Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​នាយក​រដ្ធមន្រ្តី​គូរពិនិ​ត្យជាប​ន្ទាន់ចំពោះ​លោក អ៊ួង ​ម៉ាលីអធិការស្រុ​កសណ្តា​ន់ជាមេខ្លោងនិងបក្សពួកកំពុងធ្វើសកម្មភាពកាប់ព្រៃឈើ​ដើម្បីយកដី​ធ្វើជាក​ម្មសិ​ទ្ធិលក់អោយ​ឈ្មួញ​នៅតំបន់​ព្រៃឡង់​យ៉ាងអា​ណាធិប​តេយ្យ

កំពង់ធំ៖ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​លាត​សន្ធឹង​ធំ​ធេង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ដោយ​មាន​ឈើ​មាន​តម្លៃ​រាប់​មិន​អស់​ តែ​អនិច្ចា​ណាស់​ តំបន់​ព្រៃ​ឡង់​រាប់​ម៉ឺន​ហិកតា​ត្រូវ​បាន​ជន​ទុច្ចរិត​បំផ្លិច​បំផ្លាញ​គ្មាន​មេត្តា​ចំពោះ​ព្រៃ​ឈើ​ដ៏​មហាសាល​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត​ ពេល​សារពត៌មាន ​បណ្តាញ​អ្នក​ស៊ីប​ការ​ពិសេស​បាន​ចុះ​ទៅ​តំបន់​ព្រៃ​ឡង់​ មើល​ឃើញ​ពី​វិនាសកម្ម​ព្រៃ​ឈើ​ដ៏​ធំ​សម្បើម​បែប​នេះ​ទើប​ អង្គភាព​សារពត៌មាន​ សហការ​ជាមួយ​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និង​អភិវឌ្ឍន៍​ធន​ធាន​ធម្មជាតិ​ អង្គការ​ការពារ​ព្រៃ​ឈើ ​សត្វ​ព្រៃ​និង​បរិស្ថាន​ អង្គការ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ចុះ​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ច្រក​តោល​ ច្បស់​រាក់​ អូថា្លន់​ អូតាអុង អូតាលៃ អូឈ្នូរ តំណាក់​កកោះ តំបន់​ទាំង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ ៩៥ ដែល​មាន​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ចំនុច​ព្រះអាទិត្យ​ទេ​ ចុះ​ហេតុ​អី​បាន​ជា​ក្រុម​ហ៊ុន​ទាំង​នេះ​ចុះ​ទៅ​កាប់​ឈើ​នៅ​តំបន់​ខាង​លើ​ទៅ​វិញ​ ហើយ​តំបន់​ខាង​លើ​ត្រូវ​បាន​មន្រ្តី​ថា្នក់​ស្រុក​ កំពុង​រុករាន​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​ និង​កាប់​លក់​អោយ​ឈ្មួញ​។

ឈ្មោះ​អ្នក​កាប់​ព្រៃ​ដី​រដ្ឋ​ទាំង​នោះ​មាន​ អ៊ួង ម៉ាលី អធិការ​ស្រុក​សណ្តាន់ ដែល​ជា​មេ​ខ្លោង​កាប់​ព្រៃ​រដ្ឋ​ធ្ចើ​ជា​ដី​កម្មសិទ្ធិ​លក់​អោយ​​ឈ្មួញ​បាន​រាប់​សិប​ម៉ឺន​ដុល្លារ​ ដោយ​ឈ្មោះ​អ៊ួង ម៉ាលី​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្សឹប​ប្រាប់​សារពត៌មាន​យើង​អោយ​ដឹង​ថា​ជា​បុគ្គល​មាន​អំណាច​ក្នុង​ស្រុក​សណ្តាន់​ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឡើយ​ ព្រោះ​អ៊ួង ម៉ាលី​នេះ​ អាង​ខ្នង​មហិមា​នៅ​ពី​ក្រោយ​ គេ​ចង់​ធ្វើ​អី្វ​ក៏​បាន​ តែ​បើ​ប្រជាពលរដ្ឋ​កាប់​ដី​បង្ករ​បង្កើន​ផល​បន្តិច​បន្តួច​ ត្រូវ​បាន​លោក​អធិការ​ចាប់​វ៉ៃ​ខ្នោះ​និង​បញ្ជូន​ទៅ​អោយ​សាលា​ដាក់​គុក​ទាំង​អស់​។ ចំពោះ​ខ្លួន​កាប់​ព្រៃ​យក​ដី​​លក់​រាប់​រយ​ហិក​តា​ក៏​គ្មាន​នរណា​ហ៊ាន​ក្អក​ដែរ​។

