Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេ​ឈ្មូញ​ឈ្មោះ​ លី ហាំង​សេង ​និង​តាត​ ​ពិសិដ្ឋ​ គឺជា​ម្ចាស់​រណ្តៅដី​បំផ្លាញ​បរិស្ថាន​ព្រៃលិច​ទឹកពេញ​ទំហឹងអា​ជ្ញាធរមើ​លរំល​ង

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ការដ្ឋាន​ជីកដី​របស់​ឈ្មោះ លី ហាំង​សេង អាច​ដឹក​អាចម៍ដី​ចេញ​បាន​ប្រមាណ​៣០០​ទៅ​៣៥០​រថយន្ត​ដែលមាន​ចំណុះ​យ៉ាងតិច​៥​តោន ហើយ​ក្នុង​មួយ​រថយន្ត​មានតម្លៃ​១៥​ដុល្លារ​។ ចំណែក​ឈ្មួញ​ឈ្មោះ តាត ពិសិដ្ឋ ក៏​ធ្វើ​សកម្ម​​ភាពមិន​ចាញ់​ឈ្មោះ លី ហាំង​សេង ដែរ ព្រោះ​ឈ្មួញ​ទាំងពីរ​នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ទើប​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​អភិបាលក្រុង​សៀមរាប​ប្រហែលជា​ទទួលបាន​ផល​ប្រ​យោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ទាំង​២​នាក់​នេះ ទើប​បណ្តោយ​ឲ្យ​ពួកគេ​បំផ្លាញ​ដីព្រៃ​លិច​ទឹក​និង​បំផ្លាញ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប​យ៉ាង​មហន្តរាយ។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ធំៗ​៦​នាក់​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ជីកដី​លក់​គឺមាន​២​នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​រណ្តៅ​ដី​ធំៗ​មាន​ជម្រៅ​ជ្រៅៗ ហើយ​ប្រើប្រាស់​គ្រឿងចក្រ​និង​រថយន្ត​ជាច្រើន​ដើម្បី​កាយ​ដី​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​។ ឈ្មួញ​ម្ចាស់​រណ្តៅ​ដី​ធំៗ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ លី ហាំង​សេង អាយុប្រមាណ​៤៩​ឆ្នាំ និង​ឈ្មោះ តាត ពិសិដ្ឋ អាយុ​ជាង​៣០​ឆ្នាំ ពួកគេ​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​រណ្តៅ​ដី​របស់​ពួកគេ​មាន​ជម្រៅ​ចាប់ពី​៦​ម៉ែត្រ​រហូតដល់​ក្បាល​ប្រេត​។ ឈ្មួញ​ទាំងពីរ​នាក់​នេះ​ជីក​យក​អាចម៍ដី​ក្នុង​ព្រៃ​រនាម​លិច​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កន្លែង​ត្រី​ពង​កូន​និង​អភិរក្ស​ពូជ​ត្រី​ផងដែរ​។

​សកម្មភាព​ជីកដី​និង​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​ខុសច្បាប់​របស់​ឈ្មោះ លី ហាំង​សេង និង​តាត ពិសិដ្ឋ បានកើត​ទ្បើង​ជា​យូរ​មកហើយ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ព្រៃ​លិច​ទឹក​និង​បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។ ជាក់ស្តែង​ដីព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​នៅតាម​មាត់​ទន្លេសាប​ក្នុងភូមិ​ភ្នំ​ក្រោម ភូមិ​កន្ត្រក​ថ្មី និង​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ត្រូវ​ឈ្មួញ​ជីក​យក​អាចម៍ដី​ក្នុង​ជម្រៅ​យ៉ាងជ្រៅ​ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​។ រណ្តៅ​ដី​ដែល​គេ​ជីក​ធ្វើ​អាជីវកម្ម​នោះ​មាន​ជម្រៅ​ចាប់ពី​៥​ម៉ែត្រ​ទ្បើង​ទៅ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​កើតមាន​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​៕

dick-land-SR-500x416

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.