Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មោះ​ឧកញ៉ា​ គិត ​ម៉េងគេ​យក​ទៅ​ប្រើ​កា​ងឱ្យក្រុម​ឈ្មួញប​ទល្មើ​សព្រៃ​ឈើខុ​ស​ច្បាប់​យកទៅ​លក់ឱ្យ​ឈ្មួញ​យួដោ​យ​សេរី

ខេត្ត​ក្រចេះ តាម​ប្រភព​ព័ត៌មាន​ បាន​ឱ្យដឹងថាៈ រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ ​ខាងលើ​បាន​ដឹក​ឈើប្រណិត ​មកពី​ខេត្ត​ស្ទឹងត្រែង  (​ឈើ​បាត​អាង​)​ ដោយសារ​តែ​គេចវេស ​ពី​ក្រុម​ជញ្ជីញ​ចល័ត​ ទើប​បើក​រត់​គេច​ចូល ​ផ្លូវគ្រួស​ក្រហម​បណ្តាល ឱ្យ​ខូច​​ណាមួយ​ផ្ទុក​លើស​ ទំងន់​ច្រើន​ពេក ​បណ្តាល​ឱ្យ​រថយន្ត​ប្រវែង​ប្រមាណ ​ជា​ ១២​ម៉ែត្រ ទទឹង ២.៥​ម៉ែត្រ កំពស់  ២.៥​ម៉ែត្រ ស្មើ​និង ៥០ ទៅ ៦០​ម​៣  ក្នុង​១​ម​៣​ទំងន់​១.៥​តោន  គិត​ទៅ​ទំងន់​សរុប​ប្រមាណ​ជា  ១០០​តោន ឯណោះ​  រឿង​អី​មិន​ខូច​ផ្លូវ   បើ​ដឹក​ធ្ងន់​លើស ​ទំងន់​ម្លឹងៗ  រឿង​អី​មិន​រលាយ​ផ្លូវជាតិ ។​ពាក់ព័ន្ធ ​នឹង​ការប្រើ​ ឈ្មោះ​ឧកញ៉ា គិត ម៉េង  ខាងលើ មតិ​មហាជន​បាន​រិះ គន់​ថា បើ​មាន​ ច្បាប់​រឿង​អី​មិន​ ឱ្យ​គេ​ត្រួត ពិនិត្យ​បើ​មិន​ ធ្វើ​ខុស​ឱ្យប្រាក់ ​គេ​ធ្វើ​អ្វី​? តែ​ពួកគាត់​មិន ​ជឿ​ថា អ្នក ឧកញ៉ា គិត ម៉េង ទៅ​ឃុបឃិត​ជាមួយ ​ពួក​ឈ្មួញ ទុច្ចរិត​ ធ្វើឱ្យ​ខូច​ឈ្មោះ​ឧកញ៉ា  ទៅ​រកស៊ី​បទល្មើស​ដូច​ក្រុម​ឈ្មួញ ទ្រី ភាព ដែល​កើត​ងារ​គោរមងារ​មាន​បាន​ដោយ សារ​ការកាប់បំផ្លាញ​ព្រៃឈើ​ប្រទេស​កម្ពុជា​នោះទេ ។​

​ផ្ទុយទៅវិញ អ្នកឧកញ៉ា គិត ម៉េង ត្រូវបាន​មហាជន​ខ្មែរ​ហៅថា ជា​ឧកញ៉ា​រកស៊ី​ស្របច្បាប់ មិន​ទុច្ចរិត​កាប់​ព្រៃឈើ​ក្លាយ​ជា​ឧកញ៉ា ឈ្មួញ​កាប់​ឈើ​ដូច​ក្រុម​ឧកញ៉ា​ពាល បួន​-​ប្រាំ​នាក់ បំផ្លាញ​កេរ្តិ៍ឈ្មោះ​លោក ហ៊ុន សែន នោះទេ !

​ជាងនេះទៅទៀត ឧកញ៉ា គិត ម៉េង ក៏​មាន​អ្វីៗ​សព្វ​គ្រប់បែបយ៉ាង​ទៅហើយនោះ​ពួកគាត់​ជឿថា ពួក​ឈ្មួញ​ទុច្ចរិត​រក ស៊ី​បំពាន​ច្បាប់​ចេះ​ តែ​យកឈ្មោះ អ្នកឧកញ៉ា​មក​ប្រើ​ដើម្បី​បន្លាច​បំពាន​មក​លើ​សមត្ថកិច្ច​ទន់ខ្សោយ​តែ​តាម​ដងផ្លូវ ប៉ុណ្ណោះ ។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ក្រុម​អ្នកយកព័ត៌មាន​យើង​មិន​អាច​រក​ការទំនាក់ទំនង​ពី​អ្នកឧកញ៉ា គិត ម៉េង ដើម្បី សុំ ការបំភ្លឺ​បាន​ទេ​ក្នុងថ្ងៃនេះ ។​

