Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ដែន​អភិរ​ក្សជំរក​សត្ច​ព្រៃលំ​ផាត់​ជិ​តរលាយ​សាបសូ​ន្យនា​ពេល​ខាងមុខ​ដោយសា​រមន្ត្រីដែ​ន​ដីខ្លួនឯង​​ជាអ្នកបំផ្លា​ញ​ឃុបឃិតគ្នា​ជាមួយ​មន្រ្តីមាន​អំណា​ចអ​ន្ត្រើរៗ?

រតនៈគីរីៈ  កាលពីពេលថ្មី​ៗ ​កន្លងទៅ​នេះ  ក្រុម​ការងារ​របស់​អង្គការ អភិរក្សព្រៃឈើ  និងអភិវឌ្ឍធនធានធម្មជាតិ ប្រចាំខេត្តរតនៈគីរី​  បាន​ចុះបំ ពេញ​បេសកកម្ម នៅ​ចំនុច​ភូមិស្រែឈូក  ឃុំជ័យឧត្តម  ស្រុកលំផាត់  ខេត្តរតនៈគីរី  ដោយ​បាន​ប្រទះ​ឃើញ  គំនរឈើ​ប្រណិត  ជាច្រើនរយកំណាត់  ស្ថិតក្នុង ដែន  ដីគ្រប់គ្រងរបស់ ​​មន្ត្រីបរិស្ថាន។​

លោក  ឈីន ម៉ៅ ប្រធាន ស្នាក់ការអង្គការ អភិរក្សព្រៃឈើ  និងអភិវឌ្ឍធនធានធម្មជាតិ​ ប្រចាំ​ខេត្ត​រតនៈគីរី  បាន​ប្រាប់អ្នកសារព័ត៌មាន  បានឲ្យដឹង ថា ក្រោយ​ ពី​បានជម្រាបជូន ដំណឹង​ទៅព្រះរាជអាជ្ញា ​អមសាលាដំបូងខេត្ត ​រួចមក ក្រុមការងារ​របស់ ​លោក ដោយមានការ​ផ្តល់ ព័ត៌មាន​ពីប្រជា សហគមន៍ និង ការជ្រោមជ្រែង​ ពីអាជ្ញាធរ​ឃុំ​  ក្រុម​របស់លោក ​បានចុះទៅដែន ជំរកសត្វព្រៃលំផាត់  ក៏​​​ប្រទះឃើញគំនរឈើ​ ជាច្រើន​រយ​ម៉ែត្រ​​គីប ​​ ដែលគេកាប់  និងជ្រៀក​មកបង្គរទុក​ប្រមាណជាង ៣៥០ កំណាត់នៅក្នុងទឹកដី​របស់​មន្ត្រីបរិស្ថាន ហើយឈើ​ទាំងនោះ មាន​ប្រភេទឈើសុក្រម ខ្លុម ដែលមានប្រវែង​៣​ម៉ែត្រ ប្រហែល៩៤ម៉ែត្រគីប និងឈើប្រណិតផ្សេងៗ​ជាច្រើន​ម៉ែត្រគីបទៀត ពាសពេញផ្ទៃ​ដែនជំរកលំផាត់។

ស្របពេលដែលមានកម្មករ និងតៃកុងឡានកំពុងធ្វើការ​នៅទីនោះ ក្រុមការងាររបស់លោក​ក៏បាន​​សាកសួរទៅកម្មករទាំងនោះ ពួកគាត់ក៏ឆ្លើយថា​ ឈើទាំងនេះ មិនមែនជាឈើ​ដែល​មន្ត្រី​បរិស្ថាន​ឃាត់​ទុកនោះទេ  តែជាឈើ​របស់​ថៅកែម្នាក់ឈ្មោះអ៊ីពៅ ដែលថៅកែរូបនេះជា​អ្នក​ជួល​ឲ្យ​ពួកគាត់​ដឹកទៅ​ដាក់ក្នុង​រោងចក្រ​ ដោយឲ្យ​តម្លៃ១០ម៉ឺនរៀល​ក្នុង​មួយគីប។

