Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេភូមិស្អាងជាមនុស្សគ្មានសីលធម៌ និងលើកខ្លួនឯងធំជាងមេឃុំ

ខេត្តស្វាយរៀងៈ មេភូមិស្អាង ឃុំកំពុងចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គឺលោក យស់ សាវ៉ាត ត្រូវបានរងការ​ចោទប្រកាន់ពីសំណាក់អ្នកភូមិថាពាក់ព័ន្ឋករណីប្រើប្រាស់អំណាចក្នុងតួនាទីជាមេភូមិដោយខុសច្បាប់រដ្ឋ ព្រោះចង់ក្តោបក្តាប់អំណាចពីលើមេឃុំដែលបានមកពីការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ ។

ហើយករណីនេះបានពុះកញ្ជ្រោលឡើងស្របពេលដែលក្រុមហ៊ុនម៉ៅការជីកដីដ៏មានឥទ្ធិពលមួយប្រចាំខេត្តស្វាយរៀងបានជីកបំពានខុសនិយាមបច្ចេក​ទេសនិងនិតិវិធីច្បាប់ដែលធ្វើអោយប៉ះពាល់សតិ​អារម្មណ៏របស់អ្នកភូមិដែលមានដីនៅជិតកន្លែងជីក​ ។

នៅពេលទទួលបានដំណឹងពីបញ្ហានេះគឺខាងម្ចាស់​ដីបានចុះមកក្តាប់ពត៌មាន និងសភាពការណ៏ដើម្បីរកអន្តរាគមន៏ពីសំណាក់អាជ្ញាធរមូលដ្ឋាន ស្រាប់​តែ​​មេភូមិគ្មានសីលធម៌ និងជាមនុស្សគ្មានគុណធម៌រូបនេះបានយកអំណាចខ្លួនអួតអាងថាខ្លួនធំជាងមេឃុំ និងបានប្រើពាក្យសម្តីបោះបោកលើម្ចាស់ដីមិនព្រមជួយដោះស្រាយ និងផ្តល់យោបល់ដល់អ្នករងគ្រោះ​ឡើយ ។  អ្នកភូមិខ្លះឆ្ងល់ថាមិនដឹងជាលោកមេភូមិរូបនេះទទួលបានលាភសក្ការអ្វីខ្លះពីក្រុមហ៊ុនម៉ៅការ​ជីកដីនេះប៉ុន្មានទេបានជាលោកមេភូមិកាន់ជើងក្រុមហ៊ុននេះខ្លាំងយ៉ាងនេះ ។

ទោះជាអ្នកគ្រប់គ្រង​ក្រុមហ៊ុនម៉ៅការជីកដីឈ្មោះ ឡឹក ស៊ន និយាយដោយគ្មានការទទួលខុសត្រូវនូវវិជ្ជាជីវដោយក្អេងក្អាងថា ក្រុមហ៊ុនគាត់រកស៊ីជីក​ដីនេះបួនដប់ឆ្នាំហើយ ហើយក៏មិនបានសុំអនុញ្ញាតិច្បាប់ប្រកបអាជីវកម្មអីពីរដ្ឋដែរ និងក៏មិនចេះនិយាមបច្ចេកទេស និងនិតិវិធីច្បាប់ជីកដីអីគេនេះដែរ ហើយក៏មិនដែលមានអាជ្ញាធរជំនាញ​ណាមកណែនាំបច្ចេកទេស និងនិតិវិធីច្បាប់ជីកដីអីនោះដែរគឺអោយតែបានលុយហើយមានដីចេះតែជីក​ទៅ រួចតេទូរស័ព្ទទៅចៅហ្វាយស្រុកទៅចប់ហើយចង់ធ្វើអីក៏បានដែរ ក៏លោកមេភូមិរូបនេះនៅតែចាត់ទុក​ថាក្រុមហ៊ុនម៉ៅការជីកដីនេះមិនខុសដែរគឺត្រូវជានិច្ច ។​

