Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជឿទេថា ទូរស័ព្ទអ្នកមានបាក់តេរី និង​មេរោគ​ច្រើន​ជាង​ចាន​បង្គន់​ទៅទៀត?

ទូរស័ព្ទមិនត្រឹមតែជាឧបករណ៍ប្រើប្រាស់បន្ទាប់បន្សំប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​យើង​អាច​និយាយ​បានថា វាគឺ​ជា​ដៃគូ​ជីវិត​របស់​យើង​តែម្តង ដែល​យើង​តែង​តែ​ទុក​ដាក់​តាម​ខ្លួន​ជានិច្ច មិន​ថា​ទៅ​សាលា ទៅ​ធ្វើ​ការ ទៅ​ដើរ​លេង ចូល​គេង រឺចូល​បន្ទប់​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​គ្នា​មិន​ដែល​មិន​ដឹង​ខ្លួន​នោះ​គឺថា ទូរស័ព្ទ​របស់​អ្នក​មាន​ផ្ទុក​ទៅ​ដោយ​បាក់តេរី និង​មេរោគ​ច្រើន​ណាស់ ហើយ​វា​ច្រើន​ជាង​ចាន​បង្គន់​នៅ​សា​ធារណៈ​ទៅទៀត!

អ្នកមិនជឿមែនទេ? នេះគឺជាការពិត ហេតុដូច្នេះហើយសូម​មេត្តា​ឧស្សាហ៍​សំអាត​ទូរស័ព្ទ​របស់​អ្នក​អ្នកជា​ប្រចាំ​ចាប់​ពី​ពេល​នេះ​តទៅ នឹង​ចៀស​វាង​កុំ​ប្រើ​ប្រាស់​ទូរស័ព្ទ​អោយ​សោះ​នៅ​ពេល​ទទួលទាន​អាហារ។

cover (4)

តាមរយៈការធ្វើតេស្តពិសោធជាច្រើនបានចង្អុលបង្ហាញអោយ​ឃើញ​ថា ទូរស័ព្ទ​ដែល​ដែល​អ្នក​កាន់​តែ​ប្រើ​ប្រាស់​រាល់​ថ្ងៃ​មាន​ផ្ទុក​ទៅ​ដោយ​បាក់តេរី និង​មេរោគ​ច្រើន​ណាស់ រហូត​ដល់​ទៅ 18 ដង​ច្រើន​ជាង​ចាន​បង្គន់​ទៅ​ទៀត។ អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ដឹង ព្រោះ​អី​មនុស្ស​ភាគ​ច្រើន​តែង​តែ​ចាប់​កាន់​ទូរស័ព្ទ​គេ​ប្រើ​ប្រាស់​ជានិច្ច សូម្បី​តែ​ពេល​ទទួល​ទាន​ម្ហូប​អាហារ និង​នំចំណី ហើយ​ក៏​គ្មា​នរ​ណា​ម្នាក់​បាន​លាង​សំអាតដៃ​អោយ​ស្អាត​ដែរ​ក្រោយ​ពេល​ចាប់​កាន់​ទូរស័ព្ទ។ រឹត​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ មនុស្ស​ភាគ​ច្រើន​កម្រ​ធ្វើ​ការ​សំអាត​ទូរស័ព្ទ​បំផុត ជាក់​ស្តែង​មួយ​ឆ្នាំ​មិន​លើសពី 5 ដង​ផង។