ក្រោយពី​មន្រ្តីរបស់អង្គការ​បានរាយការណ៍ ជូន​ព្រះរាជអាជ្ញារង​ ជាប សុភ័ក្រ ​អំពី​ភស្តុតាង​ទាំងនោះ ក៏​ស្រាប់តែ​មន្រ្តីបរិស្ថាន​បាន​យកច្បាប់​របស់​ក្រុមហ៊ុន​ឈើ យកមកបំផ្លៃ​ក្នុងគោលបំណង​ភូត​កុហក​ព្រះរាជអាជ្ញាថា ឈើទាំងនោះ​មាន​ច្បាប់ត្រឹមត្រូវ តែការពិតឈើទាំងនោះ​ជារបស់​ឈ្មួញ​​បំផ្លាញ​ព្រៃឈើ​ ដែលកាប់​បង្គរទុក ត្រៀមដឹកចេញ​តែប៉ុណ្ណោះ។​ ប្រហែល​មួយម៉ោងក្រោយ​មក​ មាន​មន្ត្រី​បរិស្ថាន​៣រូប ដឹកនាំ​ដោយលោក វ៉ាន់ ធីន ជាប្រធានក្រុម​ប្រដាប់ដោយ​អាវុធមួយដើម បាន​ស្រែក​ក្តែងៗដាក់​មន្ត្រី​អង្គការ​ថា ឈើទាំង​នោះ ជាឈើ​ដែល​មន្ត្រី​បរិស្ថាន​ចាប់រួចហើយ​ តើនរណាឲ្យមក​លុកលុយ​ក្នុងដែនដី​របស់គេ ។​

បន្ទាប់មក​លោក ធី​ ​នាយកដែនជំរកសត្វព្រៃលំផាត់​ និង​លោក​ សុង នាយផ្នែករបស់ខ្លួន​​បាន​យករថយន្ត​ជាច្រើនគ្រឿង​ទៅ​ដឹកឈើទាំងនោះ ដោយ​និយាយថា​ យកទៅរក្សាទុក​នៅ​ការិយាល័យ​បរិស្ថាន តែក្រោយពីការ​ស៊ើបអង្កេត​ ឃ្លំាមើលរបស់មន្ត្រី​អង្គការ និងប្រជាសហគមន៍ ទើបដឹងថា​ លោក​នាយក​ដែនជំរកសត្វព្រៃរូបនេះ ព្យាយាម​យក​វត្ថុតាង​ទាំង​នោះ​ទៅ​លាក់ទុក​នៅ​កន្លែងផ្សេង​មួយទៀត ដែលនៅឆ្ងាយពីនោះ​ប្រមាណ​៣០ ទៅ៤០គីឡូម៉ែត្រជិតក្រុមហ៊ុន​ដូងប្រេងដែល​ខ្លួនបាន​ជួល​ ដើម្បីលាក់ទុក​ រងចាំ​មេឈ្មួញទុច្ចរិត​ យករថយន្តយីឌុបធំ​ៗ មកដឹកចេញ។ ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹងថា ករណី​ខាងលើប្រសិនបើរាយការណ៍ផ្ទាល់​មាត់​ជូន​រដ្ឋមន្ត្រី​បរិស្ថានឲ្យ​ជួយអន្តរាគមន៍ភ្លាមៗ គឺមិន​បាន​ទេ ព្រោះ​ច្បាប់​នីតិ​រដ្ឋ​មិនអាច​ តម្រូវ​ឲ្យមានការ​​ដាក់​លិខិត​ចូលរដ្ឋបាល​ជាមុនសិន។ ឯកឧត្តមរដ្ឋមន្ត្រី​​ក៏បាន​សន្យា​ថា​ និងជួយ​អន្តរាគមន៍ក្នុង​រឿង​នេះ ក្រោយពី​អង្កការ​បាន​ដឹក​លិខិត​តាម​ផ្លូវរដ្ឋបាល​រួច។

