Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អ្នកការពារធនធានធម្មជាតិរងការចោទប្រកាន់ពីអ្នកបំផ្លាញ ដោយសារមន្រ្តីមូលដ្ឋានជាអ្នកកាងពីក្រោយ

កំពត​៖ ច្បាប់​ក្នុង​ស្រុក​មាន​តែ​មួយ​ ប៉ុន្តែ​អ្នក​អនុវត្ត​មាន​តាម​បែប​ផ្សេងៗ​គ្នា​ដែល​ធ្វើ​អោយ​ ប្រជាពលរដ្ឋ​ពិបាក​នឹង​អនុវត្ត​តាម​ណាស់​។ ជាក់​ស្តែង​ពេល​ថ្មីៗ​នេះ​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និង​អភិវឌ្ឍ​ធន​ធាន​ធម្មជាតិ​បាន​ចុះ​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ភូមិ​សាស្រ្ត​ ឃុំ​ស្ទឹង​កែវ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ពេល​ប្រទះ​ឃើញ​បទ​ល្មើស​ដែល​កំពុង​ប្រើ​បា្រស់​ម៉ាស៊ីន​យន្ត​ (ត្រង់ស៊ីន័រ)​ កាប់​រាន​ដី​រដ្ឋ​ក្នុង​តំបន់​ដែន​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ​ ខណៈ​នោះ​ស្រាប់​តែ​អ្នក​ដែល​ប្រព្រឹត្តបទ​ល្មើស​រត់​ចោល​ម៉ាស៊ីន​យក​រួច​ខ្លួន​។ លោក​ពេជ្រ​ គឿន ប្រធាន​ស្នាក់​ការ​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ក៏​បាន​ថត​រូប​ម៉ាស៊ីន​ត្រង់ស៊ីន័រ​នោះ​ទុក​រួចរាយ​ការណ៍​ជូន​មន្រ្តី​បរិស្ថាន​ដែល​ប្រចាំ​ការ​នៅ​ក្បែរ​នោះ​ដើម្បី​ប្រគល់​ម៉ាស៊ីន​ជូន​សមត្ថកិច្ច​ជំនាញ​។ មិន​ដល់​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែ​លោក​មេឃុំ​ ប្រាក់ សាមឿន មេឃុំស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​គំរាម​ដល់​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ខេត្ត​កំពត​ថា«ពួក​ឯង អញ​ប្តឹង​ហើយ​»។ នេះ​គឺ​ជា​សម្តី​គំរាម​កំហែង​ផ្នែក​ស្មារតី​ដើម្បី​បំបាក់​ទឹក​ចិត្ត​អ្នក​ដែល​ស្រលាញ់​សម្បត្តិ​ធម្មជាតិ​ អោយ​បាក់​ស្មារតី​ ព្រោះ​នេះ​ជា​កល​ល្បិច​ដ៏​អាក្រក់​របស់​លោក​ ប្រាក់​ សាមឿន ដែល​ជា​ទម្លាប់​ជា​យូរ​មក​ហើយ​ព្រោះ​អ្វី​ដែល​គាត់​មាន​បាន​ក៏​ដោយ​សារ​កាង​បទ​ល្មើស​ផ្សេងៗ​ដូច​ជា​ព្រៃ​ដែន​ឧទ្យាន​ជាតិ​នោះ​ជិត​រលាយ​ហិន​ហោច​ហើយ។​ លោក​ប្រាក់​ សាមឿន មេឃុំ​ស្ទឹង​កែវ​ តែង​តែ​ប្រើ​ពាក្យ​ថា​ ធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​ក្នុង​ភូមិ​ ឃុំ​របស់​លោក​ ជា​ពិសេស​ដើម្បី​គណៈ​បក្ស​ប្រជាជន​។ តាម​មតិ​ជា​ច្រើន​ដែល​បាន​អោយ​បណ្តាញ​អ្នក​ស៊ើប​ការ​ពិសេស​យើង​ដឹង​នោះ​ថា​ មេ​ឃុំ​រូប​នេះ​កំពុង​​បង្ករ​ភាព​អនាធិបតេយ្យ​ពេញ​ឃុំ​ ដោយ​ជាន់​ឈ្លី​ កិត្តិយស​គណៈបក្ស​ប្រជាជន ជាន់ឈ្លីប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ទាំង​បី ​ដែល​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពល​រដ្ឋ​ទូទៅ​។​ ម្យ៉ាង​វិញ​ទៀត​លោក​មេ​ឃុំ​រូប​នេះ​បាន​បង្កើត​ល្បែង​ពេញ​ឃុំ​ ដូច​ជា ​ជល់​មាន់​ អាប៉ោង បៀរ កៀប​សង្កត់​ប្រជាពលរដ្ឋ​អោយ​ប្រព្រឹត្តបទ​ល្មើស​ព្រៃ​ឈើ ​ឯ​ខ្លួន​ឯង​ចាំ​យក​លុយ​ ហើយ​បច្ចុប្បន្ន​នេះ​ទៀត​លោក​មេឃុំ​ប្រាក់ សាមឿន កំពុង​ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាជន​។ តាម​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារពត៌មាន​យើង​ថា​«គាត់ មេ​ឃុំ​លក់​ដី​អោយ​គេ​ យក​លុយ​គេ​ហើយ​តែ​កំពុង​ខ្វះ​ដី​អោយ​គេ​» ដូច្នេះ​មេឃុំ​នេះ​កំពុង​រក​ល្បិច​ដក​ដី​គេ​ទៀត​ហើយ​។​ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​អស់​សំណើច​ដែល​ភ្នាក់ងារ​យើង​សួរ​ទៅកាន់​លោក​មេឃុំ​ គាត់​ឆ្លើយ​ថា «បើ​បទ​ល្មើស​គេ​មក​ប្តឹង​ខ្ញុំៗ​ត្រូវ​ធ្វើ​បែប​បទ​បញ្ជូន​ហើយ​ តែ​ពេល​នេះ​អត់​ទាន់​ឃើញ​ទេ​។ ហើយ​គេ​ធ្វើ​នេះ​តាម​ការ​ប្រជុំ​មេ​បញ្ជា​ការ​ឯក​ភាព​ស្រុក​»។ ស្តាប់​លោក​មេឃុំ​និយាយ​ទៅ​ដូច​ជា​មិន​មែន​មេឃុំ​ ដូច​អ្នក​លេង​មាន់​ទើប​ត្រូវ​។ ទៅ​ជា​ជន​ល្មើស​ប្តឹង​ គាត់​ធ្វើ​ការ​អោយ​ដែរ​ អញ្ចឹង​បញ្ជាក់​អោយ​ឃើញ​ថា​លោក​បា្រក់ សាមឿន ពិត​ជា​កាង​បទ​ល្មើស​មែន។ ជាក់​ស្តែងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥មាន​ដី​ការ​កោះ​ហៅ​របស់​លោក​ស្នង​ការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌​ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​កោះ​ហៅ​មន្រ្តី​អង្គការ​ចំនួន​៣រូប ក្នុង​នោះ​មាន​លោក​ ភិន រុំ លោក​ឡឺយ គូន លោក​ចាន់ ប៊ុនថន អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បី​សួរ​រឿង​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ ពីឈ្មោះឈន ផល ជា​ដើម​បណ្តឹង។

