Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សន្លឹក​ឆ្នោត​គណប​ក្សប្ជជា​ជនបាត់​ដោយ​សារលោក ​ចាប​ សុផារិប៉ូ​លីសសេ​ដ្ឋកិច្ច​ព​ង្រាយកូន​ចៅអោយ​ដើរប្រមូ​លលុយ​ពីឈ្មួញ​ដឹកទំនិញ​និងអ្នករត់តាក់ស៊ីតាមអំពើចិត្ត?

ខេត្តបន្ទាយមានជ័យ ៖ប្រភពពី​ឈ្មួញ​ដឹកទំនិញ បាន​ឲដឹង ថា លោក ចាប សុ​ផា​រិ​ទ្ធ បាន​បង្កើត​កុងត្រូលជជុះ ឲ្យ​កូនចៅ​ជំនិតៗ ដើរ​ប្រមូល​លុយ​ពី​ក្បាល​ ឡានឬ​ប្រដេញ​ចាប់ឡាន​ដឹកទំនិញឲ្យ​ចូល​បង់លុយតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥យ៉ាង​ប្រសេចប្រសាច​។

​លោក ចាប សុ​ផា​រិ​ទ្ធ មាន​ជំនាញខ្ពស់ក្នុងការគៀងគរ ប្រមូលឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន ទំនិញ​មកពី​ស្រុកថៃ រួមមាន​ទំនិញ​ខុសច្បាប់ និង​ម៉ូតូ​គេចពន្ធ​ជា ដើម ចូលមក​ទំនាក់ទំនង​បង់លុយ ឬ​សុំ​ការយោគយល់ ដើម្បី​ចៀសផុត ពី​ការបង្ក្រាប​។

ប្រភព​បាន​ឲ្យ​ដឹងថា តាំងពី​លោក អាត់ ខែម វិលត្រឡប់​មកកាន់​តំណែង​ជា ស្នងការ​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​ប៉ូលីស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធិ កាន់តែ​មានឱកាស ពង្រាយ​កូនចៅ អោយ​ដើរទារលុយ ពី​ឈ្មួញ​ដឹកទំនិញ និង​អ្នករត់​តាក់ស៊ី តាមតែ​អំពើ​ចិត្ត ដោយ​គ្មាន​ខ្លាចអ្វី​ទាំងអស់ឡើយ ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ មានការ​ខឹងយ៉ាងខ្លាំង​។ ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ក្រុង​ប៉ោយប៉ែត កូនចៅ​របស់លោក ចាប សុ​ផា​រិ​ទ្ធ តែង​តែ​ដើរ​ទារប្រាក់ និង​បង្ខំឈ្មួញ​ដឹកទំនិញដោយ​ប្រើពាក្យ​យ៉ាងខ្លី​ថា ប្រសិនបើ​មិន​បង់លុយ ឲពួកគេ​នឹង​ចាប់​យកទៅ​ខេត្ត និង​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​។​

ឈ្មួញអ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញ ទាំង​​តូច​​ទាំង​​ធំ បាន​​រអ៊ូរទាំ​​ចំ​ពោះ​​បែប​បទ នៃ​​ការ​​បង់​លុយ​​ឲ្យ​​ម​ន្ត្រី និង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ ដែល​​គ្មាន​​តួ​នា​ទី​ប្រ​មូល​​លុយ បង់​​ចូល​ក្នុង​​ហិប​​ថ​វិ​កា​ជាតិ តែ​​ពួក​គេ​​មាន​អំ​ណាច ចាប់​​ឬ​​ប​ង្ក្រាបការដឹកជញ្ជូន​ទំនិញ របស់​ក្រុម​ឈ្មួ​ញ​ទាំងឡាយណា ដែល​មិនបាន​បង់លុយ ហើយ​បច្ចុប្បន្ននេះ ក្រុម​ឈ្មួញ​កំពុង​ភ៍យខ្លាចចំពោះ​ចំណាត់ការ​របស់ ប៉ូលីស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធ ដែល​កំពុង​បង្ក​ភាពអាណាធិបតេយ្យ មិនដឹង​ជា​ពួកគេទទួលបាន​គោលការណ៍ ពី​ខាង​ណា​ទេបានខ្លាំងម្លេះ​។​

​ ​ដោយសារ​ពួក​ឈ្មួញ មានការ​ភ័យខ្លាច ក៏បាន​បង់លុយ ទាំង​ទើស​ទាំ​ល់ បើទោះបីជា​ដឹងថា នោះ​ជា​បែបបទ​ពុករលួយ និង​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន ហើយ ​កាលពីពេល​ថ្មីៗ​នេះ​លោក ចាប សុ​ផា​រិ​ទ្ធ បាន​បញ្ចេញស្នាដៃ​មួយ​ប្រាវ ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​ញាក់សាច់ ក៏រ​ត់ទៅ​ជួប សុំ​ការយោគយល់ ឬ​បង់លុយ​ជាប់​ជាប្រចាំ​។

អ្នករកស៊ី​ដឹកជញ្ជូន ផល​កសិកម្ម និង​ទំនិញ ទៅ​លក់​តាម​ដេប៉ូ ត្រូវបាន​កូនចៅ លោក ចាប សុ​ផា​រិ​ទ្ធ តម្រូវអោយ​បង់លុយ ក្នុង​មួយ​រថយន្ត ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល ដោយ​គ្មាន​ការ យោគយល់​ ទេ ដែល​បញ្ហា​នេះ អាចធ្វើ​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្តបន្ទាយមានជ័យបាត់បង់​បាត់សន្លឺកឆ្នោតដោយសារលោកចាប សុ​ផា​រិ​ទ្ធនេះតែម្តង? ​៕

chabsopharith_atkhem-100x100

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.