មិនត្រឹមប៉ុណ្ណោះទេលោកមេភូមិរូបនេះក៏បាន​ញ៉ុះញ៉ុងអ្នកភូមិទាស់គ្នា និងប្តឹងផ្តល់គ្នា ជាពិសេសគឺធ្វើជាបង្អែកអោយឈ្មោះ ស៊ឹម សារ៉ាន់ ដែលជា​ចំណូលស្រុកអោយបោះ​បង្គោលយកដីអ្នកភូមិ និងអូរសាធារណតាមអំពើចិត្តដោយមិនខ្លាចច្បាប់រដ្ឋ​បន្តិចណាសោះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនអោយគោ ក្របីរបស់អ្នកភូមិចុះផឹកទឹក និងមិនអោយ​អ្នកភូមិប្រើប្រាស់ទឹក រកត្រី ជិះទូកកាត់ជាដើមដែលបង្កើតជាទំនាស់ផុសផុលក្នុងភូមិឥតឈប់ឈរដោយ​ប្រើទ្រឹស្តីថា ឈ្នះបានដីចាញ់បានលុយ ។

ករណីមេភូមិស្អាងលោក យស់ សាវ៉ាត​ ដែលប្រើប្រាស់ឥទ្ធិពលជាមេភូមិមានអំណាចគ្របដណ្តប់​លើមេឃុំមើលទៅប្រហែលជាអាងខ្នងចៅហ្វាយស្រុកទេដឹង ព្រោះម៉ាត់ណាក៏លោកមេភូមិនិយាយថា​ចៅហ្វាយស្រុកទើបតែតេមកខ្ញុំ  និងតែងតែលើកយកឈ្មោះចៅហ្វាយស្រុកមកប្រើជានិច្ចដោយអួតអាង​ថា ត្រាមេឃុំគាត់មិនទទួលស្គាល់ឡើយគឺគាត់ទទួលស្គាល់តែត្រាចៅហ្វាយស្រុកមួយប៉ុណ្ណោះក្រៅពីនោះ​មិនស្តាប់ឡើយ ។

ករណីនេះបានកើតឡើងកាលពីថ្ងែទី២០ ខែកុម្ភះ ឆ្នាំ២០១៥​ កន្លងទៅ ហើយបានធ្វើ​អោយម្ចាស់ដីដែលរងគ្រោះពីសំណាក់ក្រុមហ៊ុនម៉ៅការជីកដីដែល​ជីក​ខុសនិយាមបច្ចេកទេស និងអ្នកភូមិ​ជាច្រើនគ្រួសារបានសំដែងការអស់សង្ឃឹមលើមេភូមិស្អាងគឺលោក យស់ សាវ៉ាត ថាគ្មានសមត្ថភាពអាច​ដឹកនាំភូមិ និងពុំអាចផ្តល់ភាពកក់ក្តៅដល់ពួកគាត់ឡើយ គឺនៅពេលដែលអ្នករងគ្រោះទៅប្តឹងសុំអន្តរាគម​ន៏បែរជាប្រើពាក្យសំដីគំរោះគំរើយមើលងាយមើល​ថោក​អាងតែខ្លួនជាមនុស្សមានអំណាចក្នុងភូមិមិនផ្តល់យោបល់គ្មានគុណធម៌ជាមនុស្សធ្វើអោយអ្នកភូមិខកចិត្តយ៉ាងខ្លាំង តើមេភូមិបែបនេះសក្កិសម​ជា​អាណា​ព្យាបាលសម្រាប់អ្នកភូមិឬទេ ? ជាពិសេសមេភូមិរូបនេះតែងតែការពារក្រុមហ៊ុនម៉ៅការជីកដីដែលធ្វើ​អោយមានផលប៉ះពាល់ដីស្រែអ្នកភូមិនៅពេលខាងមុខនោះមិនអោយទទួលខុសត្រូវនូវកំហុសរបស់ខ្លួនឡើយ តែបែរជាបង្វែរជាទំលាក់កំហុស និងបង្ខំអោយម្ចាស់ដីដោះស្រាយទៅវិញ ។

