Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គ្រាន់តែកាន់ទូរស័ព្ទ 5 នាទី សោះ ជឿថា​អាច​កើត​រោគ​មហារីក​ដែរអត់?

ការប្រើប្រាស់នូវឧបករណ៍ឆ្លាតវៃជាមួយប្រព័ន្ធឥតខ្សែ ដូចជា ការប្រើ Wi-Fi និង​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មិន​ចាំបាច់​ប្រើ​ខ្សែ ពិត​ជា​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​មែន ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​គួរ​តែ​ដឹង​ផង​ដែរ​ថា វា​ក៏​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ដែរ។ អស់​រយៈ​ពេល​ជិត 10 ឆ្នាំ​មក​នេះ ការ​រីក​ចម្រើន​នូវ​បច្ចេក​វិទ្យា​ឥត​ខ្សែ​បាន​ដុះ​ដាល​ខ្លាំង​ណាស់ ដែល​ធ្វើ​អោយ​មាន​ការ​កើត​ឡើង​នូវ​ធាតុ​វិទ្យុសកម្ម​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ប៉ះ​ពាល់​សុខភាព​មនុស្ស​ក៏​កាន់​តែ​ខ្លាំង​ឡើងៗដែរ។

cover

នៅពេលដែលយើងប្រើទូរស័ព្ទ ឬ ធ្វើការភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណេត​តាម WiFi ឬ បណ្តាញ​ទូរស័ព្ទ​របស់​យើង នោះ​រលក​សញ្ញា​និង​បញ្ជូន​ពី​អង់តែន​ឬ​ផ្កាយ​រណប​មក​កាន់​តំបន់​នៃ​ទូរស័ព្ទ​របស់​យើង ក្នុង​រាង​ជា​រង្វង់ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​របស់​យើង ព្រោះ​ពេល​នោះ កោសិកា​នីមួយៗ​របស់​យើង ប្រៀប​ដូច​ជា​អង់តែន​មួយ​អញ្ចឹង ដែល​មាន​តួនាទី​ទទួល និង ចម្លង​នៃ​ប្រតិកម្ម​អេឡិច​ត្រូម៉ា​ញេទិច ហើយ​រលក​នៃ​វិទ្យុសកម្ម​នោះ រាល​ដាល​ជុំវិញ​ទូរស័ព្ទ​ក្នុង​មុំ 360 ដឺក្រេ​តែម្តង។

ប្រភពដែលអាចធ្វើអោយអ្នករងនូវធាតុវិទ្យុសកម្មច្រើននោះរួមមាន​ដូច​ជា ការ​ត​ភ្ជាប់​បណ្តាញ WiFi ទាំង​នៅ​ផ្ទះ​របស់​អ្នក និង អ្នក​ជិត​ខាង​របស់​អ្នក។ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ឥត​ខ្សែ ការ​ត​ភ្ជាប់​ខ្សែ​ភ្លើង​នៅ​តាម​ពិដាន ជញ្ជាំង និង ការ​ប្រើ​ប្រាស់​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត​ដូច​ជា ទូរទស្សន៍​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ ប្រភព​ដែល​ផ្តល់​នូវ​ប្រតិកម្ម​នៃ​ធាតុ​វិទ្យុ​សកម្ម​ខ្លាំង​ជាង​គេ​ដល់​សុខភាព គឺ​ការ​ត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណេត (WiFi) តែ​ម្តង ព្រោះ​វា​រីក​សាយ​ភាយ​នូវ​ទិន្នន័យ​កាន់​តែ​ច្រើន និង មាន​ល្បឿន​លឿន​ជាង​ការ​ប្រើ​អ៊ីនធឺណេត​តាម​ប្រព័ន្ធ​ទូរស័ព្ទ។ ផល​ប៉ះពាល់​ចំពោះ​សុខភាព​រួម​មាន​ដូច​ជា មាន​ឥទ្ធិពល​ដល់​ហ្សែន និង សារធាតុ​ប្រូតេអ៊ីន​ក្នុង​រូប​រាង​កាយ អាច​កម្ទេច​នូវ DNA អាច​កើត​ជម្ងឺ Stress ច្រើន ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សុំា​នៃ​រូប​រាង​កាយ​របស់​មនុស្ស និង បង្ក​អោយ​កើត​រោគ​មហារីក​ទៀតផង។

1

ដូច្នេះ ដើម្បីចៀសវាងនូវបញ្ហានេះ លោកអ្នកគួរតែអនុវត្តនូវចំណុចល្អៗមួយចំនួនដូចជា ៖

  • បិទចោលនូវទូរស័ព្ទ និង ប្រព័ន្ធចម្លងទាំងអស់នៅពេលសម្រាកពេលយប់។
  • ត្រូវគេងក្រាលកម្រាលពូកឬក្រណាត់ទន់ៗអោយបានច្រើន ចៀសវាង ការ​គេង​នៅ​លើ​គ្រែ​ដែល​ធ្វើ​ពី​លោហធាតុ។
  • គួរតែបិទចោលនូវឧបករណ៍មួយចំនួននៅពេលលែងប្រើប្រាស់ដូចជា កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ ម៉ោង​រោទិ៍ អំពូល និង ឧបករណ៍​មួយ​ចំនួន​ទៀត ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គីសនី។
  • ត្រូវដាក់ឧបករណ៍អេឡិចត្រូនិច(WiFi Router) ទាំងអស់នោះ អោយ​នៅ​ឆ្ងាយ​ពី​គ្រែគេង។

បើទោះបីជាយ៉ាងណាក៏ដោយ ចំណុចទាំងអស់នេះ បានជួយអោយ​សុខភាព​របស់​យើង​ល្អ​បាន​ខ្លះ ប៉ុន្តែ​ពុំ​បាន 100 ភាគរយ​នោះ​ទេ ហើយ​បើ​ចង់​កុំ​អោយ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព មាន​តែ​កុំ​ប្រើ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​មនុស្ស​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​នោះ គឺ កុមារ និង ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ងាយ​រង​នូវ​ការ​វាយ​ប្រហារ​ដល់​សុខភាព ដែល​អាច​បណ្តាល​អោយ​កើត​រោគ​មហារីកបាន។

Filed in: បច្ចេកវិទ្យា, អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.