Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

នៅ​ច្រក​ចាំ​យាម​ខេត្ត​កោះ​កុង​មាន​មេ​ប៉ូលីស​សេដ្ឋ​កិច្ច​នឹង​មេ​កាំ​កុង​ត្រូល​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​ធំៗ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ព្រហើន​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឡើយ​!​

កោះកុង​ ៖ នៅពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ជាប់គាំង​អាណត្តិ​ថ្មី​កំពុង ប្រយុទ្ធ​ក្នុង​ការកែទម្រង់​យ៉ាង​ស៊ីជម្រៅ ផ្តោត​ជា​សំខាន់​ទៅលើ​វិស័យ​ធំៗ​ជា​ចម្បង​ក្នុងនោះ​ការបាត់បង់​ពន្ធគយ គឺជា​កត្តា​សំខាន់​បំផុត​ដែល​ធ្វើឱ្យ​ប្រទេសជាតិ ខាតបង់​ប្រាក់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។​

​យោង​កត្តា​សំខាន់​នោះ​បណ្តាល មក​ពី​ការ​រត់​ការ​ក្រៅ​ប្រព័ន្ធ​មិន​បាន​បង់លុយ​ចំណូល​ពន្ធ​ទាំងនោះ ឱ្យ​ចូល​រដ្ឋ​ឱ្យ​បាន​គ្រប់​១០០ ភាគរយ តាម ច្បាប់​នោះ​ទេ ! ។ ប្រភព​អះអាង​ថា ជាក់ស្តែង លោក ជា នី គឺ​ជា​មេ​ស្នាក់ការ​កាំកុងត្រូល​នៃ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង​ដែល​មាន​សិទ្ធិ​ចាប់ និង​បង្ក្រាប​គ្រប់យ៉ាង​រាល់​ទំនិញ​បទល្មើស​សាច់ និង​ជង្គង់​មាន់​ប្រហិត​ខុសច្បាប់​ដែល​ឆ្លងកាត់​ព្រំដែន ។ ​ក៏​ប៉ុន្តែ​ផ្ទុយ ទៅ វិញ​គេ​បែរ​ជា​ឃើញ​មេ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង និង​តា​គ្រួច ដែល​មាន​ខ្នងបង្អែក​ក្រាស់​នោះ តែងតែ​នាំ​ចូល​នូវ ជង្គង់ និង​សាច់មាន់ ខុសច្បាប់​នោះ​ក្នុង​១​យប់ៗ​ចាប់ពី ១៥​តោន ទៅ ២០​តោន យ៉ាង​អនាធិបតេយ្យ​បំផុត​ជ្រក​ក្រោម រទេះរុញ​របស់​ប្រជាពលរដ្ឋ​រកស៊ី​ក្នុង​ខេត្ត​ក្រោមរូបភាព​បង្កប់​ក្រោម​ប្រហិត​ក្តាម​បន្លែបង្កា និង​ពី​តាម​ច្រករបៀង ក្នុង​ខេត្ត​កោះកុង​ទាំងមូល​យ៉ាង​គ្រប់ទឹក​បំផុត​ជា​ប្រចាំ​ខែ ដែល​ក្រុម​ឈ្មួញ​បង់​ឱ្យ ។ ហើយ​មិនដឹងថា ជា នី យក​លុយ​ពុករលួយ​ទាំងនោះ​ទៅ​ញាត់​ក្នុង​ហោប៉ៅ​ណាខ្លះ​ទេ ក្រៅ​ពី​ច្រក​ហោប៉ៅ​ខ្លួនឯង​ធ្វើ​មាន​ធ្វើ​បាន​ហើយ​នោះ ។​

​បើ​តាម​ក្រុម​អាជ្ញាធរ​បាន​ខ្សឹប​ទម្លាយ​ឱ្យ​យើង​ដឹងថា ក្រៅពី​មាន​ការឃុបឃិត ពី​កាំកុងត្រូល ទៅ​មេ​ប៉ូលិស សេដ្ឋកិច្ច​ដែន​ក្រសួង​ផ្លូវជាតិ​កោះកុង ឈ្មោះ ម៉ៅ ចាន់​វិជ្ជា ដែល​មាន​ភារកិច្ច​ជា​អ្នក​ទប់ស្កាត់ និង​ប្រមូល​សេដ្ឋកិច្ច​នោះ ។ ក៏​បែរជា​ឃុបឃិត បណ្តោយ​ខ្លួន​ឱ្យក្លាយ​ទៅ​ជា​អ្នក​ការពារ​ឱ្យ​ឈ្មួញ ម៉ែ​អា​ម៉េង និង​តា​គ្រួច ថ្នូរ​ជា​លុយ បង់​ក្នុង​មួយ​ជើងៗ​រាប់​សិប​លាន​រៀល​ឯ​ណោះ និង​ថែម​ទាំង​មាន​បង់​ប្រចាំខែ​ទៀត​ផង​យ៉ាង​ត្រូវប៉ាន់​បំផុត ។​

