Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឆ្នាំ២០១៤ ប្រជាជនចិនជាង៤៥ម៉ឺននាក់ ចាកចេញពីប្រទេសទៅសិក្សានៅបរទេស

(ប៉េកាំង)៖ យោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា មានប្រជាជនចិនសរុបចំនួន ៤៥៩,៨០០នាក់ ដែលបានចាកចេញពីប្រទេសចិន ទៅសិក្សានៅក្រៅប្រទេស កាលពីឆ្នាំ២០១៤ នេះបើតាមរបាយការណ៍ពីក្រសួងអប់រំចិនបានឲ្យដឹង។

ក្នុងចំណោមមនុស្សដែលទៅសិក្សានៅក្រៅប្រទេស កាលពីឆ្នាំ២០១៤នោះ មាន២១,៣០០នាក់ ទទួលបានការឧបត្តម្ថដោយថវិកាជាតិ ១៥,៥០០នាក់ ឧបត្តម្ថដោយថៅកែរបស់ពួកគេ និង ៤២៣,០០០នាក់ទៀត ចំណាយថវិកាដោយខ្លួនឯង។

របាយការណ៍បានឲ្យដឹង​ដែរថា ក្នុងឆ្នាំ២០១៤ មានសិស្សនិសិត្សជាង ៣៦០,០០០នាក់ បានវិលត្រឡប់មកចិនវិញ បន្ទាប់ពីបញ្ចប់ការសិក្សានៅបរទេស ​បើប្រៀបធៀបជាមួយឆ្នាំ២០១៣ ចំនួនសិស្សនិស្សិតដែល​កំពុងសិក្សានៅបរទេស និងចំនួននៃការត្រឡប់មកចិនវិញ មានការកើនឡើង ១១,១ភាគរយ។

សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ១៩៧៨ រហូតដល់ឆ្នាំ២០១៤ មានជនជាតិចិនជាង ៣,៥១លាននាក់ ដែលបានទៅសិក្សានៅបរទេស៕

0

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.