​កំពុង តាម​ស្វែង​ចាប់ខ្លួន​។ មានការ​រំលឹក​ផងដែរ​ថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ដៃដល់​ដែលជា​មិ​ត្ដ​ភ​កិ្ដ ធ្លាប់​ផឹកស៊ី​ជាមួយគ្នា បាន​ទិញ​ស្រា​កីឡាកាស​មាស មក​ផឹក​រហូតដល់​ស្រវឹង កើត​ទំនាស់​ពាក្យសម្ដី ហើយក៏​វាយ​សម្លាប់​គ្នា​តែម្ដង ដោយ​គ្មាន​នរណា​ដឹងថា ពួកគេ​មានទំនាស់​ពាក្យសំដី ពាក់ព័ន្ធ​បញ្ហា​អ្វី​នោះទេ​៕

W@t-120337

W@t-120336

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.