បើ​និយាយ​ពី​ច្បាប់​សារាចរណ៍០០១ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និយាយ​ថា​« ហាម​មិន​អោយ​ប្រើ​រណា​យន្ត​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ហើយ​បើ​ជន​ណាមួយ​យក​រណា​យន្ត​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​»។ ចុះ​ហេតុ​អ្វី​ឈ្មោះ​ឈន ផល នេះ​អាង​មេ​ឃុំ​ស្ទឹងកែវ មក​ដាក់​ពាក្យ​បណ្តឹង​របៀប​នេះ​ទៅ​វិញ​? មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​ដែល​មាន​ភារកិច្ច​ផ្នែក​ឃ្លាំ​មើល​ព្រៃឈើ​ទាំង​អស់​កំពុង​រង​ចាំ​មើល​លោក​ឧត្តមសេនីយ៍ ​ម៉ៅ មធរិទ្ធិ ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌​ ស្នង​ការ​រដ្ឋានខេត្ត​កំពត​ចាត់​ការ​យ៉ាង​ដូច​ម្តេច​រវាង​អ្នក​ការពារ​និង​អ្នក​បំផ្លាញ​ព្រៃ​ធម្មជាតិ។ ទាក់​ទិន​នឹង​រឿង​នេះ​មាន​មន្រ្តី​ប៉ូលីស​មា្នក់​បាន​ប្រាប់​ មន្រ្តី​អង្គការ​ទាំង​បី​ថា​«​ រឿង​នេះ​គេ​ត្រូវ​ឃុំ​ខ្លួន​អ្នក​ទាំង​បី​ហើយ​» នេះ​គឺ​ជា​សម្តី​គម្រាម​ផ្នែក​ស្មារតី​ហើយ​ លោក​ពេជ្រ គឿន ប្រធាន​ស្នាក់ការ​ខេត្ត​កំពត​ ក៏បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​តវ៉ា​រហូត​ដល់​ទី​បញ្ចប់​ បើ​សិន​មាន​រឿង​នោះមែន​ ប៉ុន្តែ​ច្បាប់​បើ​ការពារ​អ្នក​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​កាប់​រាន​ដី​រដ្ឋ​មិន​មាន​ទោស​ យើង​អ្នកការពារ​មាន​ទោស​ បា្រកដ​ជា​ល្អ​មើល​ហើយ​។

