Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិច្ចរកឃើញដានទឹកអាស៊ីត នៅលើស្រ្តីជាជនសង្ស័យជះអាស៊ីត

(ភ្នំពេញ)៖ កម្លាំងនគរបាលបាននិយាយថា នៅល្ងាចថ្ងៃទី៦ ខែ​មីនា​ ឆ្នាំ២០១៥នេះ សមត្ថកិច្ចបានរកឃើញ ស្នាមទឹកអាស៊ីត ដែលរលាកនៅលើដៃ របស់ស្រ្តីម្នាក់ ជាប្រពន្ធរបស់សន្តិសុខដែលលួចមានស្នេហា ជាមួយនឹងស្រ្តីរងគ្រោះ ដោយការជះទឹកអាស៊ីត កាលពីព្រឹកមិញនេះបន្ទាប់ពីប្រពន្ធសន្តិសុខរូបនេះ ត្រូវបានសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ក្រោយកើតហេតុនារសៀលថ្ងៃនេះ។ ស្រ្តីដែលជាជនសង្ស័យមានឈ្មោះ ស្រឿន នាន់ អាយុ៣៨ឆ្នាំ ជាកម្មករោងចក្រ ស៉ិនតាយ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

សូមជំរាបថា នៅព្រឹកមិញនេះ មានករណីជះទឹកអាស៊ីតដ៏សាហាវមួយ ទៅលើនារីសន្តិសុខ រោងចក្រ ស៊ិនតាយ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន បណ្តាលឱ្យនារីរងគ្រោះរលាកពេញខ្លួន។ ស្រ្តីរងគ្រោះមានឈ្មោះ អានី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះ ជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលលួចលាក់មានសេ្នហាជាមួយនឹង ប្តីរបស់ជនដៃដល់ រយៈពេល២ខែមកហើយ។ ប្តីរបស់ជនដៃដល់ ឈ្មោះ ជន ធឿន អាយុ៣៥ ដែលជាសន្តិសុខរោងចក្រ ស៊ិនតាយដែរនោះ បាននិយាយថា រូបគេ នឹងជនរងគ្រោះ បានមានទំនាក់ទំនងគ្នា ២ខែមកហើយ ចាប់តាំងពីមានភាពរកាំរកូស ជាមួយនឹងប្រពន្ធរបស់ខ្លួនមក ៕

K-2246

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.