Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សិស្ស​វិទ្យាល័យ​ជាស៊ីម ព្រែក​អញ្ចាញ បើក​ម៉ូតូ​លឿន​ពេក ដួល​បោក​ក្បាល​របួសធ្ងន់​

ខេត្តកណ្តាល ៖ យុវ​ជន​​ម្នាក់ បាន​​បើក​​ម៉ូតូ​​ជែង​​រថ​យន្ត ត្រង់​ចំ​ណុច​​ផ្លូវ​​កោង មិន​​ប្រ​​យ័​តុ្ន ក៏​​ជ្រុល​​ច​ង្កូត​​ដួល​​ខ្លួន​ឯង បោក​​ទៅ​នឹង​​ថ្នល់ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់ កា​ល​ពី​ថ្ងៃ​ទី​​១១ ខែ​មី​នា ឆ្នាំ​​២​០១៥ នៅ​​ផ្លូវ​ជាតិ​​លេ​ខ​៦ ច​ន្លោះ​​ស្ពាន​​លេខ ១៣​-១៤ ខាង​មុខ​​វត្ត​ឫស្សី​ជ្រោយ ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ឈ្មោះ លន់ លឹម ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ជា​សិស្ស​រៀន​នៅ វិទ្យាល័យ ជាស៊ីម ព្រែក​អញ្ចាញ ។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ចេញពី​សាលា ហើយ​ជូន​មិត្ត ភក្តិ ទៅផ្ទះ​នៅ​ភូមិ ព្រែក​យាយ​ហ៊ិ​នទី​១ ឃុំ​ឫស្សី ដោយ​ជិះ​ម៉ូតូ​និ​ច ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-5061​។

​ពេល​ជិះ​ទៅដល់ ដល់​កន្លែងកើតហេតុ ដែលជា​ចំណុច​ផ្លូវ​កោង ជនរងគ្រោះ បាន​បន្ថែម​ល្បឿន​ឡើង​ជែង រថយន្ត​ដែល​នៅ​ពីមុខ ក៍​ជ្រុល​ចង្កូត ដួល​ទៅ​បោក​ប៉ះ​ដុំថ្ម នៅលើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ រងរបួស​ជា​ទម្ងន់​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ ទៅ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ អាយុជីវិត​៕

W@t-12034 W@t-12035

Filed in: ចរាចរណ៍, ព័ត៌មានថ្មី, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.