Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោ​កស័ក្តិ​៥ ​ខាត់ ​សា​​រ៉ាត់ ​មេ​ប៉ូលី​សអ​ន្តោ​ប្រវេសន៍​ច្រក​បាវិត​ដើរ​តាមគ​ន្លង​ចាស់​ពុក​រលួយ ​លោក​ អ៊ឹង​ សុង​យូ

ខេត្តស្វាយរៀង ៖ប្រភពពត៏មាន ពី​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ច្រក​អន្តរជាតិ​បាវិត គឺជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ក្រុម​ឈ្មួញ​ធំៗ បាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង ដូចជា​ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែល​ត្រូវបាន​នាំចូល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ក្លែងបន្លំ ជា​ទំនិញ​វិនិយោគ ដែល​បន្ទុក​ពន្ធអាក​ជា​របស់​រដ្ឋ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ការដឹកជញ្ជូន​ទំនិញគេចពន្ធ បង្កប់​ជាមួយ​រថយន្ត​ក្រុង នៅតែ​កើតមាន​ជា​ហូរហែ តាម​ច្រក​អន្តរជាតិ​បាវិត ដែល​ក្នុង​មួយថ្ងៃៗ ទំហំ​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ បង្កប់​តាម​រថយន្តក្រុង​មិនតិចជាង ២៥​តោន​នោះទេ បើ​គិត​ជា​ប្រាក់​ពន្ធ​វិញ មួយថ្ងៃៗ​ខាតបង់​ចំណូល​ថវិកាជាតិ ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ អាមេរិក​ ​។​

​​លោក​​ស័ក្តិ​​៥ អ៊ឹង សុង​​យូ ដែល​​បាន​​កាន់​តំ​ណែង ជា​​នាយ​ប៉ុស្តិ៍​​ច្រក​ទ្វារ​ព្រំ​ដែន​​បា​វិត ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​​ដក​​ប​ញ្ឈរ​ជើង នៅ​ក្រ​សួង​ម​ហា​ផ្ទៃ រង់​ចាំ​​ទទួល​​តំ​ណែង​​ខ្លាញ់​​ថ្មី​​មួយ ស្រប​ទៅ​តាម​​ម​ហិច្ឆ​តា​​របស់​គាត់ហើយ​លោក​ស័ក្តិ​៥ ខាត់ សារ៉ាត់ ជា​អតីត​នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកព្រំដែន អន្តរជាតិ​ក្អម​សំណ នៃ​ស្រុក​លើកដែក ខេត្តកណ្តាល ត្រូវបានតែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​បាវិត ជំនួស​លោក អ៊ឹង សុង​យូ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅនេះ ក៏​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​បណ្តាញ​ពុករលួយ ផ្គើន​ទៅនឹង​ការកែទម្រង់​ស៊ីជម្រៅរបស់រដ្ថាភិបាល​។​

​ ​តាម​គោលការណ៍​ចាស់​លោក ខាត់ សារ៉ាត់ បាន​បន្ត​បិទ​ភ្នែក ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន បន្ត​ចេញ​ប័ណ្ណ ឬ​រក្សាទុក​ប័ណ្ណ​វី​អាយ​ភី ឲ្យ​ជនជាតិ​យួន ដែល​ធ្វើការ​តាម​កាស៊ីណូ ជាប់​ព្រំដែន​បាវិត ប្រើប្រាស់​ចេញចូល ឆ្លងកាត់​ព្រំដែន​ថ្មើ​ណា​ក៏បាន ហើយ​ការចេញ​ប័ណ្ណ វី​អាយ​ភី ឲ្យ​ជនជាតិ​យួន​ប្រើប្រាស់ ក្នុងការ​ឆ្លងដែន​មក​បម្រើការ នៅ​កាស៊ីណូ​លើក​ទឹកដី​ខ្មែរ ដែលមាន​សុពលភាព​រយៈពេល ៦​ខែ ឬ ១​ឆ្នាំ ហាក់ដូចជា​ផ្ទុយ​ពី​គោលការណ៍ របស់​ក្រសួងមហាផ្ទៃ​។ គេ​ដឹងថា ការចេញ​ប័ណ្ណ វី​អាយ​ភី ឲ្យ​ជនជាតិ​យួន​ឆ្លងកាត់​ព្រំដែន​ដោយ​សេរី និង​មាន​លក្ខណៈពិសេស ប្រមូលបាន​លុយ​ច្រើនសន្ធឹក​សន្ធាប់ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ដែល​រហូតមក​ដល់ពេលនេះ លោក ខាត់ សារ៉ាត់ មិនមាន​ឆន្ទៈ​លុបបំបាត់​នោះទេ គឺ​បន្ត​ឲ្យ​មន្ត្រីក្រោមឱវាទ​អនុវត្តន៍ តាម​គោលការណ៍​ចាស់ ក្នុងការ​ប្រមូល​លុយ​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​ខ្វល់ខ្វាយ​ពី​ចំណាត់ការ របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ​។

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ធ្វើដំណើរ ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​ការចាំបាច់ ត្រូវ​ឆ្លងដែន​ទៅកាន់​ស្រុក​យួន ដោយសារ​មាន​ជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់ ឬ​ជូន​បងប្អូន​ទៅ​ព្យាបាល​ជំងឺ ហើយ​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល អន្តោប្រវេសន៍​របស់​លោក ខាត់ សារ៉ាត់ ចំនួន ២០​ដុល្លារ​អាមេរិក ហើយ​មានការ​ ​បង់លុយ​តាមរយៈ​អ្នក​គួ​ក​ជេ មួយចំនួនទៀត ទើប​អាច​ឆ្លងដែន ចេញទៅ​ស្រុក​យួន បើ​មិន​ដូច្នេះ​ទេ​នឹង​ជួប​ឧបសគ្គ ​។ នៅពេល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់ប្រាក់​ចំនួន ២០​ដុល្លារ ផ្សេងទៀត ហើយ​បើ​សរុប​ថ្លៃបង់​សេវា នៅ​ច្រក​អន្តរជាតិ​បាវិត សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវ​ចំណាយលុយ​ក្នុង​ម្នាក់ យ៉ាងតិច ៥០​ដុល្លារ​អាមេរិក ទាំង​ទៅ​ទាំង​មក​។​

​ នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​បាវិត បាន​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន បង់លុយ​ថ្លៃ​បា​រ៉ា​ស់ ក្នុង​កម្រិត​ខ្ពស់ ឬ​សុំ​ចុះថ្លៃ​បានទេ ព្រោះ​សិទ្ធិអំណាច គ្រប់គ្រង​ច្រកព្រំដែន​អន្តរជាតិ​បាវិត ។​ក្នុងករណី​ដែល​មិនបាន​បង់លុយ ទៅតាម​ការតម្រូវ ច្បាស់​ជា​ជួប​ឧបសគ្គ ត្រូវ​នគរបាល​អន្តោប្រវេសន៍ របស់លោក ខាត់ សារ៉ាត់បង្ខំ​ឲ្យ​បង់លុយទៅតាម​ជំនាញ​ ​៕Wat-Khat-sarat-286x210

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.