Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការ​រំលួត​និង​រលួត​កូន​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០​១៤​មាន​ការ​កើន​ឡើង​

ដោយ​សារ​តែ​មាន​ការ​យល់​ដឹង​របស់​ប្រ​ជា​ពល​រដ្ឋ​បាន​ធ្វើ​ឲ្យ​ការ​រំលួត​និង​ការ​រលួត​កូន​ដោយ​ឯក​ឯង​នៅ​ក្នុ​ង​ប្រ​ទេស​កម្ពុជា​មាន​ការ​កើន​ឡើង​គួ​រ​ឲ្យ​គត់​សំ​គាល់​ដែល​ផ្ទុយ​កាល​ពី​មុន​ការ​រំលួត​កូន​នេះ​ត្រូវ​បាន​គេ​ធ្វើ​លួច​លាក់​នៅ​តាម​សេ​វាឯក​ជន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពា​ល់​យ៉ា​ង​ខ្លាំង​ដល់​សុខ​ភាព​រប​ស់​ស្ត្រី។​

យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា​ការ​រំលួត​ដែ​ល​ធ្វើ​ឡើង​នៅ​តា​ម​មណ្ឌល​សុខ​ភាព​និង​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ទូទាំង​ប្រ​ទេស​និង​សេវា​ឯក​ជន​នៅ​ក្នុ​ង​ឆ្នាំ​២០​១៤ ​មាន​សរុប​ចំនួន​៩៨​៤​២​ករណី ​ឬ​ស្មើ​នឹង ​២,១​ភាគ​រយ​នៃ​ស្ត្រី​មាន ​គភ៏​រំពឹង​ទុក។​រី​ឯ​ការ​រលួត​ដោយ​ឯក​ឯង​វិញមា​ន​ចំនួន​៨៨​២៧​ករណី​ឬ​ស្មើ​នឹង​២​ភាគ​រយ​នៃ​ស្ត្រី​មាន​គភ៏​រំពឹ​ង​ទុក។​ចំ​នួន​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០​១៣​ឃើញ​ថា​មាន​ការ​កើន​ឡើង​ដោយ​នៅ​ឆ្នាំ​២០​១៣​ការ​រំលួត​កូន​មាន​ចំនួន​៦៤​៩៧​ករណី​និង​ការ​រលួត​កូន​ដោយ​ឯក​ឯង​មាន​ចំ​នួន​៨០​​១៣​ករណី។​

របាយ​ការណ៍ ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ករណី​រំលួត​ដែល​បាន​ធ្វើ​ឡើង​នៅ ​តាម​មណ្ឌល​សុខ​ភាព​នៅ ​ទូទាំង​ប្រ​ទេស​មាន​អត្រា​ខ្ព​ស់​រហូត​ដល់​៥២​,​៥៩​ភាគ​រយ​បើ​ ប្រៀប​ធៀប​នឹង​ការ​រំលួត​ដែល ​ធ្វើ​ឡើង​នៅ​តាម ​មន្ទី​រពេទ្យ​បង្អែ​ក​៣៧​,​០២​ភាគ​រយ ​និង​សេ​វាឯ​កជ​ន១​០,​៣៧​ភាគ​រយ។​

នៅ​ក្នុ​ង​របាយ​ការណ៍​នោះ​បាន​កត់​សំ​គាល់​ថា​រាជ​ធានី​ខេត្ត​ចំនួន​១០​ដែល​ករណី​រំ​លួត​មាន​កំរិត​ខ្ពស់​ចុះម​ក​មធ្យ​ម​រួម​មាន​ខេត្ត​កំពត​២៨​០៩​ករណី​បន្ទា​ប់​មក ​ខេត្ត​តាកែង​១១០​៣​ករណី​ ខេត្ត​ព្រៃ​វែង​ ៤៧​៦​ករណី​ខេត្ត​កំពង់​ស្ពឺ​៣៥​៨ ​ករណី​ខេត្ត​ស្វាយ​រៀង​២៩​៨​ករណី​និង​រាជ​ធានី​ភ្នំ​ពេញ​ចំ​នួន២​៨៨​ករណី។​

