Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឃុប​ឃិតគ្នាជាប្រព័​ន្ធនៅ​ក្រសួង​អភិវឌ្ឍ​ន៍ជន​បទលើ​ការដេញ​ថ្លៃល​ក់​សម្ភា​រៈចាស់​ៗ

ភ្នំពេញ​៖ប្រភពបានទ​ម្លាយឲ្យ ដឹងថាមាន​  ក្រុមមន្ត្រី​ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​សំខា ន់ៗ​របស់​ក្រសួង​អភិវឌ្ឍន៍ ជនបទ​បាន ​ធ្វើការ​ឃុ​ប​ឃិត​គ្នា ​ជា​ប្រព័ន្ធ​លើ​ការដាក់ ​ដេញថ្លៃ​លក់​សម្ភារៈ ចាស់ៗ​របស់​ក្រ​សួង​ដោយ​ ប្រកាន់​បក្ខពួក​ និង​មិន​អនុញ្ញាត​ឲ្យ ​ឈ្មួញ​ដែល​មិនមែន ជា​ដៃគូ​បក្ខពួក ​របស់គេ​មាន ឱកាស​ក្នុងការ​ដាក់ពាក្យ​សុំចូល​រួម​ដេញថ្លៃ​​ទិញ​សម្ភារៈ​ទាំង​នោះឡើយ​។ ដោយ​ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​និង​មន្ត្រី​ដែល​កាន់​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ទិញ​ សម្ភារៈ​របស់​ក្រ សួ​ង​មិន​លក់​ពាក្យ ​សុំចូល​ដេញថ្លៃ​ ដោយ​រក​លេស ​ថា​មន្ត្រី​ដែល​កាន់​ពាក្យ សុំ​ដេញថ្លៃ​ទិញ ​ជាប់រវល់​បេសកកម្ម ​ទៅ​ខេត្ត​ឆ្ងាយៗ​ហើយ​ឲ្យ​រង់ចាំ​ពី​មួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​គឺ​អោយ​ទៅរក​ទិញ​ពាក្យសុំ​ដេញថ្លៃ​ក្រុម​ន្ត្រី​ទាំងនោះ​ថា​មន្ត្រី​ដែល​កាន់​ការងារ​នោះ​ទៅ​បំពេញការងារ​នៅ​ខេត្ត​ឆ្ងា​យ​និង​យូរថ្ងៃ​រហូត​។


​    ​តាម​ឈ្មួញ​ម្នាក់​បាន​ឲ្យ​ដឹងថា​កាលពីដើម​ខែកុម្ភៈ​រូបគាត់​​បាន​អាន​សារព័ត៌មាន​គឺ​ឃើញ​មានការ​ចុះផ្សាយ​សេចក្តីប្រកាស​ជូនដំណឹង​ស្តីពី​ការដាក់​ដេញថ្លៃ​លក់​សម្ភារៈ​ចាស់ៗ​របស់​ក្រសួង​អភិវឌ្ឍន៍ជ​នបទ​ក្នុងនោះ​មាន​រថយន្ត​ពីរ​គ្រឿង ម៉ូតូ​ពីរ​គ្រឿង​និង​ម៉ាស៊ីនភ្លើង​មួយគ្រឿង​ដោយមាន​តម្លៃ​មូលដ្ឋាន​ក្នុង​តម្លៃសម្ភារៈ ​នី​មួយៗ​ចំនួន​ពីរលា​ន​រៀល ហើយ​ពិធី​ដេញថ្លៃ​និង​ប្រព្រឹត្តទៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥​ខាងមុខនេះ​។ ដោយ​ក្នុង​សេចក្តីប្រកាស​នោះបាន​ដាក់​កំណ​ត់ថា បើ​អ្នក​ចង់​ចូលរួម​ដេញថ្លៃ​គឺ​តម្រូវ​ឲ្យ​ទៅ​ទិញ​ពាក្យ​ដេញថ្លៃ​និង​ដាក់ពាក្យ​ដេញថ្លៃ​ឲ្យ​បាន​មុនពេល​ផុតកំណត់​គឺ​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ហើយ​ក្នុង​សេចក្តី​ស្តីពី​ការជូនដំណឹង​នោះ​គឺ​តម្រូវ​ឲ្យ​អ្នក​មានបំណង​ចូលរួម​ដេញថ្លៃ​ត្រូវ​ទៅ​ទំនាក់ទំនង​នៅ​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិ​រញ្ញវត្ថុ រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​ក្នុង​លិខិត​នោះ​មានការ​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ សួស គង់ ផងដែរ​។ ក្រោយ​បានឃើញ​​សេចក្តីជូនដំណឹង​នេះ​ក្នុងនាម​រូបគាត់​ជា​ឈ្មួញ​តូចតាច​ម្នាក់​បាន​ទៅកាន់​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំនួន​​៥​លើក​ដើម្បី​ទិញ​ពាក្យសុំ​ចូលរួម​ដេញថ្លៃ ។ប៉ុន្តែ​ការធ្វើដំណើរ​ទៅសុំ​ទិញ​ពាក្យ​ដេញថ្លៃ​មិន​ទទួលបាន​លទ្ធផល​ទេ​


