Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែពិនិត្យ បទល្មើសព្រៃឈើ នៅស្រុកសណ្តាន់

កំពង់ធំ៖ ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ​កំដៅ​នៃ​បទ​ល្មើស​ព្រៃ​ឈើ​ និង​ការ​កាប់​រុក​រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ជន​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​នានា​ដែល​ស្រលាញ់​នូវ​ធនធាន​ធម្មជាតិ​មាន​ប្រតិកម្ម​គ្រប់​ទិសទី​ ជា​ពិសេស​នៅ​ស្រុក​សណ្តាន់​ ខេត្ត ​កំពង់ធំ​ ដែល​គ្រប់​គ្នា​ស្គាល់​តំបន់​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​តំបន់​ព្រៃឡង់​។

បច្ចុប្បន្ន​តំបន់​ព្រៃ​ឡង់​ កំពុង​ត្រូវ​បាន​ការពារ​ដោយ​រាជ​រដ្ឋាភិបាល​ បណ្តាញ​សហគមន៍ព្រៃឡង់​ រួម​ទាំង​អង្គការ​នានា​ដែល​មាន​ទិស​ដៅ​ការពារ​ព្រៃ​ឈើ ​និង​ធន​ធាន​ធម្ម​ជាតិ​ ក៏​ប៉ុន្តែ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​ការ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ក្តៅ​គគុក​ នៅ​ក្នុង​ស្រុក​សណ្តាន់​នេះ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មហាជន​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ថា ​តើ​អ្នក​ដែល​បំផ្លា​ញ​ព្រៃ​ឈើ​នោះ​ជា​នរណា​ ហើយ​មាន​អំណាច​ប៉ុណ្ណា​ ទើប​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​នេះ​ទាំង​ដែល​ដឹង​ថា​តំបន់​ព្រៃ​ឡង់​នេះ​ជា​តំបន់​ដែល​ស្ថាប័ន​នានា​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ។​

ថ្មីៗ​នេះ​ការសែត​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះ​ពី​បទ​ល្មើស​ព្រៃ​ឈើ​និង​ការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទិ្ធ​បុគ្គល​ នៅ​ក្នុង​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​នេះ ​ជា​បន្ត​បន្ទាប់​ដោយ​ដាក់​ការ​សង្ស័យ​ទៅ​លើ​លោក​ អួង ​ម៉ាលី ​អធិការ​ស្រុក​សណ្តាន់​ថា​ជា​អ្នក​ដែល​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទិ្ធ​ផ្ទាល់​ខ្លួន​និង​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ឈ្មួញ​ធំ​ ដែល​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃឈើ។​

លោក ឈៀ​ង​ វុទ្ធី ​សកម្មជន​បណ្តាញ​សហគមន៍​ព្រៃឡង់​ហើយ​ក៏​ជា​បុគ្គល​ដែល​ការពារ​ព្រៃ​ឡង់​ក្នុង​ស្រុក​សណ្តាន់​នេះ​អស់​ជា​ច្រើន​ឆ្នាំ​ បាន​ប្រាប់​សារព័ត៌មាន​ បណ្តាញ​អ្នក​ស៊ើប​ការ​ពិសេស​ថា​៖ រូបវន្ត ​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ច្រើន​ជាង​គេ​ដែល​គ្រប់​គ្នា​នៅ​ស្រុក​សណ្តាន់​បាន​អោយ​រហ័ស​នាម​ថា​ជា​អធិរាជ​ឈើ​នោះ​មាន​ឈ្មោះ​ថា​ យាយ ​រឺម ​ហើយ​នីតិបុគ្គល​ដែល​បង្ករ​អោយ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ច្រើន​ជាង​គេ​នោះ​គឺ​ ក្រុមហ៊ុន​ ៩៥។ លោក​ ឈៀង​ វុទ្ធី​បាន​បញ្ជាក់​ថា ​ក្រុម​ហ៊ុន​៩៥​នេះ​ជា​ក្រុមហ៊ុន​មាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​កែង​ព្រះ​អាទិត្យ។ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​សកម្មភាព​ទិញ​ច្បោះ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ព្រៃឡង់​ ដែល​ជា​ហេតុ​បណ្តាល​អោយ​មាន​កំនើន​នៃ​វិនាស​កម្ម​ព្រៃឈើ​ក្នុង​ស្រុក​​សណ្តាន់​នេះ​គួរ​អោយ​ព្រួយ​បារម្ភ​។​

