Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លក្ខណៈពិសេសទាំង 8 យ៉ាង របស់​ប្រេង​ដូង ដែល​ប្រិយមិត្ត​ទាំង​អស់​គ្នា គួរ​យល់ដឹង

ប្រេងដូងឬហៅថាប្រេងកូប្រា គឺជាប្រភេទប្រេងម្យ៉ាងដែល​អាច​បរិភោគ​បាន។ វា​ត្រូវ​បាន​ចំរាញ់​ចេញ​ពី​សាច់​ដូង​ពិតៗ។ ប្រេង​ដូង​បម្រើ​នាទី​ច្រើន​ណាស់​សម្រាប់​មនុស្ស ដូច​ជា គេ​យក​វា​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ម្ហូប​អាហារ ថ្នាំពេទ្យ និង ឧស្សាហកម្ម​ផ្សេងៗ ដោយ​វា​អាច​រក្សា​ទុក​បាន​យូរ មិន​ងាយ​ខូច​នោះ​ទេ បាន​ដល់​ទៅ 2 ឆ្នាំ​ឯ​ណោះ។ នៅ​ថ្ងៃ​នេះ​ដែរ ក្រុម​ការងារ ខេមបូ រីផត សូម​បង្ហាញ​ពី​ចំណុច​ល្អៗ​មួយ​ចំនួន​របស់​ប្រេង​ដូង ដែល​ប្រិយមិត្ត​គួរ​តែដឹង។

cover (2)

  • ជាផលិតផលជាតិសំណើម៖ យើងអាចយកប្រេងដូង​ទៅ​លាប​មុខ ដៃ ឬ រាង​កាយ​របស់​យើង​បាន ហើយ​ប្រេង​នោះ​នឹង​ជ្រាប​ចូល​ទៅ​ក្នុង​កោសិកា​ស្បែក​និង​ក្រចក​របស់​យើង បន្ទាប់​ពី​បាន​លាប​មួយ​ភ្លែត​មក ដែល​ធ្វើ​អោយ​ស្បែក​របស់​អ្នក​មាន​សំណើម មើល​ទៅ​ស្រស់ថ្លា។
  • ប្រើវាមុននឹងធ្វើការសម្អាតផ្ទៃមុខរបស់អ្នក៖ អ្នកប្រើប្រាស់​ត្រូវ​ប្រើ​ប្រាស់​ប្រេង​ដូង​បន្តិច​ដើម្បី​លាប​នៅ​លើ​ផ្ទៃ​មុខ មុន​នឹង​ចាប់​ផ្តើម​យក​កន្សែង​ឬ​ក្រណាត់​មក​ជូត​មុខ​អោយ​ស្អាត។ វា​ជា​ប្រសិទ្ធ​ភាព​ខ្ពស់ សម្រាប់​តំហែ​ទាំ​មុខ​របស់អ្នក។
  • ការកើតមុន៖ ការប្រើប្រេងដូងអាចកាត់បន្ថយការកើតរោគ​ស្បែក​ឬ​មុន​នៅ​លើ​ផ្ទៃ​មុខ ដោយសារ វា​មាន​លក្ខណៈ​ពិសេស​អាច​ប្រឆាំង​នឹង​បាក់តេរី​ផ្សេងៗ។
  • ព្យាបាលទៅលើអាការៈផ្សេងៗ៖ នៅក្នុងប្រេងដូងមាន​សារធាតុ​ពិសេស​ម្យ៉ាង ដែល​អាច​ព្យាបាល​ទៅ​លើ​ស្នាម​សត្វ​ល្អិត​ទិច​ឬ​ខាំ ឬ​ក៏​ស្នាម​ជាំ​ផ្សេងៗ ក៏​ដូច​ប្រឆាំង​នឹង​ការ​កើត​ផ្សិត​ផងដែរ។
  • ដុសសម្អាតខ្លួនប្រាណ៖ យើងក៏អាចធ្វើការដុសខ្លួនប្រាណរបស់យើង​បាន​ផង​ដែរ ជាមួយ​ប្រេង​ដូង​នេះ ព្រោះ​អាច​សម្អាត​មេរោគ​បៀត​បៀន​ផ្សេងៗ។
  • ការលាបសក់៖ ប្រសិនបើអ្នកចង់អោយសក់ក្រាស់និងមានសភាពទន់ល្មើយ សូម​កុំ​ភ្លេច​ប្រេង​ដូង។
  • ប្រើប្រាស់ក្នុងផ្ទះបាយ៖ ការចម្អិនអាហារដែលត្រូវការបឺរ ឬ ខ្លាញ់​ទឹក​ដោះ ក៏​អាច​ប្រើ​ប្រាស់​ប្រេង​ដូង​ជំនួស​បាន​ផងដែរ។
  • ការយកទៅជូតនៅលើសាច់ឈើ ឬ គ្រឿងសង្ហារឹមសំខាន់ៗ ដើម្បី​អោយ​វា​កាន់​តែ​រលោង។

1 (2)

ដូច្នេះ យើងឃើញថា ប្រេងដូងពិតជាមានប្រយោជន៍ខ្លាំង​មែន​ទែន​សម្រាប់​សុខភាព​របស់​យើង និង សម្រាប់​ប្រើ​ប្រាស់​ក្នុង​កិច្ច​ការងារ​មួយ​ចំនួន​ដូច​ខាងលើ។

Filed in: កីឡា & សុខភាព

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.