លោក​ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នក​ការ​សែត​ឯករាជ្យ និង​ជា​សម្ព័ន​អង្គការ​រួម​គ្នា​ដើម្បី​ការពារ​ព្រៃឈើ ​និង​ធនធាន​ធម្មជាតិ​ទាំង​១២អង្គការ​ត្រៀម​នឹង​ធ្វើ​ញ្ញាតិ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌ ក្រសួង​បរិស្ថាន ក្រសួង​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ខុទ្ទការល័យ​សម្តេច​នាយក​រដ្ឋមន្រ្តី ដើម្បី​ជ្រាប​ពី​រឿង​នេះ ព្រោះ​ពុំ​ដែល​ធ្លាប់​មាន​រឿង​អញ្ចឹង​ទេ តាំង​ពី​ខ្ញុំ​ធ្វើ​ការងារ​រឿង​ព្រៃឈើ​នេះ​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ហើយ​ មាន​តែ​ស្នង​ការដ្ឋាន​ខេត្ត​កំព​តទេ​ដែល​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ ប៉ុន្តែ​នេះ​ជា​និតិវិធី​ច្បាប់ យើង​ត្រូវ​ចូល​ឆ្លើយ។ ហើយ​អង្គការ​ទាំង​អស់​ដែល​ធ្វើ​ការ​រឿង​ព្រៃឈើ​នៅ​ខេត្ត​កំពត​នឹង​ឈរ​ចាំ​មើល​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នេះ​តើ​យ៉ាង​ម៉េច​។ ចំពោះ​មេឃុំ​ស្ទឹងកែវ​ប្រាក់ សាមឿន នេះ​គួរ​តែ​ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល គណៈអភិបាល​ខេត្ត​កំពត​ពិនិត្យ​មើល​លោក​នេះ​ផង​ ព្រោះ​មេឃុំ​រូប​នេះ​កំពុង​ធ្វើ​អោយ​ខូច​ប្រយោជន៍​គណៈ​បក្ស​ប្រជាជន និង​កំពុង​ធ្វើ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​តែង​មាន​ប្រសាសន៍​ថា ​បើ​អាណិត បើ​ចូល​ចិត្ត បើ​ស្រលាញ់ បើ​ទុក​ចិត្ត សូម​អោយ​មន្ត្រី​ទាំង​អស់​ធ្វើ​ល្អ​ជាមួយ​ប្រជាជន​ទាំង​អស់។

រឿង​នេះ​បណ្តាញ​សារពត៌មាន​ទាំង​អស់​ពុំ​ទាន់​សុំ​ការ​បំភ្លឺ​បាន​ទេ​ ជាមួយ​លោក​អភិបាល​ស្រុក​ទឹក​ឈូ ដោយ​ពុំ​ស្គាល់​លេខទូរស័ព្ទ​របស់​លោក។

ចំពោះ​មេឃុំ​ស្ទឹង​កែវឆ្លើយ​ថា«បើ​ជន​ល្មើស​កាប់​រាន​ដី​ និង​ម្ចាស់​ម៉ាស៊ីនត្រង់ស៊ីន័រ​ប្តឹង​លោក​នឹង​មាន​ចាត់​វិធានការ​ តែ​បើ​អ្នក​រក​ស៊ី​គេ​ត្រូវ​គ្នា​ជាមួយ​អ្នក​បង្រ្កាប​ ជា​រឿង​របស់​គេ​ទេ​»។

ចំពោះ​ឯកឧត្តម​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ រឿង​នេះ​សូម​លោក​ពេជ្រ គឿន ប្រមូល​ភស្តុតាង​ដើម្បី​បង្ហាញ​អោយ​សមត្ថកិច្ច​បាន​ឃើញ​ពី​ដំណើរ​រឿង​នេះ។

ចំពោះ​លោក​ឧត្តមសេនីយ៍ ម៉ៅ មធរិទិ្ធ សារ​ពត៌មាន​យើង​មិន​ទាន់​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំ​វិញ​រឿង​នេះ​ដោយ​ពុំ​ទាន់​មាន​លេខ​ទូរស័ព្ទ។ តែ​យើង​សង្ឃឹម​ថា​លោក​ចាត់​ការ​ដោយ​យុត្តិធម៌​បំផុត​។

សូម​ឯកឧត្តម លោក​ជំទាវ​មេត្តា​តាម​ដាន​រឿង​នេះ​ជា​បន្ត​ទៀត​ សារពត៌មាន​យើង​ខ្ញុំ​នឹង​ចេញ​បន្ត​នៅ​លេខ​ក្រោយ​។

10997834_836882533024781_205177674_o 11000909_836882529691448_843882255_o 11002744_836883036358064_488594601_o 11009639_836882536358114_1124445581_o

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.