Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ធ្លាយ​រឿង​អាស្រូវនៅ​មន្ទីរកសិកម្ម​ខេត្តព្រៃ​វែង​មាន់ព្រៃ​សម្បូរ​ចំណីច​ង់កំចា​យមាន់​ស្រុក

ខេត្តព្រៃវែង៖ រឿងអាស្រូវដ៏ធ្ងន់ធ្ងរបានកើតមាន​នឹងកំពុងបន្តកើត​មាននៅមន្ទីរកសិកម្មខេត្តព្រៃវែងដែលមានលោក អ៊ុក សំណាង ជាប្រធានមន្ទីរបន្តពីលោកអតីតប្រធា​នមន្ទីរយស់មុនីដែលត្រូវប្តូរតំណែងទៅបំរើការងារនៅក្រសួង។

តាមប្រភពបានអោយដឹងថាក្រោយពេលលោ​កអ៊ុកសំណាងត្រូវបានតែងតាំងជាអនុប្រធានមន្ទីរក្តាប់រួមនិង
ក្រោយមកបន្តិចត្រូវបានតែងតាំងជាប្រធានន្ទីរក​សិកម្មខេត្តព្រៃវែងអស់រយៈពេលជាង២ឆ្នាំមកនេះគឺប្រធានន្ទីរ
មួយ នេះបានប្រព្រឹត្តិ នៅរឿងអាស្រូវនឹងអំពើពុករ​លួយយ៉ាងធ្ងន់ធ្ងរ ដោយរួមដៃជាមួយលោកអនុប្រធាន
មន្ទីរ សំ សារុន និងលោកប្រធានការិយាល័យគ​ណនេយ្យ ស្រស់ ហ៊ន់។ ហើយរាល់កិច្ចការសំខាន់ៗទាំងអស់នៅក្នុងមន្ទី​រគឺគេធ្វើឡើងដោយភាពលួចលាក់​និង​ឃុបឃិតគ្នាតែក្រុមបក្ខពួករបស់គេតែមួយក្តាប់តូច។ ចំណែកមន្ត្រីសំខាន់ៗមួយ ចំនួនធំទៀ​តគឺមិនត្រូវបានគេដឹង រឿងលើការងារផ្សេងៗជាពិសេសគឺការងារចំណាយតែម្តង។ ចាត់តាំងពីលោក អ៊ុក សំណាង មកដឹ​កនាំមន្ទីរកសិកម្មខេត្តព្រៃវែងគឺរូបគាត់ មិនដែលបានធ្វើការបើកអង្គប្រជុំគណៈ​មន្ទីរដើម្បីសំរួលការបែងចែកការងារ​និងបញ្ហាផ្ទៃក្នុងទេ។

បើនិយាយពីកា រចំណាយថវិកានៅ​ក្នុងមន្ទីរនេះឃើញថាមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ២០១៣និង២០១៤ ។ជាក់ស្តែងនៅ ឆ្នាំ២០១៤គឺមន្ទីរមួយនេះ​មានថវិកាសំរាប់ចំណាយលើការថែទាំនិងជួសជុ​លរហូតទៅដល់ជិត៧០០លានរៀល ។ប៉ុន្តែលទ្ធផលដែលទទួលបានពីការចំ​ណាយនេះគឺត្រឹមតែការបាញ់ថ្នាំដំបូលអគារ ​ផ្លាស់ប្តូរបង្អួចនិងទ្វារបន្តិចបន្តួចតែប៉ុណ្ណោះ។ ហើយបើនិយាយពីការចំណាយលើប្រេងឥន្ទ​នៈនិងសំភារៈរដ្ឋបាលឃើញចំណាយអស់រហូតដល់ជិត៩០លានរៀល។ ប៉ុន្តែការចំណាយគឺដូចមិន ស៊ីចង្វាក់គ្នាទៅនឹ​ងទឹកប្រាក់ដ៏ច្រើននោះ។ ចំណែកការចំណាយលើសោហ៊ុយទូទាត់ក្នុ​ង ប្រទេស(បេសកម្ម)គឺមន្ទីរមួយនេះ បាន​ចំ​ណាយអស់ទឹកប្រាក់ខ្ទង់៨០លានរៀល ។ប៉ុន្តែមន្ត្រីខ្លះដែលបានបំពេញ បេសកម្មជា​ក់ស្តែងគឺមិនត្រូវបានគេផ្តល់អោយទេ ដោយគេកេងបំបាត់អស់មួយចំនួនធំ។ រីឯមន្ត្រីមិនបានចុះបេសកម្មតែមានទំនាក់​ទំនងល្អជាមួយលោកប្រធានមន្ទីរបែរជាទទួលបានប្រាក់បេសកម្មទៅវិញ។

