Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេ​ឈ្មួញ​ដុះ​ស្លែ ​ឧក​ញ៉ា ​ឆាយ​ ជ្រា​យ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​និងត្រួវ​ច្បាប់ពី​តំបន់​ព្រៃ​ឡង់ទៅ​លក់​ស្រុកយួ​នដោ​យសេរី

រាជធានី​ភ្នំពេញ ៖ឧកញ៉ា ឆាយ ជ្រាយ បាន​ប្រមូល​ទិញ ឈើក្រហម ប្រភេទ​លេខ​២ មួយចំនួន មានច្បាប់​អនុញ្ញាត មួយចំនួនទៀត​លោត​ឆត្រ ក្នុងនោះ ភាគច្រើន​បង្កប់​ឈើ​ធ្នង់ ដើម្បី​ដឹកជញ្ជូន ចេញពី​ចំណុច​ក្រោយ វត្ដ​កំ​ប្រឺស ឆ្ពោះទៅ ប្រទេស​យូនតាម​ច្រក​ទន្លេ​ចាម យ៉ាង​រលូន ។ មុខរបរ​របស់គាត់ បានធ្វើឱ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ទៅនឹង​ងារ​ជា​ឧកញ៉ា ដោយសារ​ការរកស៊ី​ឈើ ដោយ​មិន​ស្របច្បាប់ ប៉ុន្ដែ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ទទួលបាន​លាភ​សក្ការ ពី​ឧកញ៉ា ឆាយ ជ្រាយ ទើប ការដឹកជញ្ជូន​ឈើ​របស់គាត់ មិនមានសមត្ថកិច្ច រឺមន្ដ្រី​ជំនាញណាបង្រ្កាបឡើយ ក្នុង​ខេត្ដ​ត្បូងឃ្មុំ នោះឡើយ​។

​ ​ឈ្មួញ​ជាច្រើន​និយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ ដោយ​សារបាន​ចាត់ចែង បង់ប្រាក់​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ សូម្បីតែ​ខាង​រដ្ឋបាល​ព្រៃឈើ របស់លោក ឆេង គឹម​សុន ក៏ត្រូវ​បាន​ឧកញ៉ា ឆាយ ជ្រាយ អះអាងថា បាន​ចាត់ចែង​រួចជាស្រេច​។ ឧកញ៉ា ឆាយ ជ្រាយ មានបាន​ក្នុង​ជំនួញ​ឈើ ប៉ុន្ដែ​អ្នកភូមិ​របស់គាត់ ឃ្លាតឆ្ងាយ​មនោសញ្ចេតនា និង​ចាត់ទុកថា មុខរបរ​រកស៊ី​ឈើ​ខុសច្បាប់ មិនមែនជា​ជំនួញ​ថ្លៃថ្នូរ ឬ​ការ​ប្រណាំងប្រជែង ពាណិជ្ជកម្ម ក្នុង​ភាពស្មោះត្រង់ នោះឡើយ ។

មេ​​ឈ្មួញ ឆាយ ជ្រាយ ដែល​​ល្បី​ឈ្មោះ ក្នុង​​ជំ​នួញ​​រក​ស៊ី ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ នៅ​​ស្រុក​​តំ​បែ យក​ទៅ​លក់​​ចែក​ចាយ ទៅ​កាន់​​ខេត្ដ​​ព្រៃ​វែង និង​​ប្រ​ទេស​​វៀត​ណាម ​រហូត​​សល់​​លុយ​​រត់​ការ ទទួល​បាន​​ងារ​​ជា​​ឧក​ញ៉ា ហើយ​​បច្ចុប្បន្ននេះ ឧកញ៉ា ឆាយ ជ្រាយ បាន​ប្រមូល​ទិញ​ឈើ ពី​តំបន់​ព្រៃ​ឡង់ ខេត្ដ​កំពង់ធំ ព្រំប្រទល់​ខេត្ដ​ក្រចេះ ដឹកជញ្ជូន​ឆ្លងកាត់ ស្រុក​ព្រែក​ប្រសព្វ ហើយ​ឆ្លងតាម​កំពង់ដ​ឆ្លូង យកមក​គរ​ទុក នៅ​ចំណុច​ក្រោយ វត្ដ​កំ​ប្រឺស ឋិត​ក្នុងភូមិ​កំ​ប្រឺស ឃុំ​ទំញំង​ព្រីង ស្រុក​តំបែ ខេត្ដ​ត្បូងឃ្មុំ ព្រៃ​ចម្ការកៅស៊ូ របស់គាត់ ដើម្បី​នាំចេញ​ទៅ​លក់​បន្ត គ្មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។

​ ​ឈ្មួញ​ជាច្រើន​និយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ ដោយ​សារបាន​ចាត់ចែង បង់ប្រាក់​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ សូម្បីតែ​ខាង​រដ្ឋបាល​ព្រៃឈើ របស់លោក ឆេង គឹម​សុន ក៏ត្រូវ​បាន​ឧកញ៉ា ឆាយ ជ្រាយ អះអាងថា បាន​ចាត់ចែង​រួចជាស្រេច​។

a61

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.