ប្រជាពលរដ្ឋ​ដែល ​ជា​សមាជិក​នៅ​ក្នុង​ បណ្តាញ​សហគមន៍​ព្រៃឡង់​ជា​ច្រើន​ នាក់​បាន​ផ្តល់​ពត៌មាន​ ស្រដៀង​គ្នា​អោយ​ សារពត៌មាន​ បណ្តាញ​អ្នក​ស៊ើបការ​ពិសេស​បាន​ដឹង​ថា​ បច្ចុប្បន្ន​ការ​កាប់​រុករាន​ទន្ទា្រន​ដី​ព្រៃ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទិ្ធ​បុគ្គល​គឺ​ជា​វិនាស​កម្ម​ធំ​ជាង​គេ​នៅ​ស្រុក​សណ្តាន់​នេះ។​​ ពួក​គាត់​បាន​ចោទ​ប្រកាន់​ទៅ​លើ​លោក​អធិការ​ស្រុក​សណ្តាន់​ អួង​ ម៉ាលី ​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ទង្វើ​នេះ​៖ លោក​អធិការ​ អួង ម៉ាលី គឺ​ជា​បុគ្គល​ដែល​មាន​អំណាច​ខ្លាំង​និង​ជា​បុគ្គល​ដែល​បញ្ជា​កូន​ចៅ​របស់​ខ្លួន​ទៅ​ឈរ​ជើង​ការពារ​ដី​ និង​កម្មករ​ដែល​ទៅ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​នោះ​ឯង​។

លោក​ សៅ ​វណ្ណី ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សណ្តាន់​បាន​ឆ្លើយ​តប​ជាមួយ​ភ្នាក់​ងារ​សារព័ត៌មាន បណ្តាញ​អ្នក​ស៊ើប​ការ​ពិសេស​ ចំពោះ​បញ្ហា​នេះ​ថា​៖ លោក​មិន​ទាន់​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​តំបន់​ដែល​ទទួល​រង​នូវ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​លោក​អួង​​ម៉ាលី ដូច​ការ​​ចោទ​ប្រកាន់​ពី​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ឡើយ​ទេ​។​ ប្រសិន​បើ​លោក​ពិនិត្យ​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ពិត​ លោក​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​លើ ​ដើម្បី​ចាត់​វិធាន​ការ​ទៅ​លើ​លោក​ អួង ​ម៉ាលី​នេះ​តាម​នីតិវិធី។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​ លោក ​អួង ម៉ាលី អធិការ​ស្រុក​សណ្តាន់​ បាន​បំភ្លឺ​តាម​ទូរស័ព្ទ​មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​ បណ្តាញ​អ្នក​ស៊ើបការ​ពិសេស​ថា​៖​​ លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ​ហើយ​លោក​នឹង​ចាត់​សហការី​ របស់​លោក​អោយ​ចុះ​ទៅ​តាម​ដាន​ក្នុង​រឿង​នេះ ​ថា​តើ​គេ​ចោទ​ប្រកាន់​លោក​ សំអាង​ទៅ​លើ​អ្វី?​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទាំង​បណ្តាញ​សហគមន៍​ព្រៃឡង់​ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​មាន​កម្មវត្ថុ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ និង​សារពត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រៃឈើ​បាន​និយាយ​ស្រដៀង​ៗគ្នា​ថា​ អធិការ​ស្រុក​សណ្តាន់​ដែល​ដឹក​នាំ​ដោយ​លោក​ អួង​ ម៉ាលី ​បង្ក្រាប​បាន​តែ​អ្នក​សារព័ត៌មាន​និង​អង្គការ​ដែល​ការពារ​ព្រៃ​ឈើ​យក​ទៅ​ដាក់​គុក​តែ​ប៉ុណ្ណោះ ​ព្រោះ​ពួក​ទាំង​នេះ​ជា​ឆ្អឹង​ទទឹង​ ក​ ជា​មួយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ ​នៅ​ស្រុក​សណ្តាន់​។ អង្គការ​ក្រៅ​រដា្ឋ​ភិបាល​ដែល​ការពារ​ព្រៃឈើ​និង​អ្នកសារ​ព័ត៌មាន​ក្នុង​ស្រុក​ធ្លាប់​បាន​ទទូច​សុំ​ និង​នៅ​តែ​ទទូច​សុំ​ទៅ​ដល់ ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ​ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ មេត្តា​ជួយ​ចាត់​វិធាន​ការ​ទៅ​ដល់​ មន្តី្រ​ខិល​ខូច​ដែល​កំពុង​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់ ​ ប្រមុខ​រាជ​រដ្ឋាភិបាល​នេះ​ផង​ ព្រោះ​ថា​សម្តេច​ជា​ ប្រមុខ​រដ្ឋាភិបាល​ដែល​ខិត​ខំ​អភិវឌ្ឍ​ប្រទេស​ជាតិ​អោយ​រីក​ចម្រើន​ និង​មាន​សុខ​សន្តិភាព​រហូត​មក​ដល់​បច្ចុប្បន្ន​  តែ​បែរ​ជា​មាន​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ព្យា​យាម​ធ្វើ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​សម្តេច​។

