Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ដ្ធ​មន្រ្តីក្រសួង​រ៉ែនិងថាម​ពលនិង​ក្រសួង​សេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុ​អសម​ត្តភាពបណ្តោ​យអោយ​ក្រុមឈ្មួញ​ទុច្ចរិត្ត​ការ​កាយ​ដី​ធ្វើអា​ជីវ​កម្ម​បំផ្លាញ​ធ​នធា​នធ​ម្មជា​តិ​យ៉ាងអ​នាធិបតេយ្យនៅ​ភ្នំកកោះ​ខេត្តកំពត?

តាម​ប្រភព ​ពី​មន្ត្រី​ក៏​ដូច​ជា​មតិ​សារធារណៈ​ មួយ​ចំនួន​បាន​អោយ​អ្នក ​សារពត៌មាន ឲដឹងថា​មាន​អាជ្ញា​ប័ណ្ណ​កាយ ​ដី​ ថ្ម  មួយ​កន្លែង​ស្ថិត ​នៅ​ភ្នំកកោះ ស្រុក ​ទឹក​ឈូ  ខេត្ត​កំពត​ ដោយ​កាល​ពី​មុន​អាជ្ញា​ប័ណ្ណ ​នេះ​គឺឈ្មោះ​ ញាន ភ័ណ្ឌ​  ជា​អ្នក​គ្រប់គ្រង​​ធ្វើ​អាជីវកម្ម  តែ​ដល់​ពេល​ចប់​ អាជ្ញាប័ណ្ណ​ហើយ ​នោះ​ ម្ចាស់​អាជ្ញាប័ណ្ណ​ អាងខ្នង  អាង​ខ្សែ ជា​សមាជិក ​ក្រុម​ប្រឹក្សា​ខេត្ត​កំពត​  មិន​ព្រម​បង់​ពន្ធ​ថ្លៃ​សួយ​សារ​  ជូន​រដ្ឋ​ទេ ពោល​គឺ​ជំពាក់​ ទោះ​ដល់​ធ្វើ​អាជ្ញា ប័ណ្ណ​ថ្មី​។ មន្ត្រី​រ៉ែ ​និង​ថាមពល​ក៏​ដូច ក្រសួង​រ៉ែ​និង​ថាមពល  មិន​ផ្តល់អាជ្ញាប័ណ្ណអោយ​ទេ​  ទើប​លោក​ មាស សាវន  សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​  អតីត​ជាអនុ​ប្រធាន​មន្ទី​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ​ខេត្ត​កំពត​បាន​យក​ប្រពន្ធ​លោក​មាស សាវន ឈរ​វិញ។ ដូច្នេះ​គ្រាន់​តែ​ប្តូរ​ឈ្មោះ​ផ្សេង​ទេ​ តែ​អ្នក​ធ្វើ​គឺ​ដដែល។ នេះជាការបំភ័ន្ត​ភ្នែក​ថ្នាក់​លើ​តែ​ប៉ុណ្ណោះដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ដូច្នេះ​សូម​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ឱម យិនទៀង មេត្តា​ពិនិត្យ​រឿង​នេះ​ផង ព្រោះ​ខាត​បង់​ថវិការ​ជាតិ​ជា​ច្រើន​ណាស់​ ពី​ការដ្ឋាន​នេះ​ដោយ​មាន​ការ​ចូល​ដៃ ជើង ពី​មន្រ្តី​ជំនាញ​មួយ​ចំនួនក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​​វត្ថុ​ខេត្ត​កំពត។ ព្រោះ​ថា​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ជា​អ្នក​វាយ​តម្លៃ​ក្នុង​ការ​បង់ សួយ​សារ​ជូន​រដ្ឋ។ បច្ចុប្បន្ន​នេះ​​មានរឿង​​មន្រ្តី​អាង​ខ្នង​អាង​ខ្សែ​នេះ​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ចាស់​ដៃ​ ដោយ​បន្លំ​ភ្នែក​ថ្នាក់​លើ​ យក​ទ្រព្យ​សម្បត្តិធនធាន​ធម្មជាតិ​របស់​រដ្ឋ​មក​ធ្វើ​អាជីវកម្ម​ហើយ ធ្វើមាន ធ្វើបាន ដូច្នេះ​មាន​តែ​ ​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ឱម យិនទៀង ឯកឧត្តម ស៊ុយ សែម ឯកឧត្តម អូន ពន្ធ័មុន្នីរត្ន័ ទេ​ដែល​អាច​រក​​ឃើញពី​ភាព​អាណាធិបតេយ្យ របស់​មន្រ្តី​ខិល​ខូច​និង​រឿង​ការដ្ឋាន​កាយ​ថ្ម​របស់​លោក​មាស សាវន នេះ។ជាពិសេស​ការដាក់​រំ​សែ​វ​ផ្ទុះ​បំបែក​ថ្មភ្នំដើម្បីកាយ​យក​ថ្ម​នោះ គឺជា​រឿង​ដែល​មិនអាច​លាក់បាំង​បាន​ទ្បើ​យ ប៉ុន្តែ​អ្វីៗ​មានការ​ឃុបឃិត​តាំង​ពីលើ​រហូតដល់​ក្រោម ទើប​អាជីវកម្ម​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​។

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមកំពតក៏​ជាប់​ពាក់ព័ន្ធ​និង​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​ដែរ ទើប​បណ្តោយ​ឲ្យ​បទ​ល្មើស​កើត​ទ្បើង​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ?​៕(សូមចាំអានតភាគ)

kompot-604x270

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.