Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប៉ូលីស​ក្រុង​ប៉ោយប៉ែត ចាប់ជនសង្ស័យ សេព​និង​ចែកចាយ​ថ្នាំញៀន បញ្ជូនទៅ​តុលាការ​

ខេត្តបន្ទាយមានជ័យ ៖ សម​ត្ថ​កិច្ច​​នគរ​បាល នៃ​​អ​ធិ​ការ​ដ្ឋាន ក្រុង​​ប៉ោយ​ប៉ែត បាន​​ចាប់​ខ្លួន​​មុខ​ស​ញ្ញា​​ចែក​ចាយ និង​​ប្រើ​ប្រាស់ គ្រឿង​ញៀន ២​​នាក់ ដែល​​តែ​ង​តែ​​ធ្វើ​ស​កម្ម​ភាព នៅ​តា​ម​​មូល​ដ្ឋាន ដោយ​​ដក​ហូត​​បាន ម៉ា​​ទឹក​កក​​ចំ​នួន ១​២​​ថង់​​តូច កាល​ពី​​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​។​

​លោក អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ យ៉​ន ខន អាយុ ២២​ឆ្នាំ និង​ទី​២-​ឈ្មោះ ឡាន វិចិត្រ អាយុ ១៩​ឆ្នាំ ត្រូវ​នគរបាល សង្កាត់​ប៉ោយប៉ែត ចាប់ខ្លួន​ពេល​កំពុង ធ្វើ​សកម្មភាព ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន ហើយ​បញ្ជូនទៅ​ឃុំខ្លួន នៅ​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត ដើម្បី​កសាង​សំណុំរឿង បញ្ជូន ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ កម្លាំង​នគរបាល ប៉ុស្ដិ៍​ផ្សារកណ្ដាល និង​កម្លាំង​នគរបាល ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចែកចាយ គ្រឿងញៀន​មួយកន្លែង ដោយ​ឃាត់ខ្លួន ជនល្មើស​ចំនួន ២​នាក់ និង​ដកហូត ថ្នាំញៀន ប្រភេទ​យ៉ាម៉ា ចំនួន ៤​គ្រាប់​។ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន អមដោយ​គ្រឿង ញៀន​នោះ រួមមាន​ទី​១-​ឈ្មោះ ម៉ៅ ឡា អាយុ ១៩​ឆ្នាំ ទី​២-​ឈ្មោះ មីន អាស៊ី​រី​ន អាយុ ២៦​ឆ្នាំ​៕

W@t-120335

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម Tags: 

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.