លោក​ ជា សុភ័ក្រ ព្រះរាជអាជ្ញារង​អមសាលាដំបូង​ខេត្តរតនៈគីរី បាន​ឲ្យ​ដឹងថា​ ករណីខាងលើនេះ ទាល់តែមាន​ការ​ចង្អុល​បង្ហាញ​ ណែ​នាំ​ពី​សំណាក់​ឯកឧត្តម​អគ្គព្រះរាជអាជ្ញា​ អ៊ុក សាវុធ​ ទើប​លោក​មាន​ទំនុក​ចិត្តក្នុង​ការអនុវត្ត​វិធាន​ការ​តាម​ផ្លូវច្បាប់ បាន​ងាយ​ស្រួល។

ទាក់ទិន​នឹងការ​ចោទប្រកាន់​ខាងលើ​លោក​ ធី នាយក​ដែនជំរក​សត្វព្រៃ​លំផាត់ បាន​ផ្តល់​បទសម្ភាសន៍តាម​ទូរស័ព្ទ​មកកាន់​ ថា ឈើដែល​ក្រុមអង្គការ​ប្រទះឃើញនោះ ជាឈើ​ដែល​គ្មាន​ម្ចាស់​ទេ ហើយលោក​​ក៏មិនអាចសន្និដ្ឋាន​បា​នដែរថា​ជារបស់​អ្នកណា មាន​ចំនួន​ប៉ុន្មាន ព្រោះ​បើការផ្តល់​ទៅ​មាន​ខ្វះ​ចន្លោះ​ អាចនឹងមាន​បញ្ហា​ដល់​ក្រុម​ការងារ​របស់លោក។ ទាក់ទង​និងរឿងដែល​អង្គការ​ខ្លះ​ធ្លាប់​បាន​ប្តឹងក្រុមហ៊ុន២ដង​​រួចមកហើយ​ ហើយការប្តឹងនោះ​គ្រាន់​តែ​ដើម្បីឲ្យ​ក្រុមហ៊ុន​ឲ្យ​លុយកាក់ប៉ុណ្ណោះ តែបើ​ការអនុវត្ត​តាមនីតិ​វិធី​នោះគឺគ្មាន​ទេ។

លោក​បាន​បន្តថា​ អង្គការ​អភិរក្ស​មាន​សិទ្ធិ​ត្រឹមតែ​ឃ្លាំ​មើល និងរាយការណ៍ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​អង្គការ​ខ្លះ​ បាន​ចូលទៅ​យកលុយ យកកាក់នៅ​សិប្បកម្ម ឬ​រោងម៉ាស៊ីន​អារឈើ។ លោក​បាន​ធ្លាប់ផ្តល់​ឯកសារ​ផ្លូវច្បាប់​នានា​របស់ក្រុមហ៊ុន​ជូន​ព្រះរាជអាជ្ញា​ពិនិត្យ​រួចហើយ។ ប្រសិនជា​អង្គការ​មាន​បំណង​សហការជាមួយ​បរិស្ថាន ទាល់តែ​មាន​ស៊ីញ៉េ​ពី​មេ ទើបលោក​អនុញ្ញាតិ​ឲ្យ​ចូល​ដែនដីរបស់លោក ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​ត្រូវ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​គណៈបញ្ជាការឯកភាពខេត្ត។

