Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លទ្ធផលបញ្ចប់៖ កម្ពុជាបំបាក់កីឡាករម៉ាកាវ ដោយលទ្ធផល ៣-០ ដាច់

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមកីឡាករ ម៉ាកាវ ៣-០ ដាច់មិនឲ្យតដៃរួចពីការធ្វើបាន សម្រេច ដោយកីឡាករ ចាន់ វឌ្ឍនាកា ចំនួន២គ្រាប់ នៅនាទីទី៦៣ និងនាទីទី ៧៩ និងមិត្តរួម ក្រុមខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី នៅនាទី ៩០+៤ ក្នុងកីឡដ្ឋានស្តាត ចាស់។

ការដាក់សម្ពាធយ៉ាងខ្លាំងក្លាតាំងពីវគ្គទី១មកនោះ ក្រោមការដឹកនាំ ដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon បានធ្វើឲ្យកម្ពុជា អាចបំប៉ោងសំណាញ់ទី ក្រុមភ្ញៀវម៉ាកាវ ជាបន្តបន្ទាប់ បើទោះបីជា ក្នុងវគ្គទី១ មានលទ្ធផលស្មើ ០-០ បណ្តោះអាសន្នក៏ដោយ ។

ជាមួយគ្នានោះដែរ ក្រុមបាល់ទាត់កម្ពុជា នឹងទទួលបានប្រាក់រង្វាន់ ចំនួន១ម៉ឺនដុល្លារផងដែរ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជាមួយនឹងការដង្ហែរជ័យជំនះដ៏ភ្លូកទឹកភ្លូកដីទៀតផង នាយប់នេះ ពេញទីក្រុងភ្នំពេញ ។ នេះជាជ័យជំនះលើកទី៥ហើយ ក្នុងការ ប្រកួតជាមួយក្រុមជម្រើសជាតិ ម៉ាកាវ ។

នេះជាលទ្ធផលដ៏ល្អឥតខ្ចោះ និងទទួលបាន៣គ្រាប់ក្នុងដៃផងដែរ មុនពេលទៅជួបម៉ាកាវនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ខាងមុខក្នុងជើង ទី២ ហើយក៏រំពឹងរំពឹងនឹងអាចឆ្លងផុត វគ្គជម្រុះក្នុងជុំទី១ ជាប្រវត្តិ សាស្រ្តរបស់កម្ពុជាផងដែរ ប្រចាំទ្វីបអាស៊ី។

រូបភាពនាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍កីឡាករកម្ពុជា ដែលទទួលជ័យជំនះ។

10171738_392250837613380_6498154694093659299_n 11008408_392250860946711_5443058935412763613_n 13801_392252134279917_3120483681137940786_n

Filed in: កីឡា & សុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.