តើហេតុអ្វីបានជាទូរស័ព្ទរបស់យើងសំបូរទៅដោយមេរោគ និង​បាក់​តេរី? ជាដំបូងអ្នកត្រូវដឹងថា មេរោគ និងបាក់តេរីគឺរស់នៅចាប់តោង​របស់​នានា​ទាំង​អស់​ជុំវិញ​ខ្លួន​យើង។ វា​ឆ្លង​ដោយ​សារដៃ​យើង​ដែល​បាន​ទៅ​ចាប់​កាន់​វត្ថុ​គ​គ្រិច​នានា​ទាំងនោះ ដែល​មាន​ដូច​ជាលុយ របស់​របស់​សា​ធារណៈ សម្ភារៈ​ក្នុ​ងផ្ទះ​បាយ ដៃ​មនុស្ស សត្វ និង​អ្វី​ជា​ច្រើន​ទៀត។ នៅ​ពេល​ដែល​មេរោគ​និង​បាក់​តេរី​តោង​ជាប់​ក្នុង​ដៃ​អ្នក​ហើយ អ្នក​បាន​ទៅ​ចាប់​កាន់​ទូរស័ព្ទទៀត ហើយ​ជា​ចុង​ក្រោយ មេរោគ និង​បាក់តេរី​ទាំង​នោះ​នឹង​នៅ​តោង​ជាប់​ទីនោះ​ជា​រៀង​រហូត ដរាប​ណា​យើង​លាង​សំអាត​ទូរស័ព្ទ​យើង​ចេញ។ នៅ​ពេល​ដែល​យើង​សាក​ថ្មទូរស័ព្ទ រឺ​ទុក​ក្នុង​ហោប៉ៅ រឺកាបូប កំដៅ​ទូរស័ព្ទ​នឹង​កើន​ឡើង ដែល​ធ្វើ​អោយ​បាក់​តេរី​កាន់​តែ​រីក​រាល​ដាល​ថែម​ទៀត។ 1 (3) 3 (1) បាក់តេរី និងមេរោគដែលតោងជាប់នឹងទូរស័ព្ទរបស់យើងនេះគឺ​មាន​ច្រើន​ប្រភេទ ដែល​វា​អាច​បង្ករ​គ្រោះ​ថ្នាក់​ដល់​យើង​ផ្សេងៗ​គ្នា។ វា​អាច​អោយ​មុខ​របស់​អ្នក​ឡើង​មុន​បាន នៅ​ពេល​ដែល​យើង​ចាប់​កាន់​ទូរស័​ព្ទមក​និយាយ ហើយ​បាក់តេរី​ទាំង​នោះ​នឹង​ឆ្លង​ទៅ​តោង​ជាប់​នឹង​ផ្ទៃ​មុខ​របស់​អ្នក។ បាក់តេរី​មួយ​ចំនួន​ទៀត​ធ្វើ​អោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​ចុះ​ខ្សោយ ងាយ​ស្រួល​ក្នុង​ការ​កើត​ឡើង​នូវ​អាការៈ​ផ្សេងៗ​ដូច​ជា​ផ្តាសាយ ក្តៅ​ខ្លួន ក្អក រឺ​មាន​ប្រតិកម្ម​ស្បែក​ជាដើម។

បាក់តេរីដែលស្ថិតក្នុងទូរស័ព្ទ រឺសំបកទូរស័ព្ទ

4

សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នានឹងឧស្សាហ៍ជូតសំអាត​ទូរស័ព្ទ​របស់​អ្នក​អោយ​បាន​ញឺក​ញ៉ាប់​ជាងមុន ជា​មួយ​ទឹក​លាង​សំអាត អាល់​កុល រឺសាប៊ូ ហើយ​ក៏​គប្បី​ចៀស​វាង​កុំ​ប្រើ​ប្រាស់​វា​កំឡុង​ពេល​ទទួល​ទាន​អាហារ​ផងដែរ។ ការ​ប្រើ​ប្រាស់​ស្រោម​ទូរស័ព្ទ ក៏​ជា​ករណី​ផ្សេង​ទៀត​ដែល​ធ្វើ​អោយ​បាក់​តេរី​តោង​ជាប់​បាន​កាន់​តែ​ច្រើន​ផង​ដែរ ព្រោះ​អី​វា​មិន​ងាយ​ជូត​លាង​សំអាត​បាន ហើយ​សំបក​ទូរស័ព្ទ​មួយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​មិន​តិច​ជាង​ពីរ​ខែ​នោះទេ។

Filed in: កីឡា & សុខភាព, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.