លោកបាន​បន្តឲ្យដឹងទៀតថា ​មួយរយៈកាល​ចុងក្រោយនេះ មាន​សារព័ត៌មាន និងអង្គការ​មួយចំនួន​ព្យាយាម​ប្តឹងលោក​ជាច្រើន​ករណីមកហើយ។ ករណី​ដែលថា​មាន​ម៉ាស៊ីន​ត្រង់ស៊ីន័រ​ និងម៉ាស៊ីន​រ៉ៃនៅក្នុង​ដែន​អភិរក្ស​របស់លោក លោក​ក៏ធ្លាប់​បាន​ចាប់ជាបន្តបន្ទាប់ ហើយលោកក៏សំណូមពរឲ្យ​ ភ្នាក់ងារ​អ្នកសារព៏មាន ចុះ​ធ្វើការ​ផ្ទាល់ និងពិនិត្យ​ជាក់ស្តែងជាមួយលោក​ ជៀសវាង​ពាក្យចចាមអារាម​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិនយល់។ បច្ចុប្បន្ន​ឈើ​ដែល​លោក​ និងក្រុម​ការងារ​ប្រមូលបាន លោក​បាន​យកទៅទុកនៅ​ស្នាក់ការ​នានា​ របស់​រិស្ថាន​ ហើយជាធម្មតា​ មាន​ភាគី​អន្តរក្រសួង​ចុះមក​ធ្វើ​សវនកម្ម​ និង​រាយការណ៍​ជូន​ក្រសួង​ និង​ខេត្ត​។ លោក​ក៏បាន​បញ្ជាក់​ជាចុងក្រោយ​ថា ករណី​ខាងលើនេះ​ លោក​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចរាល់អស់ហើយ។​

លោក​ ស្រី ប៉ូឡូ អនុប្រធាន​អង្កការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍធនធាន​ធម្មជាតិ បាន​ប្រាប់​អ្នកសារព័ត៌មានយើងថា ប្រសិន​បើ​មន្ត្រី​បរិស្ថានថ្នាក់​ក្រោម​និយាយ​ថា​ គ្មាន​នរណាម្នាក់​មាន​សិទ្ធិ​ចូល​ក្នុង​ដែន​ដី​របស់​លោក ហើយ​ដែនដី​នោះលោក​ជាអ្នកការពារ ចុះហេតុ​អ្វី​ទើប​បណ្តែត​បណ្តោយ​ឲ្យ​មាន​ គំនរឈើ​រាប់រយ​ម៉ែត្រគីប​ និងឈ្មួញចូល​កាប់បំផ្លាញដែនជំរក​យ៉ាងគគ្រឹកគគ្រែង​បែប​នេះ ហើយប្រសិន​​​បើ​មន្ត្រី​បរិស្ថាន​ឃុំឃិតគ្នា​ជាមួយ​ អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ហើយ​ព្យាយាម​បិទបាំងព័ត៌មាន​មិន​ឲ្យថា្នក់​លើ​ដឹង​ និង​ព្យាយាម​បំភ័ន​ស្ថាប័នតុលាការ​ នូវឯកសារ​នានា តើ​ព្រៃឈើ​ដែន​ជំរកនេះ មិនរលាយហិន​ហោចទេឬ? ហើយ​តើនរណា​ទើបមាន​សិទ្ធិ​ ជួយការពារសម្បត្តិធនធាន​ធម្មជាតិ​របស់​ខ្មែរ​បាន?

លោក​ ហ៊ុន​ សុខា​ ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និងអភិវឌ្ឍធនធាន​ធម្មជាតិបាន​ឲ្យ​ដឹង​ថា គ្រាន់​តែប្រជាពលរដ្ឋ​សាមញ្ញម្នាក់ក៏​​មានសិទ្ធិ និង​​កាតព្វកិច្ច​ថែរក្សា​ និងការពារ​សម្បត្តិ​ធនធានធម្មជាតិ​របស់​ខ្លួនដែរ ចុះទម្រាំតែ​អង្គការរបស់​លោក​ដែល​ អនុវត្ត​ទៅតាម​លក្ខ​ន្តិកៈ​របស់​ខ្លួន​ដែលទទួលស្គាល់ដោយ​ក្រសួង​មហាផ្ទៃ ហេតុអ្វី​មិនអាចមាន​សិទ្ធិ​ការពារ​សម្បត្តិធនធានធម្មជាតិបាន? យោង​លិខិត​លេខ​ ១០៥ ស.ជ.ណ ចុះថ្ងៃទី​២០ ខែមករា​ ឆ្នាំ​២០១៥ របស់​ក្រសួងមហាផ្ទៃ​ក៏បាន​អនុញ្ញាតឲ្យ​អង្គការរបស់​លោក សហការ​ជាមួយ​មន្ត្រី​មូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ​​។ លោក​បាន​បញ្ជាក់​ថា បទល្មើស​ព្រៃឈើជាបទឧក្រិដ្ឋ យោងតាម​មាត្រា​១០១ នៃច្បាប់ស្តីពី​ព្រៃឈើ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ដឹង​ថា​ មានបទល្មើស​ព្រៃឈើ កើតមានឡើង​ហើយមិន​ព្រមចាត់​វិធានការ គឺ​នឹងត្រូវទទួលទោស និង​ផាកពិន័យ។

