Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេ​ប៉ុស្តិ៍​ឡា​ប៉ា​ខេនិង​មេ​យោធាគ​២ជាអ្នកបើក​ដៃ​ឲ្យឈ្មួញ​ដឹក​ឈើប្រ​ណីតខុស​ច្បាប់​យកទៅ​​លក់ស្រុ​កយូន​ម៉ា​សេរី

ភ្នំពេញ៖  សេចក្កីរាយការណ៍ បានឲ្យដឹងថា  មូលហេតុដែលពួក គេដឹកឈើខុសច្បាប់  បានយ៉ាងរលូនបែប នេះ គឺមក ពីឈ្មួញ  និង មន្រ្តី២រូបសំខាន់ៗ  ប្រចាំច្រកនោះ  ត្រូវដងត្រូវផ្លែគ្នា អស់ទៅហើយ។  ឈ្មោះមន្ត្រី ដែលគេដឹងថា  ជាអ្នកឃុបឃិតជា  មួយឈ្មួញ  ឬកាងឲ្យឈ្មួញនោះ  អាចមានភាគហ៊ុន ជាមួយគ្នាទៀតផង  ។

ប្រភពប ង្ហើបថា មន្រ្តីទី១  ឈ្មោះ ទៀ ខៃម៉េង  ជាយោធាឋានៈមេបញ្ជាការ  កងអនុសេនាធំទី២  (គ២) វរៈការពារព្រំ ដែន  លេខ១០៣  ដែលជាអ្នកកាងក្រោយខ្នង  និងមានភាគហ៊ុនជា មួយឈ្មួញផងដែរ។  មន្រ្តីទី២ ឈ្មោះ ប៊ូ សំអុល (តាសាន)  ជាមន្រ្តីនគរបាល  ឋានៈជាប្រធាន  ប៉ុស្តិ៍ឡាប៉ាខេ គ្រប់គ្រងផ្ទាល់  នៅច្រករបៀង ការពារព្រំដែនទាំងមូល ស្រុកកែវសីមា  ដូច្នេះ ទើបការដឹកជញ្ជូន ឈើឆ្លងដែន បា ន យ៉ាងស្រួលបែបនេះ ។

ច្រករបៀងការពារព្រំដែនជាច្រើននៅស្រុកកែវសីមាជាប់ព្រំប្រទល់បន្ទាត់ព្រំដែន ជាមួយស្រុកប៊ូដូប ខេត្ត បិញភឿក ប្រទេសយូន ត្រូវបានគេរិតបន្តឹង និងទប់ស្កាត់មិនអនុញ្ញាត ឲ្យជំនាញ ខុសច្បាប់ឆ្លងកាត់ក៏ដោយ ប៉ុន្តែជារៀងរាល់យប់ មានច្រករបៀងមួយឈ្មោះ ងុំាមូល ឬ ហៅថា ច្រកបាមូល ឬហៅថា ច្រក ០៤ ស្ថិតនៅស្រុកកែសីមា ជាពិសេស នៅពេលយប់ មានមន្តី្រសំខាន់ៗចំនួន ២រូប បានបណ្តែតបណ្តោយឲ្យ ទំនិញឈើប្រណីត ឆ្លងព្រំដែនខុសច្បាប់ ចូលទៅក្នុងទឹកដីយូន យ៉ាងអនាធិបតេយ្យ ។

ការដឹកជញ្ជូនឈើប្រណីតប្រភេទ ធ្នង់ ៤ជ្រុង តូចធំ តាមរយៈរថយន្តកែច្នៃ ជាអ្នកជញ្ជូន ដោយមានឈ្មោះ ស្រីលីន (ខ្ទើយ) និងឈ្មោះ ឃិន បញ្ញា ហៅទីន ជាអ្នកប្រមូលទិញ និងជញ្ជូនមកទុក បានច្រើនពួកគេ នឹងដឹកបន្ត តាមរយៈ រថយន្តកែច្នៃ ជាអ្នកជញ្ជូនយកទៅលក់ តាមច្រកខាងលើ ដោយគ្មានការរំខាន ពីសមត្ថកិច្ចណាម្នាក់ឡើយ ។

ប្រភពមួយចំនួន បានទម្លាយប្រាប់ឲ្យដឹងថា ច្រកខាងលើនេះ ការដឹកជញ្ជូនឈើឆ្លងដែន ចូលទៅក្នុងទឹកដីយូន ក្នុង១ខែៗ រាប់សិប ម៉ែត្រ គូប ព្រោះគេដឹងថា ក្នុង១យប់ៗ មិនតិចជាង១ទៅ២រថយន្តឡើយ ហើយឈើក្នុង១រថយន្តមិនក្រោម ៧ ទៅ ៨ម៉ែត្រគូបឡើយ ៕

netsavoeun_omyentieng-222x150

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.