រឿង​កាប់​បំផ្លាញ​ឈើ ​ជួញ​ឈើ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ដូច​តទៅ​ ទីមួយ​ឈ្មោះ អ៊ូ សុធា បញ្ជា​ការ​សឹក​រង​ស្រុក​សណ្តាន់​ ទីពីរ​មាន​ឈ្មោះ យាយ រ៉ើម, នៅ ភា នៅ​ភូមិ​សំរោង​ ឃុំ​​មានរិទ្ធិ​ ឈ្មោះ​ឆាយ​ នៅ​ភូមិ​សណ្តាន់​ស្រុក​សណ្តាន់​ ជា​មេ​បំផ្លាញ​ឈើ​និង​ជួញ​ឈើ​ប្រចាំ​ស្រុក​​សណ្តាន់​ដែល​មាន​ខ្នង​ពី​ក្រោយ​ការពារ​។

សារ​ពត៌​មាន​អ្នក​ស៊ើប​ការ​ពិសេស​យល់​ថា​នេះ​ដោយ​សារ​មន្ត្រី​ជំនាញ​ទាំង​អស់ត្រូវដៃ​ត្រូវ​ជើង​ជា​មួយ​មេ​ឈ្មួញ​នេះ​ហើយ​ ទើប​មិន​បង្ក្រាប​នោះ​។ ដូច​នេះ​ប្រជាពលរដ្ឋ​ទូរ​ទៅ​ក៏​ដូច​ជា​អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នេះ​សំនូមពរ​អោយ​ឯឧត្តម​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ​បាល​ជាតិ​មេត្តា​ធ្វើ​អធិការកិច្ច​លើ​ឈ្មោះ​អ៊ួង ម៉ាលី នេះ​ដែល​យក​តួនាទី​រដ្ឋ​មក​បម្រើ​ផល​ប្រយោជន៍​ខ្លួន​ឯង​ ធ្វើមាន​បាន​ សង់​វីឡា​ ទិញ​ឡាន​ទំនើប​ ជា​ពិសេស​គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ឯកឧត្តម ឱម យិនទៀង ក្រសួង​មហាផ្ទៃ​ឯកឧត្តម​ឧប្ប​នាយករដ្ឋមន្រ្តី ស ខេង ឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋ​បាលព្រៃឈើ​ឯកឧត្តម ឆេង គឹមស៊ុន មេត្តា​ចាត់​ការ​លើ​អធិការ​រូប​នេះ​ផង​ ព្រោះ​លោក​អធិការ​អ៊ួង ម៉ាលី​កំពុង​ធ្វើជា​អន្ទាក់​ជើង​ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​និង​អភិវឌ្ឍ​ជាតិ​ទាំង​មូល​។

បញ្ហា​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទក៏ដូចជា​ក្រសួងបរិស្ថាន ត្រូវ​ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់នៅតំបន់ព្រៃឡង់ព្រោះព្រោះ​ឈើ​ ​ក្នុង​ខេត្តកំពង់ធំ ​ចៀស​មិន​ផុតពី​រលាយ​សាបសូន្យ​ដោយសារ​ស្នាដៃ​ ទីមួយ​ឈ្មោះ អ៊ូ សុធា បញ្ជា​ការ​សឹក​រង​ស្រុក​សណ្តាន់​ ទីពីរ​មាន​ឈ្មោះ យាយ រ៉ើម, នៅ ភា នៅ​ភូមិ​សំរោង​ ឃុំ​​មានរិទ្ធិ​ ឈ្មោះ​ឆាយ​ នៅ​ភូមិ​សណ្តាន់​ស្រុក​សណ្តាន់​ ជា​មេ​បំផ្លាញ​ឈើ​និង​ជួញ​ឈើ​ប្រចាំ​ស្រុក​​សណ្តាន់​ដែល​មាន​ខ្នង​ពី​ក្រោយ​ការពារ​ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់លើ ​ ៕

សូម​ឯឧត្តម លោក​ជំទាវ បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ មេត្តា​រឿង​នេះ​និង​ជួយ​ផ្តល់​យោបល់៕

a127

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.