Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

និស្សិតសាកលវិទ្យាល័យ​ន័រ​តុន 6 ក្រុម ស្មើ​នឹង 12 នាក់ នឹង​បង្ហាញ​ស្នាដៃ​ពី​សមត្ថភាព​រ៉ូបូត​របស់​ក្រុមខ្លួន

ភ្នំពេញៈ កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិប្រចាំឆ្នាំ 2015 ឬ ក៏ Cambodia Robotcon 2015 នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី 6-7 ខែ​មីនា​នេះ នៅ​ឯ​ស្ថានីយ​ទូរទស្សន៍​ជាតិ​ដើម្បី​រក​ម្ចាស់​ជ័យ​លាភី​ប្រចាំ​ឆ្នាំ 2015 ដោយ​មាន​ក្រុម​វិស្វករ​អេឡិច​ត្រូនិក និង​អគ្គិសនី​នៃ​បណ្តា​សាកល​វិទ្យាល័យ​នានា​បាន​ដាក់​ពាក្យ​ចូលរួម ប្រកួត។

ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យន័រតុនក៏បានត្រៀមខ្លួនជាស្រេចដើម្បី​បញ្ជូន​ក្រុម វិស្វករ​ផ្នែក​អេឡិច​ត្រូនិក និង​អគ្គិសនី​ចំនួន 6 ក្រុម​របស់​ខ្លួន​ទៅ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នោះ។ ន័រតុន​មាន​ក្រុម​វិស្វករ​អេឡិច​ត្រូនិក និង​អគ្គិសនី​ចំនួន 6 ក្រុម ដែល​មាន​សមាជិក 12 នាក់ រួម​ទាំង​នារី​ម្នាក់​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​កម្មវិធី ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​ឆ្នាំ 2015 ខណៈ​វា​ជា​ប្រភេទ​រ៉ូបូត​ដែល​ដើរ​តាម​គន្លង​ផ្លូវ ឬ Line Follower Robots។

cover

ឈ្មោះរ៉ូបូតរបស់ក្រុមទាំង 6 រួមមាន ក្រុមរ៉ូបូតបក្សីចម្លែក រ៉ូបូត​ផ្លេក​បន្ទោរ (Lightning) រ៉ូបូត​ខែល​ការពារ (Ah Shield) រ៉ូបូត​ជឺរី (Jerry) រ៉ូបូត​ថ្ម (Rock Robot) និង​រ៉ូបូត​សាកល​វិទ្យាល័យ​ន័រតុន (NU Robot)។ លោក ឡាយ រម្យនា ជា​អ្នក​សម្រប​សម្រួល​ក្រុម​វិស្វករ​ផ្នែក​អេឡិច​ត្រូនិក និង​អគ្គិសនី​សាកល​វិទ្យាល័យ​ន័រតុន បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ យើង​ទើប តែ​ចូល​រួម​លើក​ទីមួយ ដោយសារ​កាល​ពី​ឆ្នាំ​មុន​យើង​មិន​បាន​ចូលរួម​នោះ​ទេ ដោយ​គេ​កំណត់​ជ្រើស​រើស​យក តែ​ក្រុម​សាកល​វិទ្យាល័យ​រដ្ឋ​ប៉ុណ្ណោះ»។

