Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

នាឡិកាដៃឆ្លាត​វៃ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តការណ៍ Android អាច​ប្រើប្រាស់​បាន​នៅ​លើ​ទូរស័ព្ធ iPhone និង iPad ឆាប់ៗ​នេះ

យើងធ្លាប់តែបានលឺថាក្រុមហ៊ុន Apple និង Android សុទ្ធតែមាននាឡិកាដៃឆ្លាតវៃ​រៀងៗ​ខ្លួន​ តែ​ផលិត​ផល​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មិន​អាច​ប្រើប្រាស់​ជា​មួយ​គ្នា​បាន​ទេ​ ពោល​គឺ​វា​អាច​ដំណើរ​ការ​តែ​ជា​មួយ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ខ្លួន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ ​Google បំរុង​នឹង​រក​វិធី​ក្នុង​ការ​ធ្វើ​ឲ​នាឡិកា​ឆ្លាត​វៃ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ Android​ អាច​ប្រើ​ការ​ជា​មួយ​ ស្មាតហ្វូន និងថេប្លេត របស់ iOS បាន។

របាយការណ៍មកពីប្រភពព័ត៌មានជាភាសាបារាំងមួយឈ្មោះ 01net បានបង្ហាញថា ក្រុមហ៊ុន Google គឺ​កំពុង​ធ្វើ​ការ​ទៅ​លើ​ការ​នាំ​យក​នូវ​នាឡិកា​ឆ្លាត​វៃ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ Android ឲ​ប្រើប្រាស់​ជា​មួយ​នឹង​ទូរស័ព្ទ​ដៃ​ iPhone និង iPad បាន រួច​នឹង​ធ្វើ​ការ​ប្រកាស់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ព្រឹត្តិការណ៍​ Google I/O នៅ​ក្នុង​កំឡុង​ឆ្នាំ​នេះ។

ទោះជាយ៉ាងណា ដោយសារតែប្រជាប្រិយភាពនៃការពេញនិយមរបស់នាឡិកា​ឆ្លាតវៃ​របស់​ Apple មាន​កំរិត​ខ្លាំង​ ក្រុម​ហ៊ុន​ Google ប្រហែល​ជា​ត្រូវ​ប្រញាប់​ប្រការ​ឲ​គេ​បាន​ដឹង​អំពី​នាឡិកា​ឆ្លាត​វៃ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តការណ៍​ Android ដើម្បី​កុំ​ឲ​យឺត​ពេល។ ប្រសិន​បើ​នេះ​ជា​ការ​ពិត​ ព័ត៌​មាន​នេះ​គួរ​តែ​ជា​ការ​ជំរាប​ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ iPhone ដែល​មិន​ចាប់​អារម្មណ៍​ជា​មួយ​នឹង​នាឡិកា​ឆ្លាត​វៃ​របស់​ Apple គួរ​តែ​ជ្រើស​រើស​យក​នូវ​នាឡិកា​ឆ្លាត​វៃ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តការណ៍ Android ដូច​ជា Moto 360 ជាដើម។ នៅ​ពេល​នេះ​លោក​អ្នក​អាច​ប្រើប្រាស់​នាឡិកា​ឆ្លាត​វៃ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តការ Android ដែល​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តការ​ Android 4.3+។

ខ្ញុំសង្ឃឹមថាព័ត៌មាននេះនឹងអាចក្លាយជាការពិត ហើយខ្ញុំសន្យា​ថា​នឹង​ជំរាប​ជូន​លោក ​អ្នក​សា​ជា​ថ្មី​ទៀត​នៅ​ពេល​ដែល​ យើង​ទទួល​បាន​ដំណឹង​ថ្មី​អំពី​បញ្ហា​នេះ៕

sfsaf

Filed in: បច្ចេកវិទ្យា

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.