លោក ហ៊ុន សុខា ក៏​​បាន​អំពាវទៅ​ដល់​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យមើល​ករណី​ខាងលើ​នេះផង ព្រោះបើសិនជាមន្ត្រីបរិស្ថាន​ខេត្តរតនៈគីរី ឃុបឃិតគ្នា​ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស​​ គឺមិនគោរពបទបញ្ជារបស់​ថ្នាក់លើ ព្រមទាំង​មិនគោរពឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាព​ខេត្ត ជាពិសេសជាន់ឈ្លី​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ ម្យ៉ាងទៀតបើមន្ត្រីបរិស្ថាន​ធ្វើរបៀបនេះ គឺដូចជាអ្នកបំផ្លាញព្រៃឈើដែរ តែបំផ្លាញដោយប្រយោល ដូច្នេះហើយសូមឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យជាបន្ទាន់​ ជាសវៀងដូចពាក្យដែល​ប្រជាពលរដ្ឋតែងតែពោលថា មន្ត្រី​បរិស្ថានទៅការពារព្រៃណា រលាយ​ព្រៃនោះ។

លោក​មេឃុំជ័យឧត្តម បាន​សំណូមពរទៅ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យ​ក្រុមហ៊ុន​ដែលនៅតំបន់​នោះផង ជាពិសេស​ជួយទប់ស្កាត់បទល្មើស​ធនធានធម្មជាតិ ព្រោះ​តំបន់នោះ​លោក​សង្កេតឃើញមាន​ ទាំងការ​ដាក់​ម៉ាស៊ីនរៃ និង​ម៉ាស៊ីន​ត្រង់ស៊ីន័រ​ ដែល​កំពុង​ធ្វើសកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ ប្រហែល​៣០ ទៅ៤០គ្រឿង ដោយមាន​ទាំងឧក​ញ៉ាផង មាន​ទាំង​ឈ្មួញ​វៀតណាម​ផង​។ លោក​មេឃុំបាន​និយាយ​ទៀតថា ប្រសិនបើ​រាជរដ្ឋាភិបាល​មិនជួយអន្តរាគមន៍ទេ ប្រហែល​២ ទៅ​ ៣ខែទៀត ដែនជំរក​សត្វព្រៃលំផាត់ និងរលាយ​ហិន​ហោចយ៉ាង​សង្វេគ។

ភ្នាក់ងារ​សារព័ត៌មាន ព្យាយាម​ទាក់ទងសុំការបំភ្លឺ​ពីសំណាក់ ឯកឧត្តម​ ថង សាវុន អភិបាល​នៃគណៈអភិបាល​ខេត្ត​រតនៈគីរី តែមិនអាចទាក់ទងបាន​។

ភ្នាក់ងារ​សារព័ត៌មាន គ្រោងនឹងចុះទៅតំបន់​ដែនអភិរក្ស​សត្វ​ព្រៃលំផាត់ តាមការស្នើសុំពី​ប្រជាពលរដ្ឋ និង​ការស្នើសុំ​របស់​លោកនា​យក​​​ដែនជំរក ដើម្បី​ស្វែងរក​ការពិត និងចុះ​ផ្សាយ​នៅលេខក្រោយ​ជាបន្តទៀត៕

21

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.