លោកបានបន្តថា៖ «តែសម្រាប់ការប្រកួតប្រភេទផ្សេងទៀតដែរ ដូចជា​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​កាល​ឆ្នាំ​មុន ជា​ការ​ប្រកួត​រ៉ូបូត​សម្អាត​ទីក្រុង​ចំនួន 32 ក្រុម ក្រុម​វិស្វករ​នៃ​សាកល​វិទ្យាល័យ​យើង​មាន 16 ក្រុម​បាន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​វិស្វករ​វិទ្យាស្ថាន​បច្ចេក​វិទ្យា កម្ពុជា​មាន​ 16 ក្រុម​ដែរ។ យើង​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ 1 និង​លេខ 2 តែ​ម្តង។ រី​ឯ​ការ​ប្រកួត​អន្តរជាតិ យើង​ធ្លាប់​ទៅ​ប្រកួត​នៅ​ប្រទេស ម៉ាឡេស៊ី ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី»។ ក្រុម​វិស្វករ​អេឡិច​ត្រូនិក និង​អគ្គិសនី​នៃ​សាកល​វិទ្យាល័យ​នេះ​មាន​គំនិត​សុទិដ្ឋិ​និយម​ចំពោះ​ជោគ​ជ័យ របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ។ អ្នក​សម្រប​សម្រួល​ខាង​លើ​អះ​អាង​ថា៖ «យើង​សង្ឃឹម និង​មាន​ជំនឿ​ចិត្ត​ថា យើង​អាច​ទទួល​បាន​រង្វាន់​ជ័យ​លាភី​ណា​មួយ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​នៅ​រង់ចាំ​លទ្ធផល​ជាក់​ស្តែង​ដែរ ពី​ព្រោះ​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​នានា​ក៏​មាន​សមត្ថភាព​មិន​ចាញ់​គ្នាទេ»។

គួរបញ្ជាក់ថា ការប្រកួតរ៉ូបូតថ្នាក់ជាតិនេះជាការបង្ហាញឲ្យឃើញថា សមត្ថភាព​នៃ​ធន​ធាន​ក្រុម​វិស្វករ​អេឡិច​ត្រូនិក និង​អគ្គិសនី​ប្រទេស​កម្ពុជា​យើង​ក៏​មាន​គំនិត​បង្កើត​នូវ​បច្ចេក​ទេស រ៉ូបូត​មិន​ចាញ់​បណ្តា​ប្រទេស​ជឿន​លឿន​ប៉ុន្មាន​ឡើយ។ លោក ឡាយ រម្យនា បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​ចំពោះ​ការ​ប្រកួត​រ៉ូបូត​នេះ​ថា៖ «វា​ជា​ការ​ល្អ​សម្រាប់​និសិត្ស​ខ្មែរ​យើង ផ្នែក​វិស្វករ​អគ្គិសនី និង​អេឡិច​ត្រូនិក​សម្រាប់​ជា​ការ​ដោះ​ដូរ​នូវ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​ជំរុញ​ទៅ​ដល់​ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​ផង​ដែរ។ បន្ថែម​លើស​ពី​នេះ វា​ជា​ការ​ផ្ញើ​សារ​មួយ​ដល់​ប្រជា​ពលរដ្ឋ​យើង​ឲ្យ​បាន​ជ្រួត​ជ្រាប​ពី​ការ អភិវឌ្ឍនៃ​បច្ចេក​វិទ្យា​នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​ឲ្យ​តម្លៃ​នៃ​បច្ចេក​វិទ្យា​ក្នុង​ស្រុក ព្រម​ទាំង​ចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម​ជាតិយើង»។

លោកបានសំណូមពរដល់ក្រុមអ្នករៀបចំកម្មវិធីប្រកួតថា៖ «សូម​ឲ្យ​ពួក​គេ​ជួយ​បន្ថែម​ការ​ប្រកួត​ឲ្យ​មាន​កាន់​តែ​ច្រើន​កម្មវិធី បន្ត​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​និស្សិត​បាន​បញ្ចេញ​នូវ​ស្នាដៃ​របស់​ខ្លួន ។ ជាក់​ស្តែង សាកល​វិទ្យាល័យ​ន័រតុន ក៏​មាន​គម្រោង​បង្កើត​ជា​ការ​ប្រកួត​មិត្តភាព​ដូច​គ្នា​នេះ​ដែរ​សម្រាប់ ចុងឆ្នាំ។ តែ​យើង​ត្រូវ​ការ​ការ​ចូល​រួម​ពី​វិទ្យាស្ថាន និង​សាកល​វិទ្យាល័យ​ដទៃទៀត»៕

Filed in: បច្ចេកវិទ្យា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.