Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧកញ៉ា ធីឬទ្ធសី និងវង្ស ដារ៉ា ចាត់ទុកជាក្រុមមេក្លោងបំផ្លាញព្រៃឈើតំបន់ដែនជម្រកសត្វលំផាត់ឃុបឃិតគ្នាជាមួយអ៊ូ សុធី

ខេត្តរតនគិរី​ ៖​ តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​លំ​ផាត់​រង​ការ​កាប់​បំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​ពី​ឈ្មួញ​ទុច្ចរិត​ បន្ទាប់​ពី​នាយ​ដែន​ជម្រក​សត្វ​លំ​ផាត់​លោក​ អ៊ូ​ សុធី​ ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ តួនាទី​របស់​ខ្លួន​ ការពារ​អភិរក្ស​ ។​ ក្នុង​នោះ​សមត្ថកិច្ច​និង​ឈ្មួញ​ជា​ច្រើន​ធ្លោយ​ថា​ លោក​ អ៊ូ​ សុធី​ នៅ​ពីក្រោយ​ខ្នង​ឬ​ទាញ​យក​ប្រភព​សេដ្ឋកិច្ច​លក្ខណៈ​មិន​ថ្លៃថ្នូរ​ពី​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​ទៀត​ផង​។​

​កន្លង​ទៅ​លោក​ អ៊ូ​ សុធី​ នាយ​ដែន​ជម្រក​សត្វ​លំ​ផាត់​ អះអាង​ប្រាប់​អ្នកកាសែត​ថា​ ពិតជា​មាន​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​ខ្លះៗ​ដែរ​ ហើយ​លោក​សារភាព​ថា​ មិនមែន​អត់​សោះ​នោះ​ឡើយ​ ។​ ប៉ុន្តែ​ចុង​ខែមករា​ឆ្នាំ​២០១៥​នាយ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​រូប​នេះ​ជាមួយ​នគរវត្ត​តាម​ទូរស័ព្ទ​ លោក​ហាក់​ជះ​កំហឹង​មួយ​ទំហឹង​ក្តៅ​លើស​ពី​១៨០​អង្សារ​ មិន​បាន​ធ្វើការ​អធិប្បាយ​ជុំវិញ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​ទេ​ គឺ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​ធ្ងន់ៗ​ ខណៈ​រដ្ឋបាល​ព្រៃឈើ​ចាប់​ឈើ​មេ​ឈ្មួញ​ឈ្មោះ​វង្ស​ ដា​រ៉ា​ មេការ​ក្រុមហ៊ុន​ហង់​អា​ញ់​ដូនពេញ​ ប្រមូល​ទិញ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​បើកភ្លើង​ពី​គាត់​ និង​ជា​ប្រយោជន៍​ឆ្នាំងបាយ​ដ៏​សំខាន់​សម្រាប់​គាត់​ទៀត​នោះ​។​

​ប្រភព​គួរ​ឲ្យ​ជឿ​ទុក​ចិត្តបាន​បង្ហើប​ថា​ មេ​ឈ្មួញ​ដ៏​គឃ្លើន​ហ៊ាន​បំពាន​ច្បាប់​ចាំ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ និង​ជា​មេ​ក្លោ​ង​បំផ្លាញ​ព្រៃ​តំបន់​នោះ​ តាម​រយៈ​ចាំ​ប្រមូល​ទិញ​ ចំណាយ​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​អារ​រំលំ​គឺ​ឧកញ៉ា​ ធី​ ឬ​ទ្ធ​សី​ និង​ វង្ស​ ដា​រ៉ា​ មេការ​ក្រុមហ៊ុន​ហង់​អា​ញ់​ដូនពេញ​ មាន​ដូច​ជា​ប្រភេទ​ឈើ​ សុ​ក្រំ​ ធ្នង់​ ឈើ​គគីរ​ ជាដើម​។​

​ថ្មីៗ​នេះ​ឈើ​សុ​ក្រំ​មេ​ឈ្មួញ​ វង្ស​ ដា​រ៉ា​ ត្រូវ​បាន​ចាប់​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ បន្ទាប់​ពី​កាសែត​ និង​គេហទំព័រ​ក្នុងស្រុក​ផ្សព្វផ្សាយ​ជុំវិញ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​។​ ប៉ុន្តែ​ការ​ចាប់​ឈើ​នេះ​ប្រឈម​នឹង​ភាព​មិន​ប្រក្រតី​ច្រើន​ ស្រប​ពេល​ចាប់​ឈើ​ វង្ស​ ដា​រ៉ា​ ជា​មេការ​ក្រុមហ៊ុន​ហង់​អា​ញ់​ដូនពេញ​ ហើយ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រមូល​ឈើ​ទាំងនេះ​ទៅ​ផ្ញើ​ក្រុមហ៊ុន​ហង់​អា​ញ់​ដូនពេញ​នេះ​ទៅ​វិញ​ ?​ ហាក់​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​រក្សា​ទុក​ភស្តុ​តាង​ដោយ​ខ្លួនឯង​?