​ដោយ​ទាំង​លោក​ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ បាន សុ​​ម៉ា​រ៉ា និង​មន្ត្រី​មួយចំនួន​នៅក្នុង​នាយកដ្ឋាន​នេះ​បាន​អះអាងថា​អ្នក​កាន់​ពាក្យសុំ​ដេញថ្លៃ​មិន ​នៅ​កន្លែងធ្វើការ​និង​ចុះទៅ បេសកម្ម​នៅ​ខេ​ត្ត​ឆ្ងាយ​រហូត​ពីមួយ​សប្តាហ៍ ​ទៅមួយ​សប្តាហ៍​គឺ​ពុំ​អាច​ទិញ​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​បាន​។ ដោយ​ការខិតខំ​ក្នុង​ការសុំ​ទិញ​ពាក្យ​ចូលរួម​ដេ​ញថ្លៃ​នោះ​គឺ​រូបគាត់​ជា​ឈ្មួញ​បាន​ស្វែងរក​លេខ​ទូរស័ព្ទ​អ្នក​កាន់​ពាក្យ​ដេញថ្លៃ​ក្រោយពី​បាន​លេខ​ទូរស័ព្ទ​នោះ រូបគាត់​បាន​ទូរស័ព្ទ​ទៅ​សួរ​ដើ​ម្បី​រក​ទិញ​ពាក្យ​ដេញថ្លៃ​គ្រាន់តែ​ទូរស័ព្ទ​ចូល​ភ្លាម​សួរ​សុំ​ទិញ​ពាក្យ​ដេញថ្លៃ មន្ត្រី​រូបនោះ​បាន​ឆ្លើយថា​ជាប់រវល់​និង​បិទ​ទូរស័ព្ទ ទោះបី​មន្ត្រី​រូប​នោះ​បិទ​ទូរស័ព្ទ​មិន​និយាយ​ជាមួយ រូបគាត់​ជា​ឈ្មួញ​នៅតែ​ព្យាយាម​ទៅ​ទូរស័ព្ទ​ទៅ​សួរ​មួយថ្ងៃ​ពីរ​ទៅ​បី​ដង​គឺ​មន្ត្រី​រូបនោះ​មិន​លើក​ទូរស័ព្ទ​និ​យាយ​ជាមួយ​។ ដោយ​ចង់ដឹង​បន្ថែម​រូបគាត់​បាន​យក​ទូរស័ព្ទ​លេខ​ផ្សេង​តេ​ទៅ​គឺ​មន្ត្រី​រូបនោះ​បាន​លើក​ទទួល​ហើយ​នៅពេល​សួរ​រឿង​សុំ​ទិញ​​ពាក្យ​ដេញថ្លៃ​គាត់​ឆ្លើយថា​ថ្ងៃទី​២៧ ខែកុម្ភៈ ដែល​ចំ​ថ្ងៃ​គេ​ដេញថ្លៃ​គឺ​ទើប​គាត់​មកដល់​ភ្នំពេញ​វិញ​។


​    ​តាម​ឈ្មួញ​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា​ដោយសារតែ​មើល​ឃើញ​នូវ​ភាពមិនប្រក្រតី​ក្នុង​រឿងនេះ រូបគាត់​បាន​ទូរស័ព្ទ​ជា​ច្រើនដង​ទៅកាន់​លោក​ប្រធាន​នាយកដ្ឋាន ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​គឺ ​មុនៗ​គាត់​និ​យាយ​ជាមួយ​ដោយ​បង្វែរ​លិច​បង្វែរ​កើត​ឲ្យ​ចាំ​ថ្ងៃនេះ​ចាំ​ថ្ងៃនោះ ចាំ​មន្ត្រី​ដែល​កាន់​ពាក្យសុំ​ដេញថ្លៃ​មកវិញ ។ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៣ ខែកុ​ម្ភៈ រូបគាត់​បាន​ទៅកាន់​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទាំងអស់​ស​ង្ឈឹ​ម​នៅពេល​និយាយ​ពី​រឿង​សុំ​ទិញ​ពាក្យ​ចូល​​ដេញថ្លៃ​គឺ​ត្រូវបាន​លោក​ប្រធាន​នាយកដ្ឋាន​អះអាងថា​គ្មាន​ពាក្យ​ដេញថ្លៃ​ទិញ​សម្ភារៈ​លក់​ទេ​ព្រោះ​ពាក្យ​ដេញថ្លៃ​នេះ​គេ​ទិញ​អស់ហើយ​។