​បើ​តាម​មន្ត្រី​អាជ្ញាធរ និង​អ្នករកស៊ី​តូចតាច​បាន​បញ្ជាក់ទៀតថា លោក ជា នី មេ​កាំកុងត្រូល​ច្រកទ្វារ​ចាំ​យាម និង​ម៉ៅ ចាន់​វិជ្ជា​ហាក់​ពុំ​បាន​អនុវត្ត​កំណែទម្រង់​ស៊ី ជម្រៅ​របស់​រដ្ឋា ភិ​បាល សូម្បី​បន្តិច​ទេ ហើយ​ដែល​បញ្ហា​នេះ​មិន គួរ​ថ្នាក់លើ​ទាំង ពីរ​ស្ថាប័ន​នោះ មើលរំលង​បញ្ហា​ពុករលួយ​នេះ​ទេ​។​

​តាម​ប្រភព​ក្រុម​ប្រជាពលរដ្ឋ​ដែល​រកស៊ី​តូចតាច​បាន​លើកឡើងថា ជា​នី និង​ម៉ៅ ចាន់​វិជ្ជា គឺ​សុទ្ធតែ​មន្ត្រី​ថ្នាក់​ក្បាល ម៉ាស៊ីន​ជំនាញ​ដែល​តំណាងឱ្យ​ក្រសួង និង​ស្ថាប័ន​ប្រមូល​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស ប៉ុន្តែ​បែរជា​យក​តួនាទី និង​អំណាច​ទៅ​កាង​មុខ​ជំនួញ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​យ៉ាង​ព្រហើន​បំផុត ថែម​ទាំង​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ របស់​រដ្ឋាភិបាល​ដាក់ចុះ​យ៉ាង​គឃ្លើន​បំផុត​មិនគួរ​បើ​គេ​មើលរំលង​នោះទេ ។​

​មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​មន្ត្រី​ជំនាញ គឺជា នី បាន​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ហៅ ម៉ែ​អា​ម៉េង និង​តា​គ្រួច ជា​ឆ្នាំងបាយ​នាំចូល​ទំនិញ​បទល្មើស​លោត​ឆត្រ និង​នាំ​ជង្គង់​មាន់ សាច់​មាន់​ខុសច្បាប់​យ៉ាង​គ្រប់​ទឹកជា​យូរ​មក​ហើយ​។ ជាពិសេស​គឺ​សកម្មភាព​របស់ ម៉ៅ ចាន់​វិជ្ជា តែម្តង ដែល​ហា​ឡើង​អួតអាង​ពី​ការ​អាង​ខ្នងបង្អែក និង​ថែម​ទាំង​អួត ប្រើ​ឈ្មោះ​នាយ​ឧត្តមសេនីយ៍​ថ្នាក់លើយ​កមក​កាង ទង្វើ​ខុសច្បាប់​អនុវត្ត​ខុស​តួនាទី និង​គោល​ការ​ថ្នាក់លើ​ទៅ​ឃុប ឃិត​ជាមួយ និង​ក្រុម​ឈ្មួញ​និង​កាង​ទំនិញគេចពន្ធ ហើយ​ដែល​ពេល​ថ្មីៗ​នេះ​គេ​ឃើញ​តែ​ទំនិញ​គេច​នាំចូល​ប្រដេញ​គ្នា យ៉ាង​អនាធិបតេយ្យ ហើយ​ដែល​ជារឿយៗ​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ តែងតែ​មាន​ទំនាស់​ជុំវិញ​អំណាច និង​បែងចែក លុយ​ពុករលួយ​មិន​ស្មើគ្នា​ដែរ គេ​ឃើញ​តែ​គយ កាំកុងត្រូល និង​ជំនាញ​អនុញ្ញាត​ឱ្យ​ទំនិញ​ខុស​ច្បាប់​ចូល​តែ​ជំនាញ ចល័ត​និង​សាខា​គយ​ជា​អ្នក​ចាប់​បង្ក្រាប​ជា​ញឹកញាប់​ហើយ​ដែល​បញ្ហា​នេះ​បាន​សម្តែង​ពី​ការបែកបាក់​ផ្ទៃក្នុង​ជំនាញ ប្រមូល​ពន្ធ​របស់​ក្រុម​គយ​ច្រកទ្វារ​កាំកុងត្រូល ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ទ្រង់ទ្រាយ​ធំ​បំផុត មិនគួរ​បើ​គេ​មើល រំលង​បញ្ហា​នេះ​ទេ ។​

