Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

Fujitsu ដាក់បង្ហាញបច្ចេក​វិទ្យា​ស្កេន​ប្រ​ស្រី​ភ្នែក ដែល​វា​ក៏​អាច​នឹង​មាន​បំពាក់​លើ​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ដទៃដែរ

កាលពីមុន យើងធ្លាប់បានស្រមើល​ស្រមៃ​ចង់​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដូច​ក្នុង​ខ្សែ​ភាព​យន្ត​វិទ្យា​សាស្ត្រ​ដែល​មាន​ដូច​ជា​អាច​ស្កេន​ម្រាម​ដៃ និង​ស្កេន​ប្រ​ស្រី​ភ្នែក​ជា​ដើម។ បច្ចេក​វិទ្យា​ស្កេន​ម្រាម​ដៃ​កំពុង​តែ​មាន​ប្រើ​ប្រាស់​ជា​បណ្តើរៗ​ហើយ​នៅ​លើ​ទូរស័ព្ទ​មួយ​ចំនួន ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​វា​នៅ​ឡើយ​ទេ ព្រោះ​អីវា​គ្មាន​សុវត្ថិ​ភាព ហើយ​ក៏​គ្មាន​ភាព​ងាយ​ស្រួល​ប៉ុន្មានដែរ ជា​ពិសេស​ពេល​យើង​កំពុង​រវល់​បើកបរ រឺប្រើ​ប្រាស់​ដៃ​ធ្វើ​ការងារ​អ្វី​ផ្សេង។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍ MWC ដែល​ជា​មហា​សន្និបាត​បច្ចេក​វិទ្យាដ៏​ធំ​ប្រចាំ​ឆ្នាំ 2015 នេះ ក្រុម​ហ៊ុន Fujitsu របស់​ប្រទេស​ជប៉ុន​បាន​ដាក់​បង្ហាញ​របក​គំហើញ​ក្នុង​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់គ្នា នូវ​បច្ចេក​វិទ្យា​ស្កេន​ប្រ​ស្រី​ភ្នែក​យ៉ាងអស្ចារ្យ។

cover (3)

 

Fujitsu បានដាក់បង្ហាញឧបករណ៍គម្រូយ៉ាងពិសេស​មួយ ដែល​វា​អាច​ប្រែ​ក្លាយ​ទូរស័ព្ទ​ធម្មតា​មួយ អោយ​ទៅ​ជា​មាន​សមត្ថភាព​ពិសេស អាច​ដោះ​សោរ​ទូរស័ព្ទ​ដោយ​គ្រាន់​តែ​ស្កេន​ប្រសី​ភ្នែក​ប៉ុណ្ណោះ ហើយ​វា​ថែម​ទាំង​អាច​ដំណើរ​ការ​បាន​លឿន​ថែម​ទៀត​ផង​មិន​ដល់មួយ​វិនាទី​ឡើយ។ បច្ចេក​វិទ្យា​នេះ​នឹង​មាន​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែល Fujitsu នៅ​មិន​ទាន់​បាន​បង្ហើប​អោយ​ដឹង​ឡើយ​ទេ តែ​យើង​អាច​ប៉ាន់​ស្មាន​បាន​ថា​មាន​ដូចជា Apple, Samsung, LG … ជាដើម។

បច្ចេកវិទ្យារបស់ Fujitsu នេះវាប្លែក និង​អស្ចារ្យ​ត្រង់​វា​ប្រើ​ប្រាស់​ភ្លើង​ឡាស៊ែរ Infrared បាញ់​ទៅ​លើ​គ្រាប់​ភ្នែក ហើយ​កាមេរ៉ា​ខាង​មុខ​នឹង​ធ្វើ​ការ​ចាប់​វិភាគ​បាន​ដោយ​រហ័ស​តែម្តង។ នេះ​មាន​ន័យ​ថា​ទោះ​កន្លែង​នោះ​គ្មាន​ពន្លឺ​គ្រប់​គ្រាន់​យ៉ាងក្តី ក៏​វា​អាច​ចាប់​ប្រ​ស្រីភ្នែក​របស់​យើង​បាន​យ៉ាង​ល្អ។ ទោះ​បីជា​យើង​ពាក់​ឡែន​ការពារ​ភ្នែក (ថ្លា) រឺក៏​ពាក់​វ៉ែន​តាក្តី ក៏​ឧបករណ៍​មួយ​នេះ​វា​នៅ​តែ​អាច​ចាប់​ប្រ​ស្រី​ភ្នែក​បាន​ដដែល មិន​ចោទ​ជា​បញ្ហា​នោះទេ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​សាក​ល្បង​ដោយ​ក្រុម​ការងារ​របស់​វេប​សាយ Phonearena បាន​អោយ​ឃើញថា វា​អាច​ចាប់​ប្រ​ស្រីភ្នែក និង​ដោះ​សោរ​ទូរស័​ព្ទយើង​បាន​លឿន​រហ័ស​បំផុត មិន​គួរ​អោយ​ជឿឡើយ។

Fujitsu បានអោយដឹងថា ការដោះសោរតាមវិធីនេះ វា​មាន​ល្បឿន​លឿន សុវត្ថិ​ភាព​ខ្ពស់ ងាយ​ស្រួល​ជាង​ប្រើ​ប្រាស់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​របស់​យើង​ទៅ​ទៀត ព្រោះ​អី​យើង​គ្រាន់​តែ​សំឡឹង​មើល​ទូរស័ព្ទ​របស់​យើង​មួយ​ប៉​ព្រិច​ភ្នែក នោះ​ទូរស័ព្ទ​នឹង​បើក​ដំណើរ​ការ​ឡើង​ជាក់​ជា​មិន​ខាន។ បច្ចេក​វិទ្យា​ស្កេន​ប្រស្រី​ភ្នែក​នេះ​នឹង​មិន​ប្រើ​ប្រាស់​សម្រាប់​តែ​ដោះ​សោរ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ប្រើ​ប្រាស់​សម្រាប់​ពេល​ទិញ​ទំនិញ​តាម​អ៊ីនធឺណែត ដើម្បី​ដោះ​សោរ​កម្មវិធី​ណា​មួយ​ដែល​អ្នក​មិន​ចង់​អោយ​អ្នក​ដទៃ​ប្រើ​ជាដើម។

Fujitsu បានអោយដឹងថា បច្ចេកវិទ្យានេះអាច​នឹង​មាន​បំពាក់​លើ​ទូរស័ព្ទ​មួយ​ចំនួន​នៅ​ឆ្នាំ​ក្រោយ​ហើយ ប៉ុន្តែ​វា​មិន​បាន​បញ្ជាក់​អោយ​ដឹង​ទេ​ថា​ក្រុម​ហ៊ុន​ណា​នោះ​ទេ​ដែល​នឹង​ទិញ​យក​បច្ចេកវិទ្យា​នេះ​ទៅ​បំពាក់​លើ​ទូរស័ព្ទ​របស់​គេនោះ។

3

Filed in: បច្ចេកវិទ្យា

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.