​    ​តាម​ឈ្មួញ​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា​ដោយ​ឃើញ​ទិដ្ឋ​ភាព​មិន​ប្រក្រតី​រូបគាត់​បាន​ទូរស័ព្ទ​ទៅកាន់​លោកនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​របស់​ក្រសួង ជួប សំអាត ហើយ​ត្រូវបាន​លោក​អគ្គនាយក​រូ​បនេះ​ឆ្លើយ​ដោះសា​រថា​រូបគាត់​មិនមែន​អ្នកទទួលបន្ទុក​លើ​ការងារ​នេះ​ទេ ដោយ​រុញ​ឲ្យ​ទៅ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​កាន់​ការងារ​នេះ​ទៅ ​ហើយ​នៅពេល​រូបគាត់​ជា​ឈ្មួញ​សួរថា​នាយកដ្ឋាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ចំណុះអោយ ​អគ្គនាយកដ្ឋាន​របស់លោក​ម៉េច​ក៏ ​លោ​កថា​មិនដឹង​លោក​អ​គ្គនាយក​បិទ​ទូរ​ស័ព្ទ​តែម្តង​។ ក្រោយមកទៀត ​រូបគាត់​បាន​ទូរស័ព្ទ ​សួរ​ទៅកាន់ ​លោក​រដ្ឋលេខាធិការ សួស គង់ ហើយ​ត្រូវបាន​លោក​រដ្ឋលេ​ខាធិការ ​ឆ្លើយ​ថា​ឲ្យ​ទំនាក់ទំនង​ទៅ​ លោក​អនុរដ្ឋលេខាធិការ ហួត សារឹម ដោយ​លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា​ចាំ​គាត់​ប្រាប់​ទៅ​លោក​​អនុរដ្ឋលេខាធិការ ហួត សារឹម សួរនាំ​រឿងនេះ​ឲ្យ​រូបគាត់​។ ហើយ​នៅពេល​ទូរស័ព្ទ​សួរ​ទៅ​លោក ​អនុរដ្ឋលេខាធិការ ហួត សារឹម​នោះ​​លោក​អនុរដ្ឋលេខាធិការ ​រូបនេះ​បាន​អះអាងថា​គាត់​នឹង​សាកសួរ​ទៅ​មន្ត្រី​ជំនាញ មួយសន្ទុះ​ក្រោយមក​រូបគាត់​បាន​ទូរស័ព្ទ​ម្តងទៀត​ទៅកា​ន់​លោក​អនុរដ្ឋលេខាធិការ​ហើយ​នៅពេលនោះ​លោក​អនុរដ្ឋលេខាធិការ​បាន​ឆ្លើយថា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ គឺ​មន្ត្រី​ដែល​កាន់​ការងា​រ​នេះ​នឹង​មកដល់​កន្លែង​អាច​ទៅ​ទិញ​ពាក្យ​បាន​ហើយ​។ ដោយ​មិន​អស់ចិត្ត​និង​ចង់ដឹង​កាន់តែច្បាស់​ព្រោះ​ថ្ងៃ​ដេញ ថ្លៃ​ទិញ​សម្ភារៈ​របស់​ ក្រ​សួង​ឈានចូល​ជិត​មកដល់​នោះ​រូបគាត់​ក៏បាន​យក​លេខ​ទូរស័ព្ទ​ផ្សេង​ដែល​មន្ត្រី​ជំនាញ​កាន់​ពាក្យសុំ​ដេញថ្លៃ​នោះ​មិន​ស្គាល់​លេខ​តេ​ទៅ​មន្ត្រី​​ជំនាញ​រូបនោះ​ក្នុងពេលនោះ​រូបគាត់​បាន​សួរ​មន្ត្រី​ជំនាញ​នោះ ក្រោយពី​មន្ត្រី​ជំនាញ​រូបនោះ​បាន​ស្គាល់​សម្លេងនឹង​ដឹង​ច្បាស់​ថា​អ្នក​សុំ​ទិ​ញ​ពាក្យ​ដេញថ្លៃ​ជា​អ្នក​ទូរស័ព្ទ​ទៅ​មន្ត្រី​ជំនាញ​រូបនោះ​បាន​ឆ្លើយថា​ចាំ​ខ្ញុំ​ត្រឡប់​ពី​ខេត្ត​រតនៈគី​រី​មកវិញ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ដែលជា​ថ្ងៃ​ត្រូវ​ប្រ​កាស​លទ្ធផល​នៃ​ការដេញថ្លៃ​ទិញ​សម្ភារៈ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។
