Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមហ៊ុនផលិតស្មាតហ្វូន Oppo បាន​ប្រកាស​បង្ហាញ​ពី​ស្មាតហ្វូន​ម៉ូឌែល Oppo R1c

ក្រុមហ៊ុនផលិតស្មាតហ្វូននៅចិនឈ្មោះថា Oppo កាលពីខែ មករា កន្លង​ទៅ​នេះ បាន​ប្រកាស​បង្ហាញ​ពី​ស្មាតហ្វូន​ម៉ូឌែល Oppo R1c នៅ​ក្នុង​ព្រឹត្តិ​ការណ៍ CES ហើយ​ថែម​ទាំង​ត្រូវ​បាន​បញ្ចេញ​លក់​នៅ​លើ​ទឹក​ដី​ប្រទេស​ចិន​ទៀត​ផង។ ឥឡូវ​នេះ ស្រាប់​តែ Oppo មាន​គម្រោង​ចង់​បញ្ចេញ​លក់​ស្មាតហ្វូន​ស៊េរី​ក្រោយ​នៃ​ម៉ូឌែល​នេះ​ទៀត​ហើយ​គឺ Oppo R1x ប្រហែល​ជា​ក្នុង​ខែ មេសា ដ៏​ឆាប់​ខាង​មុខនេះ។

cover (1)

Oppo R1x ជាស្មាតហ្វូនស៊េរីក្រោយដែលត្រូវបានរចនាឡើងមានលក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង Oppo R1c ដែរ ដោយ​វា​មាន​មក​ជាមួយ​អេក្រង់​ប្រភេទ HD Display ទំហំ 5 អ៊ីញ ផ្តល់​នូវ​កម្រិត​ភាព​ច្បាស់ 1280 x 720 pixels ដើរ​ដោយ​អង្គ​ដំណើរ​ការ​ប្រភេទ Octa Core 64-bit Qualcomm Snapdragon 615 Processor អាច Supports ទៅ​នឹង RAM ទំហំ 2GB និង ទំហំ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ចំណុះ 16GB។

1

ថ្វីត្បិតតែវាមានទំហំផ្ទុកទិន្នន័យ 16GB ជាប់ម៉ាស៊ីនក៏ពិតមែន ប៉ុន្តែ​វា​អាច​បន្ថែម​ទំហំ​ពី​ខាង​ក្រៅ​បាន​រហូត​ដល់​ទៅ 128GB ដោយ​ប្រើ MicroSD Card Slot ។ ការ​រចនា​ឡើង​នូវ​កម្រិត​កាមេរ៉ា មាន​ផ្នែក​ខាង​មុខ​ទំហំ 5 មេហ្គា​ភិចសែល សម្រាប់​ថត​រូប Selfies និង Video Chat ហើយ​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ 13 មេហ្គា​ភិចសែល សម្រាប់​ថត​រូប​និង​វីដេអូ​បាន​យ៉ាងច្បាស់។

2

ជាមួយគ្នានេះដែរ Oppo R1x មានថាមពលថ្មផ្ទុកបាន 2420 mAh និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android 4.4 KitKat។ ដោយ​ឡែក សម្រាប់​តម្លៃ​របស់​វា ពេល​ចេញ​លក់​វិញ ប្រហាក់​ប្រហែល​ជា 400 ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បើ​មិន​ចេញ​លក់​ក្នុង​ពាក់​កណ្តាល​ខែ មេសា គឺ​នៅ​ចុង​ខែ មេសា សម្រាប់​ទីផ្សារ​ពិភព​លោក ជាមួយ​ជម្រើស​ពីរ​ពណ៍​គឺ​ពណ៍​ស និង ខៀវ។

Filed in: បច្ចេកវិទ្យា, អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.