Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​អ៊ុកនឿ​នប្រធា​នមន្ទីរ​វប្បធម៌​ខេត្ត​កោះកុង​និងបក្សពូកនាំគ្នាប្រព្រឹ​ត្តអំពើ​ពុករ​លួយ​មួយ​ឆ្នាំបាន​​ប្រាក់មិនតិច​ជាង២​០០លា​នរៀល?

ខេត្តកោះកុង៖រឿងអាស្រូវ ពុករលួយកំពុង តែបកបោកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុងដែលមាន លោក អ៊ុកនឿ នជាប្រធានមន្ទីរ និងបានធ្វើអោយ មន្ត្រីជាច្រើន បានសម្តែងនូវ ការមិនពេញចិត្ត នៅការ ដឹកនាំរបស់ លោកប្រធានមន្ទីរ ដោយសារតែមន្ត្រីទាំងនោះ មើលឃើញថាប្រធាន របស់ខ្លួនជាមនុស្ស  ដែលពូកែពុករលួយ  និងកឹបកេងថវិកាជាតិ ។

តាមប្រភ ពបានអោយដឹងថា ដោយសារតែ មានការប្រព្រឹត្តិអំពើពុករលួយ ពីសំណាក់លោកប្រធានមន្ទីរ និង  បក្ខពួកបានធ្វើអោយរដ្ឋបាត់បង់ ថវិកាដោយ ឥតប្រយោជន៍ ក្នុងមួយឆ្នាំយ៉ាងតិចជាង២០០លានរៀល ហើយថវិកាទាំងនេះបានធ្លាក់ចូលក្នុងដៃលោកប្រធានមន្ទីរអ៊ុកនឿនយ៉ាងតិច៨០%និងប្រហែល២០% គឺបានចូលក្នុងដៃបក្ខពួករបស់លោកប្រធាន២-៣នាក់តែប៉ុណ្ណោះ។ចំណែកមន្ត្រីភាគច្រើនក្នុងចំណោម មន្ត្រីសរុបជាង២០នាក់គឺមិនទទួលបានផលប្រយោជន៍ទេ។ហើយការប្រព្រឹត្តអំពើពុករលួយរបស់លោក ប្រធានមន្ទីរនិងបក្ខពួកគឺមានគ្រាប់រូបភាពដូចជាការកឹបកេងប្រាក់ថែទាំជួសជុលរបបបេសកម្មប្រាក់ មន្រ្តីមានជំងឺនិងប្រាក់ទិញសំភារៈផ្សេងៗ មួយចំនួនធំថែមទៀត។

តាមប្រភពបាន អោយដឹងទៀតថានៅ ឆ្នាំ២០១៤មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង គឺបានចំណាយ ថវិកាជាតិសរុបជិត ៨០០លាន រៀលក្នុងនោះដកជាង២០០លានរៀលដែលជាបន្ទុកបុគ្គលិក។ ក្រៅពីនោះប្រាក់ជាង ៥០០លានរៀលទៀតគឺត្រូវបានគេកឹបកេងអស់យ៉ាងតិចជាង២០០លានរៀល ហើយប្រាក់ដែលនៅសេសសល់ទើបត្រូវបានគេយកទៅចំណាយលើការងាររដ្ឋបាលនិងកិច្ចការផ្សេងៗ។ ហើយចំពោះប្រាក់ដែលគេកឹបកេងបានច្រើនជាងគេនៅឆ្នាំ២០១៤នេះគឺប្រាក់សំរាប់ថែទាំនិងជួសជុល ដោយគេចំណាយអស់រហូតដល់ជាង៣០០លានរៀលប៉ុន្តែការចំណាយជាក់ស្តែងលើការធ្វើរបងមន្ទីរ និងចាក់សាប ក្នុងមន្ទីរអស់ប្រាក់យ៉ាងច្រើនត្រឹម ១០០លានរៀលតែប៉ុណ្ណោះ។

ចំពោះការកឹបកេងប្រាក់ដ៏ច្រើនខាងលើ គឺមានការឃុបឃិតជាមួយ គណកម្មាធិកាលទ្ធកម្ម ខេត្តកោះកុង ទើបអាចប្រព្រឹត្តបានដោយរលូនប៉ុន្តែសាមីមន្ទីរ ដែលជាម្ចាស់គំរោងគឺជាអ្នកដែលទទួលបានផល ប្រយោជន៍ច្រើនជាងគេ។ដោយមាន បញ្ហាបែបនេះ ទើបធ្វើអោយមន្ត្រីភាគច្រើននៅក្នុងមន្ទីរខាងលើ មិនពេញចិត្តទៅនឹងប្រធានរបស់ខ្លួននោះ។សូមរំលឹកថានៅឆ្នាំ២០១៤មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត កោះកុងមានគំរោងថវិកាជាតិសំរាប់ចំណាយសរុប827,0លានរៀលក្នុងនោះជំពូក60មានចំនួន 120,0 លានរៀល ជំពូក 61មានចំនួន 350,0លានរៀល ជំពូក 62 មានចំនួន 80,0លានរៀល និងជំពូក 64 មានថវិកាចំនួន 277,0លានរៀល។សំរាប់ការចំណាយជាក់ស្តែងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០១៤គឺមន្ទីរខាង លើបានចំណាយថវិកាសរុប អស់ជិត៨០០លានរៀលហើយថវិកាដែលនៅសល់គឺត្រូវបង្វិលចូលថវិកា ជាតិវិញ។

aunpoanmonyroath_polsaroeun-222x150

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.