​ដោយសារ​ឃើញ​ទង្វើ​និង​សកម្មភាព​របស់​ មន្ត្រី​ទាំង​ធំ​ទាំង​​តូច​នៅ ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ធ្វើ​ដូច្នេះ​មកលើ​រូបគាត់​មិន​ឲ្យ​មានឱកាស​ចូលរួម​ដេញថ្លៃ​​ទិញ​សម្ភារៈ​ទាំងនោះ រូបគាត់​សង្ស័យថា​ការដាក់​ដេញ ថ្លៃ​លក់​សម្ភារៈ​ចាស់ៗ​របស់ ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​នោះ​គឺជា​ការឃុបឃិត​គ្នា​ធ្វើការ​ដេ​ញថ្លៃ​តាមរបៀប​ដេញថ្លៃ​ដេក​ចង​មុង​និង​មាន​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន ហើយ​តម្លៃ​ដែល​គេ​ដេញ​បាន​នោះ​គឺ​មិន​ខ្ពស់ជា​ង​តម្លៃ​គោល​ប៉ុន្មាន​ទេ​។ ព្រោះថា​ឈ្មួញ​ដែល​មិនមែនជា​បក្ខពួក​របស់​មន្ត្រី​មានអំណាច​នៅក្នុង​ក្រសួង​មួយ​នេះ​គឺ​គ្មាន​ឱកាស​ក្នុង​ការចូ​លរួម​ដេញថ្លៃ​។ បើ​មន្ត្រី​ទាំងនោះ​ចង់​បញ្ជាក់ថា​ខ្លួន​ជា​អ្នក​ស្អាតស្អំ​គួរតែ​បើក​ឳកាស​ឲ្យ​ឈ្មួញ​ផ្សេងៗ​ដែល​ចង់​ចូលរួម​ដេញថ្លៃ គឺ​ទិញ​ពា​ក្យ​ដេញថ្លៃ​បាន​ដោយ​មិនបាច់​គេចវេស​ថា​មន្ត្រី​កាន់ការ​ងារ​នេះ​មិន​នៅ​កន្លែង​នោះទេ ហើយ​នាយក​ដ្ឋា​ន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដែលមាន​មន្ត្រី​​រាប់សិប​នាក់​បែរជា​គ្រាន់តែ​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​មួយ​មនុស្ស​ម្នាក់​មិន​នៅ​គ្មាន​អ្នកកាន់ការ​ងារ​ជំនួស​នោះ​ជា​រឿង​មិនគួរ​ឲ្យ​ជឿ ចុះ​ប្រធាន​​និង​អនុប្រធាននាយកដ្ឋាន​ជាច្រើន​អ្នក​ទៀត​ធ្វើ​អ្វី​? ធម្មតា​លិខិត​បែបនេះ​គឺ​ប្រា​កដជាមាន​ឯកសារ​ដើម​នៅ​ប្រធាន​នាយកដ្ឋាន​ហើយ​ប្រសិ​នបើ​គេ​ចង់យក​លិខិត​នេះ​មក​លក់​ឲ្យ​ឈ្មួញ​សំរាប់​បំពេញបែបបទ​ចូលរួម​ដេញថ្លៃ​នោះ​មិន​ពិបាក​ទេ ដោយ​គ្រាន់តែ​គេ​ថតចម្លង​ឯក​សារ​ពី​ក្នុង​កុំព្យូទ័រ​ហើយ ​បោះត្រា​និង​ប្រគល់អោយ​ឈ្មួញ​នោះ​ជាការ​ស្រេច ដោយសារ​ពួកគាត់​ជា​មន្ត្រី​ពុករលួយ​គឺ​ចេះតែ​រក​ល្បិចកល​​គ្រប់​បែបយ៉ាង​ធ្វើអោយ​ឈ្មួញ​ដែល​មិនមែនជា​បក្ខពួក​របស់​គាត់​គ្មាន​ឱកាស​ចូលរួម​ដេញថ្លៃ បញ្ហា​នេះ​គឺជា​ការធ្វើអោយ​ខាត់​បង់​នៅ​ចំ​ណូល​ថវិកាជាតិ​ហើយ​ផលប្រយោជន៍​ធ្លាក់​មកលើ​តែ​បក្ខ​ពួកគាត់​តែប៉ុណ្ណោះ​។


​    ​ឈ្មួញ​រូបនោះ​ក៏បាន​អំពាវនាវ​សូម​លោក​ទេសរដ្ឋមន្ត្រី ​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ស្រាវជ្រាវ​លើ​ករណីនេះ​ដើម្បី​ជាការ​ព្រមាន​​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត​៕

a198

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.