Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ខេត្តឈុ​នបូ​រីមា​នព​លករខ្មែ​រ ទៅ​ធ្វើកា​រមានចំ​នួនច្រើ​នលំ​ដាប់ទី២​ បន្ទា​ប់ប្រ​ទេស​ថៃទាំ​ងមូ​ល

ថៃ: លោក ស៊ី​ប​មឿ​ន​ឆៃ​  ប៉ូ​ទី​ស៊ីន ​អ្នកគ្រប់គ្រង​​បច្ចេកទេស ​បុគ្គលិក​ជាន់ខ្ពស់​ នៃ​ក្រម​ហ៊ុន​ពលក​រ GFPT Nichirei​ របស់​ថៃ​ នៅ​ខេត្ត​ឈុន​បូរី ​ប្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា​ ក្នុង​វេទិកា​ស្វែងយ​ល់​ពី​ការរស់​នៅ និង​ល​ក្ខ​ខ័​ណ្ឌ​ពល​កម្ម នៃ​កម្មវិធី​មិត្ត​ភាព សម្ព័ន្ធ​មេត្រីភាព​​អ្នកសារព័ត៌​មាន និង​ប្រព័ន្ធ​​ផ្សព្វផ្សាយ ប្រទេស​ជិតខាង​ថៃ ប្រចាំឆ្នាំ​២០១៥ កាលពី​ចុង​សប្តាហ៍​មុន​ថា​: ចំនួន​ពលករ​ខ្មែរ ធ្វើការ​ងារ​នៅ​ខេត្ត​ឈុន​បូរី ស្ថិតនៅ​លំដាប់​ទី​២ បន្ទាប់ពី​រាជធានី​បាងកក​។ ពោល​គឺមាន​ចំនួន ១៦៩.៥២១ នាក់ ក្នុងចំណោម​ពលករ​ខ្មែរ នៅ​ថៃ សរុប​ប្រមាណ ៧០ ម៉ឺន​នាក់​។ ពលករ​ខ្មែរ​នៅ​ទីនោះ មាន​ចំនួន​ច្រើនជាង ពលករ​ភូមា ដែលមាន​ចំនួន​ជាង ៧ ម៉ឺន​នាក់​។ តែ​ក្នុង​ខេត្ត​នេះ មាន​ពលករ​ខ្មែរ តែ​ប្រមាណ ៣០.០០០ នាក់ ប៉ុណ្ណោះ ដែល​ស្របច្បាប់ ទាំងស្រុង ដោយ​ពួកគេ​មាន​លិខិតឆ្លងដែន ឬ​ប៉ាស្ព័រ និង​ទិដ្ឋាការ ការងារ​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​ភាគី​ទាំងពីរ​។ ក្រៅពីនោះ ពួកគេ​មានតែ​ប័ណ្ណ​អនុញ្ញាត បណ្តោះអាសន្ន​របស់​ក្រសួង​ការងារ​ថៃ ប៉ុណ្ណោះ​។

ចំនួន​ពលករ​កម្ពុជា ធ្វើការ​នៅ​ខេត្ត​ឈុន​បូរី ភាគ​និរតី​ប្រទេស​ថៃ មាន​ចំនួន​ច្រើន លំដាប់​ទី​២ បន្ទាប់ពី​នៅ​រាជធានី​បាងកក​។ ប៉ុន្តែ​ចំនួន​ពលករ ទាំង​ជាង ១៦ ម៉ឺន​នាក់​នោះ មានតែ​ប្រមាណ ៣ ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​ស្របច្បាប់ និង​មាន​ការធានា ខាង​ផ្លូវច្បាប់​ទាំងស្រុង ព្រោះ​ពួកគេ​ទទួលបាន​នូវ អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​ប្រទេស​ទាំងពីរ​។​

​ទន្ទឹមនេះ ហេតុនេះ លោក ស៊ី​ប​មឿ​ន​ឆៃ  ប៉ូ​ទី​ស៊ីន សូម​អំពាវនាវ​ដល់ រដ្ឋាភិបាល​កម្ពុជា ជួយ​ធ្វើលិខិត​ឆ្លងដែន និង​បទដ្ឋាន​នានា ដល់​ពលករ​ខ្មែរ ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ ផ្តល់​ទិដ្ឋាការ​ការងារ ដល់​ពលករ ដើម្បីអោយ​ស្របច្បាប់​ទាំងស្រុង ទើប​ទទួលបាន​ការការពា​រ និង​ផលប្រយោជន៍​ច្រើនឡើង​។​

​ដើម្បី​កុំអោយ​មានការ​បោកប្រាស់ ឬ​រងគ្រោះ​ដោយ​ការជួញដូរ កម្លាំង​ពលកម្ម​, ជួញដូរ​មនុស្ស​, ជួញដូរ​ផ្លូវភេទ ឬ​គ្រោះថ្នាក់​ជាយថាហេតុ លោក ស៊ី​ប​មឿ​ន​ឆៃ  ប៉ូ​ទី​ស៊ីន ក៏បាន​សុំអោយ​ពលករ​ខ្មែរ ចូលទៅ​ធ្វើការ​ត្រូវ​ជ្រាប​ច្បាប់ នៃ​ប្រទេស​ទាំងពីរ ពី​ទីកន្លែង​, ពី​ឈ្មោះ​ម្ចាស់ ឬ​ថៅកែ និង​ឈ្មោះ​កន្លែង ឬ​រោងចក្រ​ធ្វើ​ការងារ​, ជ្រាប​មុន​ពី​ប្រាក់​ឈ្នួល​, ស្វែង យល់​ពី​សិទ្ធិ​ពលកម្ម​។​ល​។ ពោលគឺ​រាជរដ្ឋាភិបាល​ថៃ ត្រូវ​ចាត់វិធានការ​ច្បាប់ គ្មាន​ការអនុគ្រោះ ឬថា​ទប់ស្កាត់ បង្ក្រាប​ការ​ឆបោក​ពលករ​, ទប់ស្កាត់​ការ​គៃបន្លំ ឬ​ស៊ី​លើ​ស៊ី​ក្រោម លើ​កម្លាំង​ពលកម្ម (​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​ពលករ​) ទប់ស្កាត់​បញ្ហា​ថៅកែ​បោកប្រាស់ និង​ដេញ​កម្មករ (​និយោជិត​បរទេស​) និង​ទប់ស្កាត់​កម្មករ រត់ចោល​ការងារ ឬ​ដូរ​ថៅកែ ដូរ​កន្លែងធ្វើការ ដោយ​មិន​ប្រាប់​។​ល​។​

5-604x270-1

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.