​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ខ្លះ​ឆ្ងល់​ថា​ តើ​ក្នុង​មួយ​ខែៗ​មេ​ឈ្មួញ​ វង្ស​ ដា​រ៉ា​ នឹង​ឧកញ៉ា​ធី​ ឬ​ទ្ធ​សី​ ត្រូវ​ចំណាយ​លើ​ការ​សូកប៉ាន់​ក្នុង​កម្រិត​ណា​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បានជា​ ផ្តល់​ឱកាស​ឲ្យ​បំផ្លាញ​ព្រៃ​ដែន​ជម្រក​សត្វ​លំ​ផាត់​តាម​អំពើ​ចិត្ត​បែប​នេះ​?​  សូ​ម្បី​តែ​សមត្ថកិច្ច​ឈ្មោះ​ផុ​ន​ ជ័យ​ ក៏​រួមគំនិត​ផ្តល់​ទីតាំង​អង្គភាព​របស់​ខ្លួន​ឲ្យ​ឈ្មួញ​ទាំងនេះ​ស្តុក​ឈើ​ល្មើសច្បាប់​បាន​ផង​ដែរ​។​

​បទល្មើស​ព្រៃឈើ​ជា​បទឧក្រិដ្ឋ​ ប៉ុន្តែ​ វង្ស​ ដា​រ៉ា​ និង​ ឧកញ៉ា​ ធី​ ឬ​ទ្ធ​សី​ ពេញ​និយម​មុខរបរ​នេះ​ ដឹក​ជញ្ជូន​ពី​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​លំ​ផាត់​ ឆ្លងកាត់​ខេត្តរតនគិរី​ ស្ទឹង​ត្រែង​ ខេត្តក្រចេះ​ បន្ត​ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​មួយ​ចំនួន​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ ដូន​ជា​ប្រភេទ​ឈើ​ធ្នង់​ តែបើ​ប្រភេទ​ឈើក្រហម​ឧកញ៉ា​ ធី​ ឬ​ទ្ធ​សី​ ដឹក​ទៅ​ចែកចាយ​ខេត្ត​ ព្រៃវែង​ និង​ខេត្តស្វាយរៀង​សុទ្ធតែ​សកម្មភាព​លោតឆ័ត្រ​ គ្រាន់តែ​ចំណាយ​លុយ​រត់ការ​ជាមួយ​សមត្ថកិច្ច​ អាជ្ញាធរ​ នឹង​ជំនាញ​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មិន​អាច​ទាក់ទង​បាន​ទេពី​មេ​ឈ្មួញ​ឈើ​ វង្ស​ ដា​រ៉ា​ មេការ​ក្រុមហ៊ុន​ហង់​អា​ញ់​ដូនពេញ​ និង​ឧកញ៉ា​ ធី​ ឬ​ទ្ធ​សី​ ដែល​រង​នូវ​ការ​រិះគន់​ជាប់​ពាក់ព័ន្ធ​ការ​បំផ្លាញ​ព្រៃ​ជម្រក​សត្វ​លំ​ផាត់​យ៉ាង​រង្គាល​។​

​មេ​ឈ្មួញ​ទាំង​២​នេះ​កំពុង​ដឹក​និង​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ជ្រក​ក្រោម​ក្រុមហ៊ុន​ដី​សម្បទាន​ហង់​អា​ញ់​ដូនពេញ​ ក្រុម​ហ៊ុន​ម្កុដ​ពេជ្រ​ បន្ទាប់​ពី​មានការ​ឃុបឃិត​គ្នា​ពី​នាយ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ អ៊ូ​ សុធី​។​

​គួរ​រំលឹក​ថា​ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​យកចិត្តទុកដាក់​ខ្ពស់​ការពារ​ព្រៃ​អភិរក្ស​ ជា​ញឹកញាប់​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ទទួលខុសត្រូវ​ការពារ​បង្ក្រាប​បទល្មើស​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ខ្លួន​ ប៉ុន្តែ​ករណី​បំផ្លាញ​ព្រៃ​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​មិនដឹង​ថា​លោក​រដ្ឋមន្ត្រី​ទទួល​បាន​ព័ត៌មាន​លម្អិត​ឬ​មួយ​យ៉ាងណា​ទេ​?​ ហើយ​នគរវត្ត​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ពី​លោក​រដ្ឋមន្ត្រី​នា​រសៀល​នេះ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។​ ដោយឡែក​ករណី​ឧកញ៉ា​ ធី​ ឬ​ទ្ធ​សី​ កន្លង​មក​ជាប់​ចំណាត់ថ្នាក់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​វ៉ើ​ន​សៃ​ ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ ឆេ​ង​ គឹ​មសុ​ន​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ចាប់​ឈើ​ធ្នង់​អស់​១៤៩​ដុំ​មក​ ទើប​មក​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ តាម​រយៈ​លោក​ អ៊ូ​ សុធី​ ធូរ​លុង​ និង​ស្រេកឃ្លាន​លាភសក្ការៈ​បោះបង់​ការ​ទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​នោះ​ ៕

s(44)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.