ក្រៅពីនោះចាប់តាំងពីលោក អ៊ុក សំណា​ង មានវាសនាខ្ពស់ដែលពីមុនគ្រាន់  តែជាមន្ត្រីតូចតាច​នៅមន្ទីរកសិកម្ម ខេត្តស្វាយរៀង    បានមកដឹក​នាំមន្ទីរ ក​សិកម្មខេត្ត ព្រៃវែង គឺរូបគាត់បានព្យាយាមគាបសង្កត់ទៅលើមន្ត្រី​ចាស់ៗជាច្រើននៅក្នុងមន្ទីរដោយត្រូវរ៉ូវតែជាមួយលោ​កអនុប្រធានមន្ទីរ សំ សារុន ជាពិសេសគឺលោកប្រធាន ការិល័យគណនេយ្យ ស្រស់​ ហ៊ន់ និងរួមដៃគ្នាប្រព្រឹត្តិអំពើពុករលួយ។ ចំណែកមន្ត្រី សំខាន់មួយចំនួនផ្សេងទៀតដែលមិនមែន​ជា​បក្ខពួករបស់លោកប្រធានមន្ទីរនោះគឺរាល់ការងារទាំង​អស់មិនត្រូវបានគេអោយដឹងឭទេ។ មិនត្រឹម​តែប៉ុណ្តោះ គឺលោកប្រធានមន្ទីរមួយនេះចង់កំចាយមន្ត្រី​ដែរមិនតាមខ្លួនចេញពីតំណែង​ដើម្បីងាយស្រួល​លាក់បាំងរឿងអាស្រូវពុករលួយ។
តាមប្រភពបានអោយដឹងថាចាប់តាំងពីលោក​ អ៊ុក សំណាង បានមកកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្ត​ព្រៃវែងគឺជីវភាពរបស់គាត់អភិវឌ្ឍន៍យ៉ាងលឿនដូច​ជាការទិញដីធ្វើផ្ទះនៅក្រុងព្រៃវែងក្នុងតម្លៃរាប់ម៉ឺនដុល្លារ​និងបច្ចុប្បន្នកំពុងតែធ្វើផ្ទះពីរជាន់នៅខេត្តស្វាយ​រៀងក្នុងតម្លៃរាប់ម៉ឺដុល្លារថែមទៀតផង។ កាលពីលោក អ៊ុក សំណាង នៅជាមន្ត្រីតូចតាចក្នុងមន្ទីរកសិកម្ម ខេត្តស្វាយ​រៀងដែលមាន តំណែងត្រឹមអនុប្រធានការិយាល័យកសិនោះ​គឺរូបគាត់មាន ជីវភាពមិនសូវជាធូរធារនិង មានផ្ទះ​មានតម្លៃថ្លៃទេ តែក្រោយពីរូបគាត់បានឡើងជា ប្រធានមន្ទីរកសិ​កម្មខេត្តព្រៃវែងអ្វីៗគ្រប់យ៉ាង គឺរូបគាត់មា​ននេះបង្ហាញពីការប្រព្រឹត្តិអំពើពុករលួយដ៏ធ្ងន់ធ្ងរ​របស់ពួកគាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីជាច្រើននៅក្នុងមន្ទីរកសិកម្មខេត្តព្រៃវែង បា​នអំពាវនាវសុំអោយលោកអភិបាលខេត្តព្រៃវែង ហាស់ សារ៉េត និងក្រុមប្រឹក្សាខេត្ត លោករដ្ឋមន្ត្រីក្រសួងកសិកម្ម​ អ៊ុក រ៉ាប៊ុន និងជាពិសេសលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរប្រញ៉ាប់​ស្រាវជា្រវករណីនេះដើម្បីផ្តល់ប្រយោជន៍​ដល់ប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តព្រៃវែងនិ​ងផ្តល់យុត្តិធម៌ដល់មន្ត្រីរងគ្រោះ៕

1920346_1537878336483700_8037734494503494953_n

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.