ម្យ៉ាង​វិញ​ទៀត​ សម្តេច​ធ្លាប់​ចេញ​អនុសាសន៍ថា​ បើ​ស្រលាញ់ បើ​អាណិត បើ​ពេញ​ចិត្ត បើ​ជឿ​ទុក​ចិត្ត​ សម្តេច​តេជោរ មន្រ្តី​រាជ​ការ​ទាំង​អស់​ត្រូវ​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​ បច្ចុប្បន្ន​មាន​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សណ្តាន់​បាន​នឹង​កំពុង​ជាន់​ឈ្លី​នូវ​អនុសាសន៍​ដ៏​ថ្លៃ​ថា្ល របស់​សម្តេច​ ដោយ​ធ្វើ​ទុក​បុក​ម្នេញ​ចំពោះ​ប្រជាជន​ស្លូត​ត្រង់​ ហើយ​ធ្វើ​ជា​ខ្នង​បង្អែក​អោយ​អ្នក​ដែល​បំផ្លាញ​ព្រៃ​ឈើ​ និង​ធ្វើ​ជា​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​របស់​រដ្ឋ​យក​មក​ធ្វើ​ជា​កម្មសិទិ្ធ​ទៅ​វិញ។​​ ខ្លួន​កាប់​ព្រៃ​រាប់​រយ​ហិកតា​យក​មក​ធ្វើ​ជា​កម្មសិទិ្ធ​ផ្ទាល់​ខ្លួន​បាន ​តែ​បើ​ប្រជាពលរដ្ឋ​កាប់​ព្រៃ​តែ​មួយ​កាំបិត​ ច្បាស់​ជា​ជាប់​គុក​មិន​ខាន​។

សារព័ត៌មាន បណ្តាញ​អ្នក​ស៊ើបការ​ពិសេស​ សំណូម​ពរ​អោយ​ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ ក៏​ដូច​ជា​ឯក​ឧត្តម​ប្រតិភូ​ រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ ប្រធាន​រដ្ឋបាល​ព្រៃឈើ ​រួម​ទាំង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាលជាតិ និង ឯកឧត្តម​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ធំ​ មេត្តា​ជា្រប​ជា​ព័ត៌​មាន ​និង​ពិនិត្យ​តាម​ការ​គួរ​។ សារព័ត៌មាន បណ្តាញអ្នក​ស៊ើប​ការ​ពិសេស​ នឹង​រង​ចាំ​ប្រសាសន៍​បំភ្លឺ​ពី​សំណាក់​ឯកឧត្តម​ និង​ជា​ពិសេស ការ​ស្រាយ​បំភ្លឺ​ពី​សំណាក់​ លោក​អធិការ​ អួង ម៉ាលី ក្រោយ​ពី​ការ​តាម​ដាន​របស់​សហការី​លោក។​

10961955_832188826827485_1190759767_n 10967797_832188830160818_1753077160_n 10962140_832188633494171_1881290366_n 10984843_832188810160820_1884345886_n 10965537_832188706827497_668116407_n

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.