Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រថយន្តដឹកឈើខុសច្បាប់ បើករត់គេចពីសមត្ថកិច្ច បុកផ្ទះប្រជាពលរដ្ឋពេញទំហឹង

(ក្រចេះ)៖ រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ម៉ាកសាំងយ៉ុង បានបើករត់គេចពីការតាមប្រដេញ របស់សមត្ថកិច្ច តាមដងផ្លូវ ជ្រុលចង្កូតទៅបុក ផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតស្ទើរតែ ទាំងស្រុង ស្ថិតនៅក្នុងភូមិ ព្រែកតាអាំ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តសាំងយ៉ុងមួយ គ្រឿង បើកបោះពួយយ៉ាងលឿន ដោយមានការតាមប្រដេញ ពី សំណាក់សមត្ថកិច្ច ឈរជើងនៅតាមដងផ្លូវ លុះដល់ចំណុចផ្លូវ កោងរថយន្តសាំងយ៉ុងមួយនោះ បានបែកកង់ហើយក៏បានរេចង្កូត ទៅបុកផ្ទះស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ទឿ លេន អាយុ ៦២ឆ្នាំ បណ្តាល ឲ្យខ្ទេចផ្នែកខាងក្រោយនៃផ្ទះបាយ តែមិនបង្កឲ្យមានអ្នករងរបួស។

ព័ត៌មានដដែលបានបន្តថា ក្រោយពីហេតុការណ៍បានកើតឡើង ម្ចាស់រថយន្តខាងលើបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត និងឈើជាច្រើនកំណាត់ នៅក្នុងផ្ទះរបស់ស្រ្តីជនរងគ្រោះ ដើម្បី ប្រគល់ជូនសមត្ថកិច្ច ជំនាញធ្វើការវាស់វែង និងកសាងសំណុំរឿង។

យោងតាមព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សង្កាត់កន្ទួតបាន ឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពួកគេ ក៏បានចុះទៅធ្វើ ការវាស់វែងឈើទាំងនោះ មានចំនួន៣១កំណាត់ស្មើនឹង១ម៉ែត្រគូប ប្រាំមួយផ្លាន ហើយរថយន្ត និងឈើទាំងនោះ ត្រូវម្ចាស់ផ្ទះឱ្យរក្សា ទុកនៅកន្លែងកើតហេតុ ដើម្បីរងចាំម្ចាស់រថយន្តដោះស្រាយ សងថ្លៃ ខូចខាតរួចទើបប្រគល់ជូន រដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមច្បាប់៕

11059207_392233164281814_3586681195047121067_n 10411300_392233197615144_981257630735666604_n 21696_392233240948473_1194695113605293626_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.