ប៉ុន្តែតំណាងអ្នកភូមិ​ដែលជាមន្រ្តីពន្ធដាចូលនិវត្តន៏យល់ច្បាប់ដែរនោះមិនឯកភាពតាមគំនិតមេភូមិអគតិរូបនេះទេ ហើយថែម​ទាំងគាំទ្រម្ចាស់ដីនៅចំពោះ​មុខអ្នកភូមិ និងក្រុមប្រឹក្សាឃុំថានឹងដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុនម៉ៅការ​ជីកដី ដើម្បីផ្តល់សំណងសំរាប់ការខូចខាតនៅពេលខាងមុខដោយបានជីកដីខុសនិយាមបច្ចេកទេស និង​និតិវិធីច្បាប់ ។ ជាហេតុធ្វើអោយមេភូមិរូបនេះខឹងសម្បានឹងអ្នកភូមិកាន់តែខ្លាំង ហើយបច្ចុប្បន្នកំពុងរក​គ្រប់វិធី​ជួយ​ក្រុមហ៊ុនម៉ៅការជីកដីអោយរួចផុតពីការទទួលខុសត្រូវសំណងទាំងអស់ដោយរត់ជើងបីជើងបួនទៅផ្ទះម្ចាស់ក្រុមហ៊ុនម៉ៅការជីកដី និងសាលាស្រុកឡើងសឹកផ្លូវអស់ហើយ ។

ក្រុមអ្នកយកពត៌មានយើងកំពុងព្យាយាមទាក់ទងលោកចៅហ្វាយស្រុកស្វាយជ្រុំ ថាតើលោកមានប្រតិកម្ម​យ៉ាងណាចំពោះបញ្ហានេះ ?  ទាក់ទងនិងបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុកស្វាយជ្រុំបានទេដោយទួរស័ព្ទចូលគ្មានអ្នកទទួលប៉ុន្តែទោះជាយ៉ាងណាករណីការយកឈ្មោះអភិបាលស្រុកមកកាងនិងប្រើអំណាចធំជាងមេឃុំនេះមជ្ឍដ្ឋានជាច្រើននៅរង់ចាំថា តើការអួតអាតនេះវាផ្តល់ផលប្រយោជន៍អ្វីខ្លះដល់​គណបក្សប្រជាជនឬមួយវប្បធម៌យកអំណាចទៅកាងនោះនាំឲ្យ​ខាតបង់សម្លេងឆ្នោតសម្រាប់គណបក្សប្រជាជនទៅវិញទេ។

យោងតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សមេ្តចតេជោ​ ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានាឬមហាសន្និបាតនៅគ្រប់ទីកន្លែងសម្តេចតេជោតែងតែបានលើកឡើងពីក្រមសីលធម៌រស់នៅរបស់អ្នកដឹកនាំតាំងពីថ្នាក់ភូមិ ខេត្ត​ រាជធានី ស្រុក សង្កាត់ ឃុំ ទាំងអស់ត្រូវមានសីលធម៌ស្អាតស្អំអត្តចរិតត្រឹមត្រូវធ្វើឲ្យប្រជាពលរដ្ឋលោកគ្រប់រាប់អានស្រឡាញ់យើងកុំយកអំណាចតួនាទីរបស់ខ្លួនទៅអួតអាងគាបសង្កត់ប្រជាជនដាច់ខាត។ ទោះបីក្នុងកាលៈ​ទេសៈ​ណាក៏ដោយដូចសុភាសិតមួយចែងថា ទឹកត្រជាក់ត្រីកុំ និយាយរួមគឺមានការស្រឡាញ់រាប់អានពីសំណាក់ពួកគាត់មកលើយើង…..តែមិនដូច្នេះទេ លោក យស់ សាវ៉ាត មេភូមិស្អាង ឃុំ ចំពង់ចំលង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រព្រឹត្តផ្ទុយស្រឡះពីអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន​។​

timthumb 2015_03_07vr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.