រីឯ​ការ​រលួត​ដោយ​ឯក​ឯង​វិញដែ​ល​បាន​អន្ត​រាគម​ន៍​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ទូទាំង​ប្រ​ទេស​មាន​អត្រា​ខ្ពស់​រហូត​ដល់​៥៩,​៨៨​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ករណីបរលួត​ឯក​ឯង​ដែល​បាន​ធ្វើ​ឡើង​នៅ​តាម​មណ្ឌល​សុខ​ភាព​៣៦​,​៦៧​ភាគ​រយ​និង​នៅ​សេវា​ឯក​ជន​៨,៤​៤​ភាគ​រយ។

​រាជ​ធានី​ ខេត្ត​ចំនួន​១០​ដែល​ករណី ​រលួត​ឯក​ឯង​មាន​កំរិត​ខ្ពស់​ចុះ​មក ​មធ្យ​ម​រួម​មាន​ខេត្ត​សៀម​រាប​១០​២៨​ ករណី​បន្ទាប់​មក​ ខេត្ត​បាត់​ដំបង​៨៨៦​ករណី​ខេត្ត​តាកែវ​៥៧​៨​ករណី​ខេត្ត​កណ្តាល​ ៥៧៤​ករណី​ខេត្ត​ព្រៃ​វែង​ចំនួន​៥៣២​ករណី​រាជ​ធានី​ភ្នំពេញ​មាន​៤៦២​ករណី​ខេត្ត​កំពត​មាន​៣៨២​ករណី​ខេត្ត​រតន​គីរី​មាន​២៩៩​ករណី​ខេត្ត​ស្វាយ​រៀង​មាន​២៩៨​​ករណី​និ​ង​ខេត្ត​ត្បូង​ឃ្មុំ​មាន​២៧៤​ករណី។​

នៅ​កម្ពុជា​ការ​រំលួត​កូន​អា​ច​ធ្វើ​ទៅ​បា​ន​ នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល​ដែល​ទទួល​បាន​ការ ​អនុញ្ញាតិ​ពី​ក្រ​សួង​សុខា​ភិបាល​មាន​អ្នក​ផ្តល់​សេវា​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តា​ល​ស្រ​ប​ទៅ​តាម​ច្បាប់​រំ​លួត​កូន​និង​មាន​ការ​ស្នើ​សុំ​ពី​ស្ត្រី​ផ្ទាល់។​

តាម​របាយ​ការណ៍​ចំនួន​មន្ទី​រ​ពេទ្យ​បង្អែក ​និង ​មណ្ឌល​សុខ​ភាព​ដែល​មាន​បុគ្គ​លិក​ សុខា​ភិ​បាល​ទទួល​បាន​ការ​ បណ្តុះ​បណ្តាល ​អំពី​ការ​រំលួត កូន​ដោយ​សុវត្តិ​ភាព​បាន​កើន​ឡើង​ពី​១២​កន្លែង​នៅ​ឆ្នាំ​២០​០៧​ទៅ​៤៤​កន្លែង​នៅ​ឆ្នាំ​២០​០៨​និង​១៣៥​កន្លែង​នៅ​ឆ្នាំ​២០​០៩។​ឆ្នាំ​២០​១០​មាន​១៧៤​កន្លង​កើន​ដល់​២៥​៨​កន្លែង​នៅ​ឆ្នាំ​២០​១១​និង​៣៥​១​កន្លែង​នៅ​ឆ្នាំ​២០​១២​និង​ដល់​៤០​៨​កន្លែង​នៅ​ឆ្នាំ​២០​១៣​កន្លង​ទៅ​នេះ។​

ដោយ​ឡែក​នៅ​ ឆ្នាំ​២០​១៤​សេ​វា​ការ​រំលួត​និង​រលួត​កូន​ ដោយ​សុវត្តិ​ភាព​បាន​ពង្រីក​បន្ថែម​ ចំនួន​១០៨​កន្លែង​ថែម​ទៀត​ធ្វើ​ឲ្យ​សេ​វា​នេះ​កើន​ឡើង​ដល់​៥១៦​កន្លែង​ដោយ​មិន​រាប់​បញ្ចូល​សេ​វា​ឯក​ជន​។​ក្រៅ​ពី​នេះមា​ន​ទី​តាំង​១៨​កន្លែង​ទៀត​ដែល​ត្រូ​វ​បាន​គ្រប់​គ្រ​ង​និង​ដំណើរ​ការ​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល។​

1(286)

Filed in: កីឡា & សុខភាព, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.