Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ភ្លន់​ តារា ​ប្រើ​កំលាំង​ទ័ព​ការពារ​សកម្មភាព​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​នៅ​ក្រុង​សិរី​សោ​ភ័យ​

ខេត្ត​បន្ទាយ​មាន​ជ័យៈ​ តាម​សេចក្តី​រាយ​ការណ៏​ពី​មតិ​មហា​ជន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​​បាន​​ឲ្យ​​ដឹង​​ថា​​ រយៈ​ពេល​​ប្រមាណ​​១​ស​ប្តា​ហ៍​មក​ហើយ​ មាន​កង​កម្លាំងយោធា​ក្រោម​ឱវាទ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ភ្ល​ន់​ តារា​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១០៧០៥​ ជា​មេបញ្ជាការ​ប្រតិ​បត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ ចេញ​មុខ​មក​យាមកាម​ការពារ​គ្រឿងចក្រ​ក្រុមហ៊ុន​លោក​ឧត្តមសេនីយ៍ត្រី​ ភ្ល​ន់​ តារា​ ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​មួយ​កន្លែង​ ឋិត​នៅ​ខាងក្រោយ​សាលាក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​យក​អាចម៍ដី​លក់​យ៉ាង​គគ្រឹ​កគគ្រេង​ខណៈ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​កសិកម្ម​អាស្រ័យ​ផល​ដោយ​ដី​ស្រះ​នោះ​ កំពុង​នាំ​គ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ខ្លាច​មានការ​ប៉ះពាល់​ដល់​ដីធ្លី​ ដំណាំ​ដាំ​ដុះ​របស់​ពួក​គាត់​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​នេះ​ ដោយ​ក្រុមហ៊ុន​លោក​ឧត្តមសេនីយ៍​យោធា​ ភ្ល​ន់​ តារា​ ដើម្បី​យក​អាចម៍ដី​លក់​ គឺ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​កាលពី​ជំនាន់​ឯកឧត្តម​ អន​ ស៊ុំ​ អតីត​ធ្វើ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​មក​ម្ល៉េះ​ ។​ ​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាស្រុក​សិរី​សោភ័ណ​ម្នាក់​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នា​រយៈពេល​កន្លង​មក​ក្រុមហ៊ុន​របស់​លោក​ឧត្តមសេនីយ៍​ ភ្ល​ន់​ តារា​ ជា​មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ ក៏​ធ្លាប់​មានការ​ពារ​ក់​ព័ន្ធ​ទៅ​នឹង​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​បាក់​ ឋិត​ក្នុង​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ដែរ​ រហូត​ធ្វើ​ឲ្យ​បាត់បង់​រូបរាង​ទ្រង់ទ្រាយ​ភ្នំ​ដើម​តែ​ម្តង​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​ចុងឆ្នាំ​២០១០​កន្លង​ទៅ​ នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ជា​ច្រើន​នាក់​ ធ្លាប់​បាន​ផ្តិត​ស្នាម​មេដៃ​ប្តឹង​លោក​ឧត្តមសេនីយ៍ត្រី​ ភ្ល​ន់​ តារា​ ជា​មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ និង​លោក​វរសេនីយ៍ឯក​ កែវ​ សេង​លន​ ជា​មេបញ្ជាការ​រង​ ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​នឹង​គ្នា​ ពី​បទ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​អង្គភាព​ និង​កាត់​ប្រាក់បៀវត្សរ៍​ ប្រាក់​របប​ឧបត្ថម្ភ​របស់​កងកម្លាំង​ក្រោម​ឱវាទ​ ។​

​ពាក្យបណ្តឹង​របស់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ បាន​រៀបរាប់​ថា​ លោក​មេបញ្ជាការ​ ភ្ល​ន់​ តារា​ និង​លោក​មេបញ្ជាការ​រង​ កែវ​ សេង​លន​ ដែល​ជា​បង​-​ប្អូនថ្លៃ​នឹង​គ្នា​ បាន​សមគំនិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​រូបភាព​ ជា​អាទិ៍​ ៖​ កាត់​ប្រាក់បៀវត្សរ៍​ និង​ប្រាក់​របប​គោលនយោបាយ​កងកម្លាំង​ក្រោម​ឱវាទ​,​ លាក់​ចំនួន​ទ័ព​ខ្មោច​ ធ្វើ​ឲ្យ​អង្គភាព​ខ្វះខាត​កម្លាំង​ពិត​សម្រាប់​ប្រតិបត្តិ​ការងារ​,​ បក្ខពួក​និយម​ក្នុង​ការ​តែងតាំង​មុខ​តំណែង​ និង​ដំឡើង​ឋានន្តរស័ក្តិ​កងកម្លាំង​,​ ប្រើប្រាស់​កងកម្លាំង​អង្គភាព​បម្រើ​ឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​,​ កិប​កេង​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ ដូច​ជា​យក​ម៉ូតូ​ និង​រថយន្ត​ដែល​ជា​អំណោយ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្តល់​ឲ្យ​អង្គភាព​ទៅ​ប្រើប្រាស់​ឲ្យ​ផលប្រ​យោ​ជន៍​​ឯកជន​ផ្តាច់​មុខរបរ​ខ្លួន​,​ លក់​រថយន្ត​របស់​អង្គភាព​ តែ​មិនឃើញ​យក​លុយ​មក​តម្កល់​ទុក​នៅ​អង្គភាព​,​ យក​ប្រេងឥន្ធនៈ​របស់​អង្គភាព​ជា​អំណោយ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍​ឯកជន​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​ខ្លួន​ និង​លក់​ដី​អង្គភាព​ជា​ច្រើន​កន្លែង​ តែ​មិនឃើញ​យក​​លុយ​មក​ដាក់​ចូល​អង្គភាព​ ព្រមទាំង​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទៀត​ផង​…​។​ល​។​

ទោះ​យ៉ាងណា​ក៏​ដោយ​ បណ្តឹង​របស់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​ប្តឹង​លោក​ឧត្តមសេនីយ៍​ ភ្ល​ន់​ តារា​ ជា​មេបញ្ជាការ​របស់​ខ្លួន​នោះ​ មិន​ត្រូវ​បាន​ថ្នាក់លើ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់​បណ្តឹង​ដើម្បី​ស្ងប់ចិត្ត​ឡើយ​ បែរជា​បាន​ត្រឹម​ទទួល​រង​សម្ពាធ​គាបសង្កត់​ទៅ​វិញ​ ។​

​សូម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ មេត្តា​ត្រួតពិនិត្យ​មើល​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​លោក​ឧត្តមសេនីយ៍​ ភ្ល​ន់​ តារា​ ផង​ តើ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច​ខុសឆ្គង​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​លោក​ឧត្តមសេនីយ៍​យោធា​ ភ្ល​ន់​ តារា​ ដែរ​ឬទេ​ ដ្បិត​មាត្រា​២៥​ ចំណុច​ទី​២​ និង​ចំណុច​ទី​៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​ចែង​ថា​ “​យោធិន​អាជីព​ត្រូវ​ហាម​ដាច់ខាត​មិន​ឲ្យ​យក​ឥទ្ធិពល​ និង​អំណាច​នៅ​ក្នុង​មុខងារ​របស់​ខ្លួន​ទៅ​ប្រើ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​អ្វីមួយ​ ឬ​ដើម្បី​សំឡុត​គំរាមកំហែង​ បំពាន​សិទ្ធិ​ពលរដ្ឋ​ និង​មិន​ឲ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ជា​លក្ខណៈ​ឯកជន​ ។​ 

Phlun-Tara20-2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.