តាម​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ប៉ែក​ឦសាន គឺ​ពួក​ឈ្មួញ​បាន​ប្រើ​ឈ្មោះ អ្នកមានអំណាច ឧកញ៉ា​នេះ ឧកញ៉ា​នោះ ហើយ​ដឹកជញ្ជូន​ប្រើ​រថយន្ត​ធំ យី​ឌុប​ភ្លៅ​ប្រាំ​ប្រើ (PC) ច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​បទល្មើស ព្រៃ​យ៉ាងសកម្ម​បំផុត​ចេញទៅ​លក់​ឱ្យ​ឈ្មួញ​ឆ្លងដែន​ទៅ​យួន ។ ប៉ុន្តែ (PC) ១៥​ម​៣ ឬ ២០​ម​៣​ដឹក​រហូតដល់​ទៅ ៥០​ម​៣ ឬ ៦០​ម​៣ បើ​គិត​ទាំង​រថយន្ត​ប្រមាណ​ជា​៨០ ទៅ​១០០​តោន ។ រីឯ​ច្បាប់​វិញ អនុញ្ញាត​ឱ្យ​ដឹក​ត្រឹមតែ ៤០​តោន​ប៉ុណ្ណោះ​ចំពោះ​រថយន្ត​ភ្លៅ​៥ ។​

​ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ កន្លងទៅនេះ ក្រុម​អ្នកសារព័ត៌មាន​បាន​ទទួល​ដំណឹង​ថា  មាន រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ​ដឹកឈើ​ខូច​តាមផ្លូវ​នៅ​ចំណុច​ផ្លូវ​ទៅ​ភូមិ​សាមគ្គី ហៅ​សង្ងំ​កូន ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​ក្រុម​អ្នកកាសែត​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ជា​បន្ត បន្ទាប់​ក៏​ទៅដល់​ចំណុច​កើតហេតុ​ឃើញ​ពិតប្រាកដ​មែន ពេលនោះ​ក៏​នាំគ្នា​ថតរូប​ហើយ​មានឈ្មោះ គង់ ចេញមុខ​មក អះ អាង ថា ឈើ​នេះ​ជា​របស់​ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េង និង​បាន​និយាយថា ចាំ​ជួប​គ្នា​ហើយ​ឈ្មោះ​គង់​បាន​ផ្តល់ (​ទូរស័ព្ទ​លេខ 097 899 899 3) បាន​និយាយ​ដដែល​ថា​ឈើ​នេះ ជា​របស់​លោក​ឧកញ៉ា គិត ម៉េង សូម​កុំ​ចុះផ្សាយ ។

​ពាក់​ពន្ធ័​នឹង​បញ្ហា​ខាងលើ​នេះ​វិញ លុះ​យប់​ឡើង​ថ្ងៃ​ដដែល​ក្រុម​ឈ្មួញ​បាន​យក​ឡាន​មក​ស្ទូច​សាង ចេញ​ពាក់ កណ្តាល យក​ឈើ​ទៅ​លក់​នៅ​ព្រំដែន​យួន តាម​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដោយ​សុវត្ថិភាព ។

​ផ្ទុយទៅវិញ ក្រុម​ប្រជាពលរដ្ឋ និង​មន្ត្រី​តាម​ដងផ្លូវ​ដែល​ដឹងឮ​បញ្ហា​នេះ​ក៏​បាន សូម​អំពាវ​ទៅ​ប្រមុខ​រាជ​រដ្ឋា ភិ​បាល សូម​ឱ្យ​រក​ពេលវេលា​ដ៏​សមគួរ​ចាត់​មន្ត្រី​ខុស​ជំនាញ​ឬ​ស្ថាប័ន​គ្មាន​ពាក់ព័ន្ធ​ឱ្យ​ចុះ​មក​ពិនិត្យ​មើល​ច្រក​ទន្លេ ចាម​ផង ព្រោះថា មន្ត្រី​គយ និង​ជំនាញ​មួយ ចំនួន​កំពុង​ធ្វើ​មាន​ឃុបឃិត​នាំ​បទល្មើស​ព្រៃឈើ​ចេញ​ជាប្រចាំ​បំផុត ក្រោម​ការឃុបឃិត​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​មន្ត្រី ហើយ​ដូច​ប្រើ​ឈ្មោះ​ឧកញ៉ា គិត ម៉េង ទៅ​បន្លាច​មន្ត្រី​មិន​ឱ្យ​ពិនិត្យ ឬ​បង្ក្រាប​ការនាំ​ឈើ​ខុសច្បាប់​ទៅ​លក់​ឱ្យ​ឈ្មួញ យួន​នោះ​ជាដើម ។​/

kitmeng_ukrabun_omyentieng-222x150

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.