​ជាងនេះទៅទៀត​ការ​បណ្តោយឱ្យ​ទំនិញគេចពន្ធ​បង្ហូរ​ចូល​តាម​តែ​អំពេ​ចិត្តិ បែប​នេះ​បាន​បង្ហាញ​ពី​ការ​អសមត្ថភាព របស់​មេ​ប៉ូលិស​សេដ្ឋកិច្ច​ទទួល​ផែន ម៉ៅ ចាន់​វិជ្ជា យ៉ាងខ្លាំងបំផុត ដែល​មាន​ជំនាញ​ខាង​គោះ និង​ជម្រិត​ឱ្យ​ឈ្មួញ​បង់ លុយ​តាម​តែ​ទំនើងចិត្ត ។ ហើយ​ដែល​បញ្ហា​នេះ​ហើយ​ទើប​មាន​មន្ត្រី និង​ប្រជាពលរដ្ឋ​រិះគន់​ស្នើសុំ​ឱ្យ​ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​ពី​ភាព​អសកម្ម​របស់​ក្រុម​ប៉ូលិស​សេដ្ឋកិច្ច និង​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ផង ។ ដូចជា ថ្មីៗ​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ណាមួយ​ទេ ដែល​ក្រុម​សមត្ថកិច្ច​ទាំងនោះ បែរ​ជា​ហ៊ាន​បើកដៃ​ឱ្យ មាន​ការដឹក​សាច់​មាន់​ពី ប្រទេស​ថៃ​យ៉ាង​គក្រឹកគគ្រេង​យ៉ាងនេះ ។ ជាពិសេស​គឺ​មេ​ប៉ូលិស​សេដ្ឋកិច្ច​ម៉ៅ ចាន់​វិជ្ជា នោះ​តែ ម្តង​បាន​សម្រប​ខ្លួន​និង​ក្លាយខ្លួន​ទៅជា​អ្នក​មើល​ផ្លូវ​និង​ការពារ​ឱ្យ ឈ្មួញ​ធ្វើ​អាជីវកម្ម​នាំ​ទំនិញ​ខុសច្បាប់​ចូល ស្រុក​និង​នាំ​ទៅកាន់ ទីផ្សារ ភ្នំពេញ​យ៉ាង​សុវត្ថិភាព​បំផុត ។​

​ពាក់ព័ន្ធ នឹង​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នេះ ក្រុម​មន្ត្រី​ក៏​បាន​តិះ​ទៀន​ចោទប្រកាន់ ម៉ៅ ចាន់​វិជ្ជា គឺ​មាន​ចំណែក​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​ឈ្មួញ​កិប​កេង​​ការបង់​ពី​ការ​មិន​បង់ពន្ធ​ចូល​រដ្ឋ ថែមទៀត​ដែល​ក្នុងនោះ មាន​ប្រធាន ស្នាក់ការ​ច្រក​ព្រំ ដែន ចាំ​យាម ឈ្មោះ សុវណ្ណ ប៊ុនធឿន ធូររលុង​ឱ្យ​មាន​ចូល​ទំនិញ​ក្តៅ​ក្នុង​ការនាំចូល សម្ភារៈ​ទាំងនោះ​មក​កាន់ ប្រទេស​កម្ពុជា ។ ​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គួរតែ​អាជ្ញាធរ​កាំកុងត្រូល និង​ក្រសួង​មហាផ្ទៃ​មាន​វិធានការ​ស្រាវជ្រាវ​ទប់ស្កាត់​ជា​បន្ទាន់​ផង

2

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.